អេស្ប៉ាញ៖ ក្លិប Barcelona បានទទួលសំណើពីក្លិប Getafe ដែលស្ថិតក្នុងក្របខណ្ឌ La Liga ដូចគ្នា ដោយក្លិបមួយនេះចង់ទិញផ្ដាច់យក ខ្សែបម្រើ Carles Alena ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សAlena ផ្ទេរទៅលេងខ្ចីជើងនៅក្លិប Getafe នៅរដូវកាលនេះនិងបានបង្ហាញខ្លួនបាន២២ប្រកួត។
ទម្រង់លេងរបស់គេទាក់ភ្នែកឲ្យលោកប្រធានក្លិប Angel Torres បានចេញមុខបញ្ជាក់ត្រង់ៗថា៖
គួរបញ្ជាក់ផងដែរថាក្លិប Getafe ទំនងជាដាក់សំណើទឹកប្រាក់ចំនួប៧លានអឺរ៉ូ (ស្មើនឹងប្រមាណ៨.២លានដុល្លារ) ក្នុងការទិញយក Alena ស្របពេល Barcelona កំពុងប្រឈមនឹងវិបត្តិហិរញ្ញវត្ថុធ្វើឲ្យរាំងស្ទះដល់ការចុះកុងត្រាថ្មីរបស់កំពូលខ្សែប្រយុទ្ធ Lionel Messi។
ក្លិបយក្សនៅតំបន់កាតាឡាន់មួយនេះបានបើកផ្លូវឲ្យកីឡាករដូចជា Junior Firpo និង Matheus Fernandes ចាកចេញដើម្បីកាត់បន្ថយប្រាក់ឈ្នួលកីឡាករក្នុងក្រុមឲ្យសមស្របនឹងការកំណត់របស់ La Liga ។
គួរបញ្ជាក់ផងដែរថា ខ្សែបម្រើ Carles Alena មានតម្លៃខ្លួន ១៥.៧លានអឺរ៉ូ(ស្មើនឹងប្រមាណ១៨.៥លានដុល្លារ) ប៉ុន្តែកុងត្រារបស់គេនឹងផុតកំណត់នៅរដូវកាលក្រោយហើយដោយ Alena ទំនងជាមិនចង់បន្តកុងត្រាជាមួយ Barcelona ឡើយ៕
ប្រភព៖ football-espana