យល់ដឹង៖ អ្នកទាំងអស់គ្នាប្រាកដជាធ្លាប់បានដឹងរួចមកហើយថា Daegu គឺជាស្រុកកំណើតរបស់សមាជិកក្រុម BTS V និង Suga។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សនៅពេលនេះ យើងនាំគ្នាមកតាមដានអំពីសកម្មភាព និងរូបមួយចំនួន ដែលបានស្វែងរក និងយល់ដឹងអំពីការចិញ្ចឹមអប់រំ និងការចងចាំពីកុមារភាពរបស់ V។
Daegu គឺជាទីក្រុងកូរ៉េបុរាណមួយ ដែលមានអតីតកាល និងបច្ចុប្បន្នដូចគ្នា។
ទីនោះត្រូវបានគេស្គាល់ ដោយសារតែជាតំបន់នៃ ពិភពតន្រ្តី និងឆាកសិល្បៈ ហើយក៏ជាស្រុកមួយ ដែលពោរពេញទៅដោយអាហារឆ្ងាញ់ៗជាច្រើន ដែលអ្នកអាចស្វែងរកបានយ៉ាងងាយស្រួល។
នេះគឺជាដំណើរកម្សាន្តនៅ Daegu សម្រាប់អ្នកគាំទ្ររបស់ BTS ទាំងអស់។ ជាដំបូង យើងនឹងនាំអ្នកធ្វើដំណើរទៅតាម V ទៅកាន់ទីកន្លែងមួយចំនួនជាមុនសិន។
សូមបន្តអាន យើងនឹងណែនាំទាំងកន្លែងល្បីៗ និងកន្លែងដែលមិនសូវល្បីខាងក្រោមនេះ ៖

១. សាលារៀនដែល V ធ្លាប់បានរៀន
សូមកត់ចំណាំថា អ្នកត្រូវបានអនុញ្ញាតឱ្យតែថតរូបពីខាងក្រៅតែប៉ុណ្ណោះ ហើយអ្នកក៏មិនត្រូវបានអនុញ្ញាតឱ្យចូលក្នុងបរិវេណសាលាដែរ។
V បានកើតនៅ Bisan-dong នៅផ្នែកខាងលិចនៃ Daegu។ ក្រោយមកគាត់នឹងផ្លាស់ទៅ Geochang ក្នុងខេត្ត Gyeongsang ខាងត្បូង ហើយក៏វិលត្រឡប់ទៅ Daegu វិញ។
មជ្ឈមណ្ឌលមើលថែក្មេង និងសាលាដែល V ធ្លាប់បានរៀន សុទ្ធតែមានទីតាំងនៅ Bisan-dong ទាំងអស់។
មជ្ឈមណ្ឌលថែទាំ Bisan 4-dong (비산 4 동어린이집)
អាស័យដ្ឋាន: 대구광역시서구국채보상로 76 길 34
34 Gukchaebosang-ro 76-gil, Bisan 4(sa)-dong, Seo-gu, Daegu
យើងអាចទៅដល់ទីនោះដោយ ចុះនៅស្ថានីយ៍រថភ្លើងក្រោមដី Daegu ខ្សែទី ២ ស្ថានីយ៍ Bangogae ចេញទី ១ រួចបត់ស្តាំ។ ដើរត្រង់រួចបត់ស្តាំ នៅត្រង់ឱសថស្ថាន Cheonudang (당당약국)។ អ្នកនឹងឃើញមជ្ឈមណ្ឌលមើលថែក្មេងនោះ នៅខាងឆ្វេងដៃ។

នេះគឺជាមជ្ឈមណ្ឌលថែទាំ Bisan 4-dong ដែល V ធ្លាប់បានមក មុនពេលដែលគាត់ចាប់ផ្តើមថ្នាក់បឋមសិក្សា!
ខាងក្រោមនេះ ជារូបភាពគួរឲ្យស្រលាញ់មួយចំនួនរបស់ V នៅឯមជ្ឈមណ្ឌលថែទាំក្មេង ដែលកាលនោះ គាត់ដែលពិតជាគួរឲ្យស្រលាញ់ខ្លាំងណាស់។

