បរទេស៖ ប្រហែលជាពេលខ្លះអ្នកដំណើរភាគច្រើនមានចម្ងល់អំពីរឿងមួយនេះ ប៉ុន្តែមិនហ៊ានសួរថា ហេតុអ្វីបានជាយន្តហោះភាគច្រើនត្រូវបានគេលាបពណ៌ស? ហើយខាងក្រោមនេះជាហេតុផល ដែលអ្នកចង់ដឹង៖
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស១. វាជួយផ្លាតពន្លឺព្រះអាទិត្យ
មូលហេតុចម្បងដែលយន្តហោះត្រូវបានគេលាបពណ៌សឬពណ៌បែបស្រាល គឺដើម្បីជួយផ្លាតពន្លឺព្រះអាទិត្យ។ ឯពណ៌ផ្សេងៗទៀតនឹងស្រូបយកពន្លឺភាគច្រើន។ រឿងនេះគឺសំខាន់ណាស់ នៅពេលពន្លឺព្រះអាទិត្យត្រូវបានស្រូបយកដោយយន្តហោះមួយ តួរបស់វានឹងកើនកម្ដៅ។ ការលាបយន្តហោះអ្នកដំណើរពណ៌ស ជួយកាត់បន្ថយទាំងការឡើងកម្ដៅនិងការប៉ះពាល់បណ្ដាលមកពីកាំរស្មីព្រះអាទិត្យ មិនត្រឹមតែពេលយន្តហោះកំពុងហោះហើរនោះទេ ប៉ុន្តែថែមទាំងនៅពេលវាចតលើផ្លូវផងដែរ។
២. វាមិនហើរពណ៌
នៅពេលហោះហើររយៈកម្ពស់ខ្ពស់ យន្តហោះត្រូវបានប៉ះពាល់ទាំងស្រុងទៅនឹងស្ថានភាពបរិយាកាសជាច្រើនបែប។ យន្តហោះដែលមានពណ៌ ច្រើនតែហើរទៅតាមពេលវេលា ហើយដូច្នេះទាមទារឲ្យមានការលាបថ្នាំបន្ថែម ដើម្បីរក្សាភាពទាក់ទាញខាងផ្នែកសោភ័ណភាព។ យ៉ាងណាមិញ យន្តហោះដែលត្រូវបានលាបពណ៌សឬពណ៌ស្រាល មិនសូវមើលទៅប្រែប្រួលខ្លាំង សូម្បីតែបន្ទាប់ពីចំណាយពេលវេលាច្រើននៅលើអាកាស។
៣. ងាយស្រួលពិនិត្យមើលឃើញស្នាមទង្គិចបានរហ័ស
សម្រាប់ហេតុផលផ្នែកសុវត្ថិភាព យន្តហោះពាណិជ្ជកម្មត្រូវបានគេត្រួតពិនិត្យជាទៀងទាត់ នៃការខូចខាតលើផ្ទៃ ដូចជាស្នាមប្រេះនិងកំពិត។ គ្មានអ្វីដែលល្អជាងថ្នាំលាបពណ៌សទេ ពីព្រោះស្នាមប្រេះ ការហៀរប្រេង និងបញ្ហាកំហុសផ្សេងទៀត គឺស្រួលសង្កេតឃើញ និងជួសជុលបានឆាប់រហ័ស៕
ប្រភព: FINAVIA