ឌឺម្ល៉េះ? អង់គ្លេសចាញ់គេមធ្យម ងុំ Bonucci ឌឺដងថា ក្រុមខ្លួនឃ្លានចង់ហូបមុខម្ហូបនេះខ្លាំងណាស់

//s9.kh1.co/1b/1bbd1c4fea2afe01f231d93ada36b726b9a59e6e.jpg
កីទ្បា

 ១២-កក្កដា-២០២១ ៩ព្រឹក · ៤ ឆ្នាំមុន

Leonardo Bonucci ថា ក្រុមខ្លួនឃ្លានមីអ៊ីតាលីណាស់

អ៊ីតាលី៖ ខ្សែការពារក្រុមជម្រើសជាតិអ៊ីតាលីកីឡាករ Leonardo Bonucci បានធ្វើការឌឺដងទៅកាន់អ្នកគាំទ្ររបស់ក្រុមជម្រើសជាតិអង់គ្លេសបន្ទាប់ពីក្រុមរបស់ខ្លួនបានគ្រងជើងឯក EURO កាលពីយប់មិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ Leonardo Bonucci
  កីឡាករ Leonardo Bonucci

ជាការពិតណាស់ ក្នុងការប្រកួតយប់មិញនេះ គឺ Bonucci បានរួមចំណែកស៊ុតបញ្ចូលទីមួយគ្រាប់តាមស្មើអង់គ្លេស ដើម្បីធ្វើឲ្យការប្រកួតឈានដល់ការថែមម៉ោង១៥នាទី២ដង និង​ កាត់ទាត់បាល់កាត់ក្តីដោយបាល់ប៉េណាល់ទី ដោយ ជាលទ្ធផល គឺ អ៊ីតាលី បានយកឈ្នះ អង់គ្លេស ដោយបាល់១១ម៉ែត្រក្នុងលទ្ធផល ៣ទល់នឹង២។

គ្រាប់បាល់របស់កីឡាករ Leonardo Bonucci
គ្រាប់បាល់របស់កីឡាករ Leonardo Bonucci

ក្រោយបញ្ចប់ការប្រកួត Bonucci បានឌឺដងទៅកាន់អ្នកគាំទ្រអង់គ្លេសថា៖

ពួកយើងត្រូវការហូប Pasta (មីអ៊ីតាលី)​ ឲ្យច្រើន។ ពានរង្វាន់ EURO នឹងមកដល់ទីក្រុងរ៉ូម៕

  កីឡាករ Leonardo Bonucci
  កីឡាករ Leonardo Bonucci
  កីឡាករ Leonardo Bonucci

ប្រភព goal

Ker Rithy Reach
T.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T