ទោះយ៉ាងណា មណ្ឌលថែទាំមួយនេះ ក៏បានបិទទៅហើយ! យើងបានដឹងពីព័ត៌មានថា ទីនេះបានបិទ ដោយសារអក្សរសរសេរលើទ្វាថា មណ្ឌលថែទាំបានផ្លាស់ទៅអគារថ្មីមួយទៀតដែលមានចម្ងាយតែ ៣ នាទីប៉ុណ្ណោះ។

នេះគឺជាមជ្ឈមណ្ឌល Bisan 4-dong ដែលទើបនឹងសាងសង់ថ្មី។
ទោះបីជាមជ្ឈមណ្ឌលថែទាំ Bisan 4-dong បានផ្លាស់ប្តូរចេញពីអាគារដើមរបស់ខ្លួនមែនពិត តែអាគារមជ្ឈមណ្ឌលថែទាំថ្មីនេះ មើលទៅពិតជាអស្ចារ្យ និងមានតម្លៃណាស់!
តោះទៅមើលវិទ្យាល័យដែល V ធ្លាប់បានសិក្សាវិញម្ដង
វិទ្យាល័យ Daegu Jeil (대구제일고등학교)
អាស័យដ្ឋាន: 대구광역시 서구 비산4동 국채보상로 384
384 Gukchaebosang-ro, Bisan 4(sa)-dong, Seo-gu, Daegu
តោះ! បន្តដំណើរកម្សាន្តរបស់យើង ទៅកាន់វិទ្យាល័យ Daegu Jeil ដែលមានចំងាយប្រមាណតែ ២ នាទីប៉ុណ្ណោះ ពីមជ្ឈមណ្ឌលមើលថែក្មេង។

ដូចដែល ARMYs ប្រហែលជាបានដឹងរួចមកហើយថា V ធ្លាប់សិក្សានៅវិទ្យាល័យសាធារណៈមួយនេះ។
នៅទីនោះហើយ ដែលគាត់ចាប់ផ្តើមក្ដីសុបិន ក្លាយជាតារា K-pop ហើយគាត់ក៏បានបន្តការសិក្សា នៅវិទ្យាល័យសិល្បៈកូរ៉េមួយ ដែលជាកន្លែង ជួបជាមួយសមាជិកក្រុម BTS ម្នាក់ទៀតគឺ Jimin។

V ត្រូវបានគេស្គាល់ថា មានភាពរួសរាយរាក់ទាក់ នៅខាងក្រៅ ហើយយើងក៏អាចស្រមៃបានថា គាត់ក៏ជិតស្និទ្ធនឹងគ្រូរបស់គាត់ដែរ អំឡុងពេលនៅសិក្សា។

ក៏មានអ្នកដែលបានជួបសម្ភាសន៍ ជាមួយគ្រូម្នាក់ ដែលជាអតីតគ្រូរបស់ V នៅឯវិទ្យាល័យ Daegu Jeil។
លោកគ្រូបាននិយាយថា V ពិតជាតាំងចិត្តស្តាប់យ៉ាងសកម្មនៅក្នុងថ្នាក់រៀន ហើយបុគ្គលិកលក្ខណៈគាត់ ក៏រួសរាយរាក់ទាក់ និងបើកចំហ ធ្វើឱ្យគាត់ក្លាយជាមនុស្សពេញនិយម ក្នុងចំណោមសិស្សៗ និងគ្រូ។

ប្រសិនបើអ្នកបន្តដើរកាត់វិទ្យាល័យ អ្នកនឹងឃើញស្ពានអាកាសថ្មើរជើងនេះ។
ប្រសិនបើអ្នកឡើងជណ្តើរ អ្នកនឹងមើលឃើញទេសភាពដ៏អស្ចារ្យ ទាំងនៅវិទ្យាល័យ និងបរិវេនសង្កាត់ Bisan-dong!

