យល់ដឹង៖ តើអ្នកគិតយ៉ាងណាខ្លះ ចំពោះស្នេហា?
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សមនុស្សម្នាក់ៗតែងតែមានគំនិត និងជីវិតស្នេហាខុសៗគ្នា ទៅតាមបុគ្គលិកលក្ខណៈរបស់ពួកគេនីមួយៗ។
ដូច្នេះខាងក្រោមនេះ យើងនឹងបង្ហាញអ្នកថា តើស្នេហាមានន័យដូចម្ដេច ចំពោះអ្នក ដោយផ្អែកលើតារានិករនីមួយៗ ៖
♈️ Aries (Mar 21 – Apr 19)
រឿងដែលអ្នកធ្វើ ដើម្បីឱ្យដៃគូអ្នកពេញចិត្ត គឺពិតជាសេចក្ដីស្រលាញ់ដ៏អស្ចារ្យចំពោះអ្នក។ ដោយសារតែអ្នកជាមនុស្សដែលប្រកួតប្រជែង និងជាអ្នកដឹកនាំទៀតនោះ រិតតែធ្វើឲ្យមានឥទ្ធិពល លើអារម្មណ៍មួយនេះ ហើយអ្នកតែងតែស្វែងរកវិធីដើម្បីបង្ហាញដៃគូរបស់អ្នកថា អ្នកស្រលាញ់ពួកគេខ្លាំងប៉ុណ្ណា។ភាគច្រើនពាក្យសម្ដី មិនមានអត្ថន័យច្រើនចំពោះអ្នកទេ ហើយអ្នករំពឹងថា នឹងមានសកម្មភាពច្រើនជាង ពីដៃគូអ្នក។ និយាយឱ្យសាមញ្ញ អ្នកចង់ទទួលបានមកវិញពីដៃគូ នូវអ្វីដែលអ្នកបានបង្ហាញទៅ។
♉️ Taurus (Apr 20 – May 20)
នៅពេលដែលអ្នកមានអារម្មណ៍ថា មានផាសុកភាពទាំងស្រុង ជាមួយនឹងមនុស្សម្នាក់ អ្នកមានអារម្មណ៍ស្រលាញ់ក៏ខ្លាំងដែរ។ មនោសញ្ចេតនារបស់អ្នក គឺស្មើនឹង ការមានផាសុកភាព ដូច្នេះអ្នកមិនដែលអូខេនឹង ការសម្របសម្រួលជម្លោះណាមួយ តែម្នាក់ឯងនោះឡើយ។
ភាពអសន្តិសុខ ពេលខ្លះធ្វើឲ្យមានទុក្ខដល់អ្នក ដូច្នេះការធ្វើឲ្យធានាបានថា កន្លែងនោះ ពិតជាមានសុវត្ថិភាព ជាមួយនរណាម្នាក់ គឺពិតជាសំខាន់ណាស់សម្រាប់អ្នក។
♊️ Gemini (May 21 – Jun 20)
ការនិយាយដោយអស់ពីដួងចិត្ត និងការខ្សឹប បែបមនោសញ្ចេតនា មានន័យណាស់ចំពោះអ្នកណាស់។
ការប្រាស្រ័យទាក់ទងជាមួយដៃគូ គឺមានសារៈសំខាន់ណាស់សម្រាប់អ្នក។ ទោះបីជាពេលខ្លះ អ្នកមើលទៅដូចជានិយាយច្រើនក៏ដោយ ក៏អ្នកនៅតែបន្ត ដើម្បីឲ្យដៃគូសប្បាយចិត្តដែរ។
វាអាចធ្វើឱ្យអ្នកនិយាយបានច្រើន ហើយមិនមានភាពស្ងប់ស្ងាត់ទេ នៅពេលអ្នកនៅជាមួយ មនុស្សដែលអ្នកស្រលាញ់។នៅពេលដែលអ្នកទាំងពីរ តែងតែមានអ្វីដែលគួរឲ្យចាប់អារម្មណ៍ ក្នុងការនិយាយ នោះអារម្មណ៍ពិតរបស់អ្នក គឺដូចជាអ្នកគិតអញ្ចឹង។

♋️ Cancer (Jun 21 – Jul 22)
ក្នុងនាមជាមនុស្សដែលឆាប់នឹងរំជួលចិត្តខ្លាំង អ្នកចូលចិត្តដើរលេងជាមួយដៃគូររបស់អ្នកច្រើន ពីព្រោះពេលនោះ គឺជាពេលមួយដែលអាចធ្វើឲ្យអ្នក អាចបំភ្លេចទុក្ខបាន។
ការស្វែងរកសេចក្តីស្រលាញ់ចំពោះអ្នក គឺនៅពេលអ្នករកឃើញនរណាម្នាក់ ដែលជួយឲ្យអ្នកមានអារម្មណ៍ថា មានភាពសុខសាន្ដ។
