អង់គ្លេស៖ បន្ទាប់ពីយកឈ្នះ ដាណឺម៉ាក ២ ទល់នឹង ១ រួចមក ក្រុមជម្រើសជាតិអង់គ្លេស បានឡើងមកកាន់វគ្គផ្ដាច់ព្រ័ត្រ Euro 2020 ជាស្ថាពរដោយក្រុមរបស់លោកគ្រូ Gareth Southgate ត្រូវជួបជាមួយក្រុមជម្រើសជាតិអ៊ីតាលី នៅយប់ថ្ងៃទី១២ ខែកក្កដា វេលាម៉ោង២ទាបភ្លឺ នៅឯកីឡដ្ឋាន Wembley ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជ័យជំនះដ៏គគ្រឹកគគ្រេងរបស់អង់គ្លេសធ្វើឲ្យអ្នកគាំទ្រតោកំណាចទាំងអស់ស្រវេស្រវាកក់សំបុត្រចូលទស្សនាព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះដោយសារអង់គ្លេស ខានឡើងមកដល់វគ្គផ្ដាច់ព្រ័ត្រអស់រយៈពេល៥៥ឆ្នាំមកហើយ។
យ៉ាងណាមិញ សំបុត្រចូលទស្សនាទាំងអស់ត្រូវបានកក់ទុកពេញអស់ហើយប៉ុន្តែមានទស្សនិកជនមួយចំនួនបានប្រកាសលក់សំបុត្រនេះបន្តក្នុងតម្លៃដល់ទៅ ៥ម៉ឺនផោន(ស្មើនឹងប្រមាណ៦៨០០០ដុល្លារអាមេរិក)ឯណោះ។
គេហទំព័រ Ticombo សម្រាប់លក់សំបុត្រដែលមានអ្នកចង់លក់ចេញឡើងវិញ គឺបានផ្សព្វផ្សាយលក់ក្នុងតម្លៃ ៤ម៉ឺនផោន(ស្មើនឹងប្រមាណ៥៥០០០ដុល្លារ) ដោយបូកថែមថ្លៃកក់ចំនួន ១ម៉ឺនផោន(ស្មើនឹង១៣០០០ដុល្លារ)ផងដែរ។
គេហទំព័រខ្លះទៀតបានយកសំបុត្រនោះមកលក់ក្នុងតម្លៃ ១៥៦០០ផោន(ស្មើនឹងប្រមាណ២១០០០ដុល្លារ) ហើយតម្លៃសំបុត្រ VIP គឺខ្ទង់ ៤០៥៦០ផោន(ស្មើនឹងប្រមាណ៥៥៨៤៩ដុល្លារ)ឯណោះ៕
ប្រភព៖ mirror