កុំភ្លេចឡើងលើផ្លូវអ្នកថ្មើរជើង ប្រសិនបើអ្នកមក Daegu ដើម្បីតាមដានដំណើរជីវិត ពីអតីតកាលរបស់ V។
អ្នកណាទៅដឹង ប្រហែលជាអ្នកអាចនឹងជួប V ដោយផ្ទាល់ពេលទៅលេងស្រុកកំណើតគាត់ ក៏ថាបាន!
សាលារៀន Daeseong Elementary (대성초등학교)
អាស័យដ្ឋាន: 대구광역시 서구 비산4동 국채보상로 426
426 Gukchaebosang-ro, Bisan 4(sa)-dong, Seo-gu, Daegu

ដើម្បីទៅដល់ទីនោះ អ្នកត្រូវធ្វើដំណើរទៅមុខ មិនឆ្ងាយពីមណ្ឌលថែទាំក្មេង និងវិទ្យាល័យ Daegu Jeil ទេ យើងនឹងរកឃើញសាលាបឋមសិក្សា Daeseong បាន។
V បានទៅសាលានេះ មុនពេលផ្ទេរទៅសាលាបឋមសិក្សាមួយទៀត នៅឯ Geochang ដែលជាកន្លែង គាត់បញ្ចប់ការសិក្សានៅពេលក្រោយ។

បរិវេណសាលានេះ គឺស្រស់ស្អាតណាស់!
មានដើមឈើជាច្រើន នៅលើដី ហើយអ្នកអាចថតរូបស្អាតៗនៅទីនេះ។
ប្រសិនបើអ្នកបាននាំយកទំនិញ ឬរូបភាពរបស់ BTS ទៅជាមួយ នេះជាទីកន្លែងល្អ ដើម្បីយកវាចេញហើយថតរូប Selfie របស់អ្នក ក្នុងនាមជាអ្នកគាំទ្រម្នាក់!
២. ឧទ្យាន DAEGU DALSEONG (대구 달성공원)
ម៉ោងបើកដំណើរការ ៖ ១៧:០០ - ២១:០០
ថ្លៃចូលទស្សនា ៖ ឥតគិតថ្លៃ
អាស័យដ្ឋានៈ 대구중구달성공원로 35 달성공원
ឧទ្យាន Dalseong, 35 Dalseonggongwon-ro, Dalseong-dong, Jung-gu, Daegu
បន្ទាប់ពីបានស្គាល់ សាលារៀនដែល V ធ្លាប់បានរៀនហើយ យើងឆ្ពោះទៅកាន់ឧទ្យាន Daseong បន្ត។

អ្នករាល់គ្នាដែលរស់នៅ Daegu នឹងបានទៅទស្សនាឧទ្យាន Dalseong ដ៏ពេញនិយមនេះ ដែលជាកន្លែងប្រជាជនក្នុងទីក្រុងនេះ អាចដកដង្ហើមស្រូបខ្យល់អាកាសល្អ និងសម្រាកខួរក្បាលបាន។ ដូច្នេះ មិនចាំបាច់និយាយដល់ V ទេ លោកក៏បាននៅទីនេះ ជាច្រើនដងដែរ!

ឧទ្យាននេះ ត្រូវបានបង្កើតឡើងនៅឆ្នាំ ១៩០៥ ហើយច្រកចូលមានសោភ័ណភាពទាក់ទង ទៅនឹងប្រវត្តិសាស្ត្រមួយចំនួន។


ផ្លាកសញ្ញាព័ត៌មាន ត្រូវបានបង្ហាញជាភាសាអង់គ្លេសផងដែរ។ ប្រសិនបើអ្នកបត់ឆ្វេង បន្ទាប់ពីចូលទៅទីនោះ អ្នកនឹងឃើញសាលពិព័រណ៍ប្រវត្តិសាស្រ្តនៃ Daegu ហើយនៅខាងស្តាំ អ្នកនឹងឃើញផ្លូវមួយទៅកាន់សួនសត្វ។
ដោយគ្របដណ្តប់លើផ្ទៃដី ១២៩.៧០០ ម៉ែត្រក្រឡាឧទ្យាន Dalseong គឺជាឧទ្យានដ៏ធំមួយ។ គ្រឿងបរិក្ខាររបស់ឧទ្យាននេះ រួមមាន ផ្លូវដើរ សួនសត្វ សាលពិព័រណ៍ ទីលានកីឡាវាយកូនបាល់ និងហាងជាច្រើនទៀត។

