ខួប១ឆ្នាំ Sean និង គូស្នេហ៍ បង្ហាញរូបភាពស្វីតៗឲ្យហ្វេនៗចង់លើសជាតិស្ករ

//s9.kh1.co/4c/4c78c6bf61b3d867aeceee8732cea5cced73ab7d.jpg
តារា & កម្សាន្ដ

 ១៣-កក្កដា-២០២១ ៨ព្រឹក · ៤ ឆ្នាំមុន

ក្នុងឱកាសគម្រប់ខួប ១ ឆ្នាំ នៃទំនាក់ទំនងស្នេហារបស់​ តារាប្រុស Sean Jindachot គូស្នេហ៍របស់លោក បានបើកបង្ហាញពីរូបភាពស្វីតៗរបស់អ្នកទាំងពីរឲ្យអ្នកទស្សនាកាន់តែរំជួលចិត្ត

ថៃ៖ ចាប់តាំងពីមានទំនាក់ទំនងស្នេហានឹងគ្នាអស់មួយរយៈ តារាប្រុស លោក Sean Jindachot និងគូស្នេហ៍ ហាក់មិនសូវបង្ហាញពីសកម្មភាព និងពេលវេលាផ្អែមល្ហែមនឹងគ្នា នោះទេ ដែលធ្វើឲ្យអ្នកគាំទ្រជាច្រើន កាន់តែតាមដានខ្លាំងឡើងពីរឿងរ៉ាវគូស្នេហ៍មួយគូនេះ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក ថ្មីៗនេះ រឿងដ៏រំជើបរំជួលចិត្តក៏បានមកដល់ ខណៈដែលគូស្នេហ៍បណ្ដូលចិត្តរបស់ Sean នាង Petch Phiphatchara បានឆ្លៀតឱកាសដើម្បីអបអរខួប ១ ឆ្នាំនៃទំនាក់ទំនងស្នេហារបស់អ្នកទាំងពីរ ដោយបានបង្ហោះរូបភាពរបស់គូស្នេហ៍ក្នុងពេលធ្វើដំណើរកម្សាន្ត និងបានចំណាយពេលវេលាក្នុងការធ្វើសកម្មភាពជាមួយគ្នា យ៉ាងរ៉ូមែនទិក និងមានភាពរីករាយយ៉ាងខ្លាំងថែមទៀតផង។ 

មិនត្រឹមតែប៉ុណ្ណោះ ការបង្ហោះមួយនេះ ពិតជបានធ្វើឱ្យអ្នកគាំទ្រជាច្រើន ចូលមកបញ្ចេញមតិនិយាយលេងសើច និងបង្ហាញពីការពេញចិត្ត ក៏ដូចជាបានសរសើរពីភាពសាកសម ទៅលើគូស្នេហ៍អ្នកទាំងពីរ ផងដែរ៕ 

ប្រភព៖ Kapook

សូមទស្សនារូបភាពខាងក្រោម៖ 

Sean 
Sean 
Sean 
Sean 
Sean និង​ គូស្នេហ៍
Sean និង​ គូស្នេហ៍
Sean និង​ គូស្នេហ៍
Sean និង​ គូស្នេហ៍
Sean និង​ គូស្នេហ៍
Sean និង​ គូស្នេហ៍
Sean និង​ គូស្នេហ៍
Sean និង​ គូស្នេហ៍
Sean និង​ គូស្នេហ៍
Sean និង​ គូស្នេហ៍
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T