​សំណាបយោងដី ស្រីយោងប្រុស! ពេជ្រ​ សូលីកា​ ញញឹមបិទមាត់មិនជិត ឈរមើលស្វាមីជោគជ័យពីក្រោយ

//s9.kh1.co/99/992b07b1d30d06e813f734b59d9224d48f907621.jpg
តារា & កម្សាន្ដ

 ១០-កក្កដា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

តារាចម្រៀង ពេជ្រ​ សូលីកា​ និងស្វាមី សព្វថ្ងៃពួកគេបានរួមរស់ជាមួយគ្នាយ៉ាងមានក្ដីសុខ បើទោះបីជាធ្លាប់ជួបរឿងរ៉ាវអាក្រក់ៗមកជាច្រើននាពេលកន្លងមកយ៉ាងណាក៏ដោយ។

ភ្នំពេញ៖ ត្បិតតែថា កាលពីស្រលាញ់គ្នាដំបូងៗជីវិតស្នេហារបស់តារាចម្រៀង ពេជ្រ  សូលីកា និងគ្រួសារ ត្រូវជួបជាមួយនឹងរឿងរ៉ាវអាក្រក់ៗច្រើនយ៉ាងណាក៏ដោយ ប៉ុន្តែបច្ចុប្បន្ននេះពួកគេក៏បានហែលឆ្លងព្យុះភ្លៀងទាំងនោះបាន និងសាងរឿងជោគជ័យក្នុងមុខជំនួញនាជាមួយគ្នា សាងគ្រួសាររហូតមានកូនប្រុសម្នាក់រស់នៅយ៉ាងមានសុភមង្គលខ្លាំងតែម្ដង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឹមនឹងនេះ កាលពីពេលថ្មីៗនេះ ស្វាមីរបស់ ពេជ្រ សូលីកា ក៏ទើបតែជោគជ័យលើការបើកសម្ភោធក្រុមហ៊ុនថ្មីមួយបន្ថែមទៀតផងដែរ ដោយកម្មវិធីទាំងមូលក៏មានការចូលរួមពីអ្នកជំនួញ និងមិត្តជិតស្និទ្ធជាច្រើន។

ក្នុងនោះ តារាស្រីរូបនេះ ក៏បានមកចូលរួមធ្វើជាកម្លាំងចិត្ត បង្ហាញក្ដីមោទនភាពចំពោះសមិទ្ធផលថ្មីរបស់ស្វាមីនាងផងដែរ ព្រមទាំងបានថតរូបទុកជាអនុស្សាវរីយ៍ជាច្រើន។ ដោយក្នុងនោះគ្រប់រូបភាពទាំងអស់ ពិតជាបង្កប់នូវអត្ថន័យយ៉ាងជ្រាលជ្រៅតែម្ដង ពិសេសរូបភាពមួយសន្លឹក ដែល សូលីកា បានបង្ហោះនោះ មហាជនព្រមទាំងអ្នកគាំទ្រ មានការពេញចិត្តខ្លាំង ព្រោះនាងបាននៅឈរក្បែរស្វាមី បញ្ចេញស្នាមញញឹមពោរពេញដោយក្ដីរីករាយចំពោះភាពជោគជ័យរបស់ស្វាមី មើលទៅពិតជាសមនឹងពាក្យគេនិយាយថា «ស្វាមីជោគជ័យតែងមានវត្តមានភរិយានៅពីក្រោយ» យ៉ាងដូច្នោះ៕

ទស្សនារូបភាពខាងក្រោម៖ 

ពេជ្រ  សូលីកា
ពេជ្រ  សូលីកា
ពេជ្រ  សូលីកា និងស្វាមី 
ពេជ្រ  សូលីកា និងស្វាមី 
ពេជ្រ  សូលីកា និងស្វាមី 
ពេជ្រ សូលីកា និងស្វាមី 
ពេជ្រ  សូលីកា និងស្វាមី 
ពេជ្រ សូលីកា និងស្វាមី 
ពេជ្រ  សូលីកា និងស្វាមី 
ពេជ្រ សូលីកា និងស្វាមី 
ពេជ្រ សូលីកា
Chan Sophon
S.P

អត្ថបទទាក់ទង

//s9.kh1.co/0c/0cf969fd81164e62640a86f5a53b8be5526f834b.png

គោរពជូនពរ និងអបអរសាទរ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ក្នុងឱកាសដែល លោកជំទាវអ្នកឧកញ៉ា ត្រូវបានជាប់ឆ្នោតជ្រើសតាំង ជាប្រធានសមាគមសិល្បករខ្មែរអាណត្តិទី៦

 ០៣-ឧសភា-២០២៤ 
 ១២ល្ងាច · ៤ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T