ដំបូងយើងនាំគ្នាទៅមើលសួនសត្វ!
សួនសត្វនេះ ជាកន្លែងរស់នៅរបស់សត្វជាច្រើនដូចជា សត្វក្តាន់ ដំរី ខ្លា និងតោ ដែលជារឿងគួរឱ្យភ្ញាក់ផ្អើលណាស់ ដោយកន្លែងនេះ ចូលមិនគិតថ្លៃ។

ពេលកំពុងមើលសត្វ យើងក៏អាចព្យាយាម រកចំណុចខ្លះៗ ពីកន្លែងដែល V ធ្លាប់បានថតរូប។

តើអ្នកធ្លាប់បានឃើញរូបភាពទាំងនេះទេ?
រូបទាំងពីរនេះ ត្រូវបានថតនៅឧទ្យាន Dalseong ដោយមួយគឺ ពីពេលដែល V នៅក្មេង ហើយមួយទៀតត្រូវបានថតនៅឆ្នាំ ២០១៥។

អ្នកអាចរកឃើញចំណុចក្នុងរូប ដោយស្វែងរកដើមឈើនេះ និងកៅអីអង្គុយជាច្រើន នៅខាងក្រោយ។
បន្ទាប់ពីបានទស្សនាសួនសត្វ និងដើរលេង តាមបណ្តោយផ្លូវដើរ អ្នកអាចរកឃើញចំណុច ផ្លូវត្រឡប់មកច្រកចូលវិញ បានយ៉ាងងាយស្រួល។
ហេតុអ្វីមិនថតរូបដូចដែល V បានថត ពេលអ្នកនៅទីនេះដែរ?
ដូច្នេះហើយ កុំភ្លេចថតរូប ដូចដែល V ធ្លាប់បានថត!

ឧទ្យាននេះគឺជាកន្លែងដ៏សំខាន់ នៅក្នុងដំណើរកម្សាន្តរបស់យើង ព្រោះវាជាកន្លែងសម្រាកមួយ និងជាកន្លែងដែល V ធ្លាប់បានទៅផងដែរ។
៣. ផ្សារ Daegu Seomun (대구 서문시장)
ម៉ោងបើកដំណើរការ ៖ ៩:០០ - ១៩:០០
ផ្សារនេះ នឹងបិទរៀងរាល់ថ្ងៃអាទិត្យទី ១ និងទី ៣ នៃរៀងរាល់ខែ។
អាស័យដ្ឋាន: 대구중구큰장로 26 길 45 서문시장
ផ្សារ Seomun, 45 Keunjang-ro 26-gil, Daesin-dong, Jung-gu, Daegu
Seomun គឺជាផ្សារដ៏ល្បីល្បាញបំផុតនៅ Daegu និងជាកន្លែងដែលអ្នកអាចរកឃើញ ជម្រើសអាហារដ៏ឆ្ញាញ់ៗជាច្រើន។
វានៅជិតឧទ្យាន Dalseong និង Bisan-dong ដែលជាកន្លែង V ធ្លាប់រស់នៅ ដូច្នេះយើងសូមណែនាំឱ្យអ្នក ទៅលេងនៅទីនោះផងដែរ!

ស្ថានីយ៍ដែលជិតបំផុត សម្រាប់ទៅផ្សារ Seomun គឺជាស្ថានីយ៍ Seomun ទោះជាយ៉ាងណា វាគឺជាស្ថានីយ៍បន្ទាប់ពីឧទ្យាន Dalseong ហើយអ្នកនឹងមិនអាចដកដង្ហើមបានស្រួលទេ ប្រសិនបើអ្នកសម្រេចចិត្ត ដើរពីឧទ្យាននេះ។
ប្រសិនបើអ្នកដើរចេញពីច្រកទ្វារលេខ ៣ នៃស្ថានីយ៍ Seomun ហើយអ្នកនឹងរកឃើញទីផ្សារហើយ!