អ្នកត្រូវការនរណាម្នាក់ ដែលនឹងជួយអ្នក ឱ្យមានស្ថេរភាពឡើងវិញនៅក្នុងជីវិត និងធ្វើឲ្យអារម្មណ៍របស់អ្នក កាន់តែប្រសើរឡើង។ វាជាក្តីស្រលាញ់ពិតសម្រាប់អ្នក ប្រសិនបើអ្នកចំណាយពេលនៅជាមួយគ្នាច្រើន ដូចជាការលំហែកាយនៅឆ្នេរសមុទ្រជាដើម។
♌️ Leo (Jul 23 – Aug 22)
ក្នុងនាមជាមនុស្សដែលស្រលាញ់ភាពថ្លៃថ្នូរ អ្នកស្វែងរកស្នេហា នៅក្នុងរបៀបរស់នៅបែបថ្លៃៗដូចគ្នា។ ទោះបីជាអ្នកជាមនុស្សដែលមានទំនុកចិត្តលើខ្លួនឯងខ្លាំងក៏ដោយ អ្នកចូលចិត្ត នៅពេលដែលនរណាម្នាក់ ធ្វើឱ្យអ្នកសប្បាយ ដោយនាំអ្នកទៅកន្លែងឆើតឆាយ ផ្តល់ឲ្យអ្នកនូវអំណោយដ៏គួរឲ្យភ្ញាក់ផ្អើល និងអ្វីៗផ្សេងទៀត។ អ្នកជឿថាពេលខ្លះវាពិតជាល្អណាស់ ដែលត្រូវមើលថែរក្សាស្នេហានោះ ឲ្យគង់វង្ស។ អ្នករំពឹងថាស្នេហានឹងប្រៀបបានដូចជាខ្សែភាពយន្ត ដែលផ្តោតលើអ្នក ហើយអ្នកត្រៀមខ្លួនផ្តល់ជូននូវការសំដែងដូចគ្នា ទៅនឹងដៃគូរបស់អ្នកដែរ។
♍️ Virgo (Aug 23 – Sep 22)
ជីវិត និងស្នេហាសុទ្ធសឹងតែជាភាពសំខាន់បំផុតរវាងអ្នក និងដៃគូ។ តិចតួចណាស់ដែលអ្នក គេចចេញពីការយកចិត្តទុកដាក់ ហើយទុកដៃគូចោល ព្រោះអ្នកតែងតែបង្ហាញក្ដីស្រលាញ់ នៅពេលណាដែលអ្នកអាចធ្វើបាន។ អ្នករីករាយនឹងភាពសប្បាយរីករាយសាមញ្ញៗ ដូចជាការមើលកម្មវិធីទូរទស្សន៍នៅលើសាឡុង ដោយអមជាមួយនឹងប្រអប់អាហារ។
ភាពស្មោះត្រង់ មានសារៈសំខាន់សម្រាប់អ្នក ហើយអ្នកសុខសប្បាយជាមួយអ្វីគ្រប់យ៉ាង ដរាបណាអ្នកអាចទុកចិត្តដៃគូរបស់ និងមានខ្នងផ្អែក នៅក្នុងស្ថានភាពដែលលំបាក។

♎️ Libra (Sep 23 – Oct 22)
បើគ្មានសន្តិភាពទេ គឺគ្មានសេចក្តីស្នេហាសម្រាប់អ្នកទេ។ វាមានសារៈសំខាន់ណាស់ សម្រាប់អ្នក ក្នុងការស្វែងរកមនុស្សម្នាក់ដែលមានទំនាក់ទំនងស្មោះ ហើយមានចិត្តដូចអ្នក ហើយឱ្យអ្នកមានអារម្មណ៍ថា មានសុខសន្តិភាព។
វត្តមានរបស់ដៃគូ ធ្វើឱ្យអ្នកមានអារម្មណ៍កក់ក្ដៅ ប្រៀបដូចជាផ្ទះរបស់អ្នកអញ្ចឹង។ ការសន្ទនា នៅកណ្តាលអធ្រាត្រ ខណៈពេលដែលអ្នកកំពុងក្រឡេកមើលផ្កាយ វាពិតជាធ្វើឱ្យអ្នកមានអារម្មណ៍ជិតស្និទ្ធនឹងដៃគូរបស់អ្នកបំផុត។
♏️ Scorpio (Oct 23 – Nov 21)
គ្រាន់តែគំនិតនៃក្តីស្រលាញ់ អាចធ្វើឲ្យអ្នករំភើបបាន ព្រោះអ្នកជឿដោយស្មោះថា វាគឺជាអនុស្សាវរីយ៍មួយ ក្នុងចំណោមអនុស្សាវរីយ៍ដែលអ្នកប្រាថ្នាបំផុត ក្នុងជីវិតនេះ។
អ្នករីករាយនឹងស្នេហាជាមួយដៃគូណាស់។ ទំនាក់ទំនង គឺជាកិច្ចព្រមព្រៀងដ៏ធំធេងមួយសម្រាប់អ្នក ហើយអ្នកមិនងាយនឹងកែប្រែ លើការប្តេជ្ញាចិត្តរបស់អ្នក ចំពោះនរណាម្នាក់ឡើយ។ អ្នកនឹងស្ថិតនៅជាមួយដៃគូបានយូរ ប្រសិនបើគេនាំឲ្យអ្នកសើច មានការសន្ទនាគួរឱ្យចាប់អារម្មណ៍ និងអារម្មណ៍នៃការទទួលខុសត្រូវរួមគ្នា ចំពោះគ្នាទៅវិញទៅមក។
