ថៃ៖ យោងតាមសារព័ត៌៌មានថៃបានរាយការណ៍ថា កាលពីម្សិលមិញ ថ្ងៃទី ៧ ខែកក្កដា ឆ្នាំ ២០២១ មានប្រជាជនជាច្រើននាក់ បានមកបោះតង់ ដាក់កម្រាលព្រំ ដើម្បីដេកសម្រាករង់ចាំ ជាជួរដើម្បីទៅធ្វើតេស្តជំងឺកូវីដ១៩ នៅមុខវត្ត Phra Sri Mahathat Woramahawihan ដែលការធ្វើតេស្តនេះ នឹងចាប់ផ្ដើមនៅម៉ោង ៨:០០ ព្រឹករហូតដល់ម៉ោង ១៦:០០ សម្រាប់សាធារណជនទូទៅ ដោយឥតគិតថ្លៃ ចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី ១១ ខែកក្កដា ឆ្នាំ ២០២១។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សមនុស្សមួយចំនួនដែលបានរង់ចាំនៅក្នុងជួរ ពិតជាបានបង្ហាញថា ពីការប្រថុយប្រថាន ព្រោះអ្នកទាំងនោះគឺបានធ្វើដំណើរពីកន្លែងផ្សេងៗគ្នា ដើម្បីធ្វើតេស្តរកការឆ្លងមេរោគ ប៉ុន្តែពួកគេនៅមិនទាន់បានធ្វើតេស្តនៅឡើយទេ ដោយសារតែការចាប់លេខគឺពេញទៅហើយ ដូច្នេះពួកគេ ត្រូវដេករង់ចាំមួយយប់ទៀត។
ជាចុងក្រោយ នៅពេលព្រឹក ថ្ងៃទី ៨ កក្កដា ឆ្នាំ ២០២១ នៅម៉ោង ៨:២៥ ព្រឹក ការតម្រង់ជួរសម្រាប់ការចូលធ្វើតេស្តកូវីដ១៩ នៅវត្ត Phra Sri Mahathat ក៏មានចំនួន ៩០០ ដែលត្រូវបានបំពេញរួចហើយ រីឯមនុស្សជាច្រើនទៀតដែលបានធ្វើដំណើរមក មិនទាន់បានទទួលកាតចាប់លេខ ត្រូវត្រលប់ទៅវិញ៕
ប្រភព៖ Sanook
សូមទស្សនារូបភាពខាងក្រោម៖