នៅទីនោះមានផលិតផលឯកទេសក្នុងស្រុក និងទំនិញប្រពៃណីកូរ៉េជាច្រើន។ ទោះបីជាយើងចាប់ផ្តើម មានអារម្មណ៍ឃ្លាន បន្ទាប់ពីការដើរនៅឧទ្យាន Dalseong ក៏ដោយ យើងបានសម្រេចចិត្ត ដើរក្រឡេកមើលនៅជុំវិញផ្សារជាមុនសិន។



រូបភាពនៅកណ្តាល បង្ហាញពីកន្សែង និងឧបករណ៍ផ្សេងៗគ្នាជាច្រើន ដែលជនជាតិកូរ៉េប្រើ នៅពេលពួកគេទៅងូតទឹកដើម្បីជូតខ្លួនឲ្យស្អាត (កន្សែងហៅថា 때수건 ជាភាសាកូរ៉េ)។
កន្សែងទាំងនេះ ពិតជាល្អណាស់ ក្នុងការប្រើដើម្បីដុសខាត់ និងយកកោសិកាស្បែកចាស់ៗចេញ ហើយជនជាតិកូរ៉េភាគច្រើន នឹងមានរបស់នេះយ៉ាងហោចណាស់មួយ នៅផ្ទះ។
យើងក៏បានរកឃើញកន្លែងមួយ ដែលលក់ម្ជុលសក់ ឬស្នៀតសក់បុរាណផងដែរ។ ស្ត្រីជាច្រើននៅក្នុងរឿងភាគទូរទស្សន៍ប្រវត្តិសាស្រ្តរបស់កូរ៉េ នឹងមានខ្សែសក់ នៅក្នុងសក់របស់ពួកគេ។ នេះប្រហែលជាវត្ថុធ្វើម៉ូតសក់បែបកូរ៉េ ដែលអាចធ្វើជាវត្ថុអនុស្សាវរីយ៍ដ៏ល្អមួយ ពីផ្សារ Seomun!


នៅផ្សារ Seomun អ្នកអាចរកឃើញអាហារសម្រន់ Oranda (다다 - សូមមើលរូបភាពខាងលើ) និងមើលពីរបៀបដែលអ្នកលក់កាត់ ទៅតាមរាងរបស់វា។
អាហារសម្រន់ Oranda មួយកញ្ចប់ មានតំលៃត្រឹមតែ ៤,០០០ វ៉ុនប៉ុណ្ណោះ ដែលធ្វើឱ្យវា ក្លាយជាជម្រើសដ៏ល្អ ក្នុងការជ្រើសរើសអាហារ សម្រាប់អ្នក ឬទុកជាអនុស្សាវរីយ៍សម្រាប់មិត្តភក្តិ។


អ្វីដែលទាក់ទាញបំផុត នៅពេលដែលអ្នកដើរជុំវិញផ្សារ Seomun នោះគឺអាហារតាមផ្លូវទាំងអស់នេះ។
ផ្សារនេះ មានភាពល្បីល្បាញជាពិសេស ចំពោះម្ហូបគុយទាវ Kal-guksu។
មនុស្សជាច្រើន នឹងអង្គុយនៅទីនោះ ហើយរីករាយជាមួយនឹងការចំហុយក្តៅៗនៃ Kal-guksu។
យើងសូមណែនាំឱ្យអ្នក សាកភ្លក់វាផងដែរ នៅពេលដែលកំពុងកម្សាន្តនឹងបរិយាកាសនៃទីផ្សារកូរ៉េ បែបប្រពៃណីមួយនេះ!
ពេលដើរជុំវិញផ្សារ យើងឈប់ពីពេលមួយ ទៅពេលមួយ ដើម្បីភ្លក្សរសជាតិ របស់ញ៉ាំខ្លះៗ ដែលពួកគេលក់នៅទីនេះ។
- Vegetable Hotteok (야채 호떡) ₩1,000 សម្រាប់ 7-8 បន្ទះ
អ្នកនឹងត្រូវតម្រង់ជួរ ដើម្បីទទួលបាននំ Hotteok បន្លែដ៏ល្បីល្បាញទាំងនេះ។
ក្លិនដែលភាយចេញពីខ្ទះចៀន និងការបំពេញបន្លែដែលមានក្លិនឈ្ងុយឆ្ងាញ់ ពិតជាអស្ចារ្យណាស់។

