ខ្លាំងបាត់! កសិករប៉ូឡូញម្នាក់ មិនព្រមលក់ដីឲ្យក្រុមហ៊ុនអភិវឌ្ឍ ដោយគាត់ប្រមូលផលដំណាំយ៉ាងរំភើយ នៅចំកណ្ដាលនៃអគារខុនដូ (មានវីដេអូ)

//s9.kh1.co/03/038ce8fa156de78f7b6f26cd0f5c97bbed9061be.jpg
សង្គម

 ០៧-កក្កដា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

កសិករម្នាក់ មកពីទីក្រុង Lubin បានបដិសេធមិនព្រមលក់ដីរបស់គាត់ឲ្យទៅក្រុមហ៊ុនអភិវឌ្ឍឡើយ ដោយគាត់នៅតែរក្សាដីដាំដំណាំ និងប្រមូលផលដដែល។

ប៉ូឡូញ៖ កសិករម្នាក់ មកពីទីក្រុង Lubin បានបដិសេធមិនព្រមលក់ដីរបស់គាត់ឲ្យទៅក្រុមហ៊ុនអភិវឌ្ឍឡើយ ដោយគាត់នៅតែរក្សាដីដាំដំណាំ និងប្រមូលផលដដែល បើទោះបីជាមានអគារខុនដូជាច្រើន ត្រូវបានគេសាងសង់ជុំវិញក៏ដោយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោក Michal Myslowski ជាកសិករម្នាក់ក្នុងចំណោមកសិករមួយចំនួនតូច ដែលបានបដិសេធ ខណៈកសិករមួយចំនួនធំ បានយល់ព្រមលក់ដីទៅឲ្យក្រុមហ៊ុនអភិវឌ្ឍ។ ហើយដំណាំដែលគាត់បានធ្វើការដាំ នៅតែមានគុណភាពល្អដដែល ដោយគាត់បានប្រើប្រាស់ជីវិតប្រចាំថ្ងៃ​ដូចសព្វដង និងបើកឡានប្រមូលផលដំណាំយ៉ាងរំភើយ ដែលមិនខ្វល់ពីអគារខុនដូជុំវិញនោះឡើយ។

ទន្ទឹមនឹងនេះដែរ ទិដ្ឋភាពនៃដីដាំដំណាំ និងសំឡេងចេញពីឡានប្រមូលផលរបស់គាត់ មិនបានបង្កឲ្យមានការរំខានដល់អ្នករស់នៅក្នុងអគារខុនដូឡើយ ដោយអ្នករស់នៅទីនោះ បានឲ្យដឹងដែរថា វាជាទិដ្ឋភាពមួយដ៏ស្រស់ស្អាត និងគួរឲ្យចង់គយគន់ ដែលអាចមើលឃើញតាម​រយៈមាត់បង្អួច។

យ៉ាងណាមិញ ក្រោយពីរឿងរ៉ាវខាងលើ ទទួលបានភាពល្បីល្បាញ និងការចាប់អារម្មណ៍យ៉ាងច្រើនរួចមក មានមហាជនជាច្រើន បានកោតសរសើរចំពោះការសម្រេចចិត្តដ៏ត្រឹមត្រូវនេះផងដែរ ដោយគិតថា មនុស្សគ្រប់រូបគួរណាស់តែក្រោកឈរឡើងចំពោះអ្វីដែលជារបស់ខ្លួនឯង៕

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
វីដេអូ

ប្រភព: ladbible

Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T