♐️ Sagittarius (Nov 22 – Dec 21)
ក្នុងនាមមនុស្សម្នាក់ដែលឯករាជ្យខ្លាំងដូចអ្នក មិនមានអ្វីដែលធ្វើឱ្យអ្នកត្រូវគិត ពីគំនិតដែលត្រូវអត់សេរីភាពទេ។ ទោះយ៉ាងណា អ្នកនៅតែយកចិត្តទុកដាក់ខ្លាំង ចំពោះស្នេហា។
អ្នករំពឹងថា វានឹងកាន់តែ ប្រសើរជាងអ្វីដែលអ្នកនឹកស្មានដល់។ សម្រាប់អ្នកដៃគូអ្នក ក៏ត្រូវធ្វើជាមិត្តល្អម្នាក់ដែរ។ អ្នកត្រូវការរឿងកំប្លែងសប្បាយរីករាយផ្សេងៗ សម្រាប់អនាគតដ៏ស្រស់បំព្រង និងដំណើរផ្សងព្រេងដែលអាចធ្វើទៅបាន ជាមួយដៃគូរបស់អ្នក។

♑️ Capricorn (Dec 22 – Jan 19)
សម្រាប់អ្នកសេចក្តីស្រលាញ់មានន័យថា អ្វីមួយដែលជាភាពស្រស់បំព្រង។ អ្នកមិនចូលចិត្តភាពងាយរងគ្រោះ ដែលកើតឡើងក្នុងជីវិត និងតែងតែទទួលខុសត្រូវក្នុងជីវិត នូវអ្វីៗទាំងអស់ ចំពោះនរណាម្នាក់ នៅពេលនិយាយពីបញ្ហាបេះដូង។
អ្នកចូលចិត្តកសាងសេចក្ដីស្នេហា ចំពោះដៃគូតែម្នាក់គត់។
រឿងតិចតួចដូចជា អាហារពេលល្ងាចរៀងរាល់ថ្ងៃសុក្រ ថ្ងៃឈប់សម្រាក ទៅលើភ្នំម្តងក្នុងមួយឆ្នាំ គឺជាអ្វីដែលចាំបាច់សម្រាប់អ្នក នៅពេលដែលវាអាចធ្វើឱ្យអ្នក មានអារម្មណ៍ដូចជាអ្នកទាំងពីរ កំពុងក្លាយជាគ្រួសារដ៏កក់ក្ដៅមួយ។
♒️ Aquarius (Jan 20 – Feb 18)
ការយល់ដឹង គឺជាធាតុសំខាន់មួយ សម្រាប់ស្នេហារបស់អ្នក។ មនុស្សម្នាក់ទៀត ចាំបាច់ត្រូវយល់ ពីទិដ្ឋភាពនៃបុគ្គលិកលក្ខណៈរបស់អ្នក ដែលនៅតែជាអាថ៌កំបាំងសម្រាប់មនុស្សគ្រប់គ្នា លើកលែងតែដៃគូអ្នក តែម្នាក់គត់។ ការគិតពិចារណា និងចំណេះដឹង នឹងជំរុញអ្នក ហើយដូច្នេះសូម្បីតែស្នេហាក៏អ្នករំពឹងថា នឹងមានដៃគូដែលអ្នកអាចរៀនបានជាមួយគ្នា កាន់តែច្រើនជារៀងរាល់ថ្ងៃ។
ស្នេហាប្រៀបដូចជាល្បែងផ្គុំរូបមួយ ដែលអ្នកចង់ចំណាយពេលសេសសល់ក្នុងជីវិត ដើម្បីលេងវា។
♓️ Pisces (Feb 19 – Mar 20)
គំនិតនៃក្តីស្រលាញ់របស់អ្នក កើតចេញពីសៀវភៅយុវវ័យទាំងអស់ ដែលអ្នកធ្លាប់បានអាន។ ជាមួយនឹងភាពចាប់អារម្មណ៍ខ្ពស់ និងបុគ្គលិកលក្ខណៈរបស់អ្នក សូម្បីតែនិយមន័យនៃក្តីស្រលាញ់របស់អ្នក ក៏ផ្អែកលើការច្នៃប្រឌិត និងសិល្បៈដែរ។
វិចារណញាណរបស់អ្នក គឺមានឥទ្ធិពល ហើយនេះអាចត្រូវបានគេមើលឃើញតាមវិធីសិល្បៈ ដែលអ្នកបង្ហាញសេចក្តីស្រលាញ់របស់អ្នក។ វាជួយអ្នកឱ្យរស់នៅដោយភាពសុខដុមរមនា និងធ្វើឱ្យអ្នកមានអារម្មណ៍ថា ទីនេះជាកន្លែងដែលអ្នកត្រូវការបំផុត។
ប្រភព: themindsjournal