ហើយវាមិនលើសពី ១០០០ វ៉ុនទេ! Hotteok ទាំងនេះមានតម្លៃសមរម្យណាស់ ដែលអ្នកអាចនឹងបញ្ជាទិញច្រើនជាងមួយបាន។
- Flat Dumplings (납작만두) ₩3,000 សម្រាប់ 7-8 ដុំ


Suga សមាជិក BTS ក៏មកពី Daegu ដែរ ហើយត្រូវបានគេនិយាយ ថាគាត់ក៏ចូលចិត្តនំប៉ាវសំប៉ែតទាំងនេះដែរ។
នំប៉ាវសំប៉ែត (납작만두 - napjak mandu) គឺជារបស់ញ៉ាំល្បីល្បាញក្នុងស្រុក Daegu នេះហើយ។
ជាទូទៅនំប៉ាវ ត្រូវបានដាក់បញ្ចូលគ្រឿងផ្សំជាច្រើន ប៉ុន្តែនំប៉ាវទាំងនេះ ផ្ទុកតែបរិមាណស្នូលតិចតួចប៉ុណ្ណោះ និងមានការរុំស្តើងល្មម។

មានស្តង់ជាច្រើននៅក្នុងផ្សារ Seomun ដែលលក់នំប៉ាវទាំងនេះ។
- Leaf-Shaped Dumplings0 (나뭇잎 만두) ₩5,000 សម្រាប់ 5 បន្ទះ

នំប៉ាវដ៏ល្បីឈ្មោះមួយទៀត ដែលអ្នករកឃើញនៅផ្សារ Seomun គឺនំប៉ាវដែលមានរាងដូចស្លឹកឈើ (나뭇잎 만두 - namu-nip mandu)។ ដូចដែលអ្នកអាចមើលឃើញ រូបភាពវា ប្រហាក់ប្រហែលនឹងស្លឹកឈើដែរ។

នៅពេលដែលអ្នកកុម្ម៉ង់នំប៉ាវនេះ គេនឹងផ្តល់ជូនឱ្យញ៉ាំវា ជាមួយខ្ទឹមបារាំង ទឹកស៊ីអ៊ីវ ខ្ទឹមជ្រក់លឿង និងទឹកជ្រលក់ក្តៅ។
ប្រសិនបើអ្នកមិនមែនជាអ្នកគាំទ្រទឹកជ្រលក់ហឹរ អ្នកគ្រាន់តែញ៉ាំជាមួយខ្ទឹមបារាំង និងគ្រឿងផ្សំបានហើយ។
ប៉ុន្តែប្រសិនបើអ្នកអាចផ្សំជាមួយគ្រឿងទេសខ្លះ នំប៉ាវចៀនទាំងនេះ គឺពិតជាមានរសជាតិល្អណាស់ ជាមួយទឹកជ្រលក់ហឹរ។



មានជម្រើសអាហារជាច្រើនទៀត នៅក្នុងទីផ្សារ ដូច្នេះសូមក្រឡេកមើលជុំវិញ និងទទួលបានអ្វីដែលទាក់ទាញភ្នែកជាច្រើនទៀត!
៤. ភោជនីយដ្ឋាន HANSEUSI (한스시)
ម៉ោង: ១០:០០ - ២០:៣០
អាស័យដ្ឋាន: 대구남구두류공원로 ១៩ 길 ៨-៤ ១ 층한스시
8-4 Duryugongwon-ro 19-gil, Daemyeong-dong, Nam-gu, Daegu
ការធ្វើដំណើរ: ពីផ្សារ Seomun មកសូមជិះរថយន្តក្រុងក្រហមលេខ ៦ (급행6번) ទៅកាន់អាងហែលទឹក ដារីយូ (두류수영장앞) ពីកន្លែងដែលមានចម្ងាយដ៏ខ្លី។

គោលដៅចុងក្រោយ នៅក្នុងដំណើរកម្សាន្តរបស់យើង គឺភោជនីយដ្ឋាន Hanseusi ដែលមានទីតាំងស្ថិតនៅតំបន់ Nam-gu area នៃ Daegu។
កន្លែងនេះ មានទីតាំងស្ថិតនៅចម្ងាយតែបន្តិច ពី Bisan-dong ដែលជាកន្លែង V បានធំឡើង ប៉ុន្តែវាមានហេតុផលល្អមួយទៀត ដែលយើងត្រូវទៅទីនោះ គឺព្រោះតែ V បានទៅនោះក្នុងឆ្នាំ ២០១៨ ជាមួយមិត្តនៅ Daegu របស់គាត់!


