អុញនោះ! UEFA ប្រកាសផាកពិន័យក្រុមជម្រើសជាតិអង់គ្លេសដោយសារ...

//s9.kh1.co/02/0253aecfe7661320eeacaea82931a114da14b64c.jpeg
កីទ្បា

 ០៩-កក្កដា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

UEFA នឹងផាកពិន័យអង់គ្លេសលើបីករណីផ្សេងៗគ្នា

អឺរ៉ុប៖ សហព័ន្ធកីឡាបាល់ទាត់ទ្វីបអឺរ៉ុបហៅកាត់ថា UEFA បានប្រកាសផាកពិន័យក្រុមជម្រើសជាតិអង់គ្លេស ចំនួនបីករណី បន្ទាប់ពីជ័យជំនះដ៏គគ្រឹកគគ្រេងទល់នឹង ដាណឺម៉ាក នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ក្រុមជម្រើសជាតិអង់គ្លេស
ក្រុមជម្រើសជាតិអង់គ្លេស

ក្រុមតោកំណាចអង់គ្លេស បានយកឈ្នះ ដាណឺម៉ាក នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រក្រោមលទ្ធផល២ ទល់នឹង ១ រកបានដោយ Simon Kjaer ស៊ុតចូលទីខ្លួនឯង១គ្រាប់និង Harry Kane រកបាននៅម៉ោងបន្ថែម១គ្រាប់ទៀត។

ខ្សែប្រយុទ្ធHarry Kane
ខ្សែប្រយុទ្ធHarry Kane

ដោយឡែក UEFA បានប្រកាសផាកពិន័យលើករណីទីមួយគឺ រឿងដែលអ្នកគាំទ្រក្រុមជម្រើសជាតិអង់គ្លេស បានបញ្ចាំងឡាស៊ែរ បាញ់ត្រូវភ្នែកនិងផ្ទៃមុខរបស់អ្នកចាំទីរបស់ដាណឺម៉ាក គឺ Kasper Schmeichel កំលុងពេល Harry Kane ត្រូវស៊ុតបាល់ប៉េណាល់ទីដែលពួកគេធ្វើនេះក៏ដើម្បីបំផ្លាញសមាធិរបស់ Schmeichel ។

ឡាស៊ែរបាញ់ចំមុខអ្នកចាំទី Kasper Schmeichel
ឡាស៊ែរបាញ់ចំមុខអ្នកចាំទី Kasper Schmeichel
ឡាស៊ែរបាញ់ចំមុខអ្នកចាំទី Kasper Schmeichel
ឡាស៊ែរបាញ់ចំមុខអ្នកចាំទី Kasper Schmeichel

មួយករណីទៀតគឺ អ្នកគាំទ្រក្រុមតោកំណាចបានស្រែកហ៊ោអុកឡុក កំលុងពេលភ្លេងជាតិរបស់ប្រទេស ដាណឺម៉ាក បានប្រគុំក្នុងការប្រកួតនិងករណីចុងក្រោយគឺបានបាញ់កាំជ្រួចផូងផាំង ដោយ UEFA គ្រោងនឹងផាកពិន័យក្រុមជម្រើសជាតិអង់គ្លេស ជាទឹកប្រាក់តែមិនទាន់ដឹងតែប៉ុន្មាននោះឡើយ។

រូបភាពតំណាង
រូបភាពតំណាង

គួរបញ្ជាក់ផងដែរថា ក្រុមជម្រើសជាតិអង់គ្លេស ត្រូវឡើងទៅប្រកួតវគ្គផ្ដាច់ព្រ័ត្រជាមួយក្រុមជម្រើសជាតិអ៊ីតាលី នៅថ្ងៃទី១២ខែកក្កដា វេលាម៉ោង២ទាបភ្លឺ៕

ក្រុមជម្រើសជាតិអង់គ្លេស
ក្រុមជម្រើសជាតិអង់គ្លេស

ប្រភពthesun

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T