ឈើរឹបអូសបាន ប្រមាណ១ពាន់ម៉ែត្រគូប កំពុងច្នៃធ្វើមឈូសសម្រាប់ អ្នកស្លាប់ដោយសារជំងឺកូវីដ១៩

//s9.kh1.co/c6/c6e28dbb18f8b736a6b62f73e4ce8a5f8257ca98.jpg
សង្គម

 ១២-កក្កដា-២០២១ ៥ល្ងាច · ៤ ឆ្នាំមុន

ឈើរឹបអូសបានជាង១ពាន់ម៉ែត្រគូប កំពុងច្នៃធ្វើមឈូសសម្រាប់អ្នកស្លាប់ដោយសារជំងឺកូវីដ

រាជធានីភ្នំពេញ៖ ឈើប្រមាណ ១.៣៤ ម៉ែត្រគូប ដែលក្រសួងបរិស្ថានរឹបអូសបាន កំពុងតែត្រូវបានយកទៅកែច្នៃធ្វើមឈូស សម្រាប់ដាក់អ្នកស្លាប់ដោយសារជំងឺកូវីដ១៩ តាមអនុសាសន៍ដ៏ខ្ពស់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​ នេះបើតាមការលើកឡើងរបស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះ​ ឯកឧត្តម នេត្រ ភក្ត្រា បានបញ្ជាក់ថា មិនមែនបន្លាច មិនមែនប្រមាថ ហើយក៏មិនមែនជាក្តីសុបិន្តដែរ តែជាការពិត! ដោយអនុវត្តតាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា៖ ទោះបីជាប្រទេសយើងក្រ តែមិនត្រូវ​ឱ្យពលរដ្ឋស្លាប់ដោយអណោចអធមឡើយ។

ក្រសួងបរិស្ថានបានយកឈើដែលរឹបអូសបានពីការទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិដើម្បីផលិតក្តារម្ឈូសផ្តល់ជូនអាជ្ញាធរពាក់ព័ន្ធប្រើប្រាស់សម្រាប់តម្កល់សពអ្នកជំងឺកូវីដ១៩ ដែលបានស្លាប់បាត់បង់ជីវិត។ រហូតមកដល់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១ អ្នកជំងឺកូវីដ១៩ ចំនួន ៨៨១ នាក់ហើយបានស្លាប់បាត់បង់ជីវិតចាប់តាំងពីព្រឹត្តិការណ៍សហគមន៍ថ្ងៃទី២០ ខែកុម្ភៈ បានផ្ទុះឡើងនៅកម្ពុជា។

ទន្ទឹមនឹងនោះ ឯកឧត្តម បានក្រើនរំលឹកថា ឥឡូវនេះអត្រានៃការស្លាប់ប្រចាំថ្ងៃចន្លោះពី ២០ ទៅ៣០នាក់។ សូមចូលរួមបញ្ឈប់ការចម្លងនិងកាត់បន្ថយអត្រានៃការស្លាប់ តាមរយៈអនុវត្តវិធានការ ៣ កុំ ៣ ការពារឱ្យបានខ្ជាប់ខ្ជួនបំផុត និងគោរពតាមបទបញ្ជារបស់រាជរដ្ឋាភិបាល និងការណែនាំរបស់ក្រសួងសុខាភិបាល។

ក្នុងនោះ ឯកឧត្តម នេត្រ ភក្ត្រា ក៏បានចុះពិនិត្យផ្ទាល់នូវការផលិតក្តាមឈូស ដោយក្រុមមន្ត្រីមន្ទីរបរិស្ថាន ខេត្តកំពត នាថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១ កន្លងទៅនេះ។

ដោយឡែក ឯកឧត្តម នេត្រ ភក្ត្រា ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សូមការពារខ្លួនពីការឆ្លងនៃវីរុសកូវីដ១៩ ដោយអនុវត្តឱ្យបានខ្ជាប់ខ្ជួន នូវវិធានការ ៣កុំ ៣ ការពារ និងការណែនាំរបស់ក្រសួងសុខាភិបាល៕

https://s9.kh1.co/__image/w=650,h=434,q=100/84/84b8a30ed30ce5451c765873bd550400aa3ff84a.jpeg
https://s9.kh1.co/__image/w=650,h=434,q=100/f8/f8727e195b55d455c367b043778be0c3b14c73aa.jpeg
https://s9.kh1.co/__image/w=650,h=488,q=100/af/afd4b83c4ea050dd3324c9c65491dc73cd3184f6.jpeg
https://s9.kh1.co/__image/w=650,h=488,q=100/ea/ea531da9e125e32c67654328e2d3a2f95d10bf1b.jpeg
https://s9.kh1.co/__image/w=650,h=488,q=100/4d/4dde4d42b1c9463069d56aa6f533248d3dfa2877.jpg
https://s9.kh1.co/__image/w=650,h=867,q=100/b8/b816babf49c88c8b2a0779e841122e8afcc6a480.jpg
https://s9.kh1.co/__image/w=650,h=867,q=100/99/99c27791313924cc8e16179bf6621d121c9e6d21.jpg
Keo Sieklin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T