នៅពេលនោះ ម្ចាស់ហាងមិនស្គាល់ V ថាជានរណាទេ ប៉ុន្តែបុគ្គលិកបានប្រាប់ឲ្យគាត់ដឹង។
ទោះបីជាម្ចាស់ហាងមិនបានដឹងថា V ជាតារាល្បីក៏ដោយ តែគេនិយាយថា គ្រប់គ្នាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះមុខមាត់ និងចរិតដ៏ល្អរបស់ V។

ក្នុងចំណោមជម្រើសម្ហូបជាច្រើន ភោជនីយដ្ឋាន នឹងផ្តល់ជូននូវអាហារស៊ូស៊ីឈុត ក្នុងតម្លៃ ៦,៥០០ វ៉ុន ស៊ូស៊ីចម្រុះក្នុងតម្លៃ ៨០០០ វ៉ុន និងមីសមុទ្រ udon ក្នុងតម្លៃ ៥០០០ វ៉ុន។ជម្រើសទាំងអស់ គឺពិតជាមានតម្លៃសមរម្យ!

“V set” ជាឈុតដែលត្រូវបាន V បានសរសើរថាឆ្ងាញ់! នោះគឺ ស៊ុប Mussel + ស៊ុបក្តាមព្រិល + មី miso = ២២,០០០ វ៉ុន។
នៅពេលដែល V ទៅលេងនៅភោជនីយដ្ឋាននោះ គេបាននិយាយថា គាត់បានទិញឈុតនេះ និង Soju មួយដប។
ភោជនីយដ្ឋាននេះ បានបង្កើតឈុតដែល V កំម្ម៉ង់ទៅជាអាហារឈុត ដែលអ្នកអាចទទួលទានបាន ក្នុងតម្លៃ ២២,០០០ វ៉ុន (តែតម្លៃនេះ មិនរួមបញ្ចូល Soju)។
ហើយនេះជាអ្វីដែលយើង នឹងកុម្ម៉ង់ញ៉ាំ ពេលទៅហាងនោះ! បរិមាណអាហារដែលអ្នកទទួលបាន គឺគ្រប់គ្រាន់សម្រាប់មនុស្សពីរនាក់។

ខាងលើជា រូបភាពដែលអ្នកអាចឃើញ និងអ្វីដែលអ្នកនឹងទទួលបាន ប្រសិនបើអ្នកទិញនូវ V SET នេះ។

ស៊ុប mussel ក្តៅ មី savory miso rao និង sushi ក្តាមព្រិល ពិតជាឆ្ញាញ់អស្ចារ្យណាស់!
អ្នកក៏អាចជ្រើសរើសយក ក្តាមព្រិល onigiri នៅផ្នែកខាង ក្នុងតម្លៃ ៨០០០ វ៉ុន (១០ ដុំ) ដែលមានអារម្មណ៍ថា ជាតម្លៃសមរម្យ។

ស៊ុបពងមាន់ចំហុយ កំពុងធ្វើឱ្យអារម្មណ៍អ្នកស្រស់ស្រាយ និងផ្តល់នូវការបំពេញបន្ថែម ដ៏អស្ចារ្យដល់មី miso។

ឥលូវនេះ យើងបានមកដល់ទីបញ្ចប់នៃដំណើរកម្សាន្ត Daegu តាមកន្លែងដែល V ធ្លាប់បានទៅ របស់យើងហើយ។
យើងពិតជារីករាយ ក្នុងការរុករកកន្លែងដែល V បានធំឡើងនិងទិញម្ហូបញ៉ាំ ដូចជាគាត់ដែរ។
យើងសង្ឃឹមថាអត្ថបទនេះ អាចទូលំទូលាយសម្រាប់អ្នកគាំទ្រ BTS ដែលចង់ទៅលេង Daegu ដើម្បីស្វែងយល់បន្ថែមអំពីថ្ងៃដំបូងរបស់ V នៅទីនោះ។
ប្រភព: creatrip.com