គ្រួសាររីករាយ! ខួបកំណើតកូនពីម្តង ព្រាប សុវត្ថិ ធ្វើបែបសាមញ្ញតែពេញដោយក្ដីសុខ

//s9.kh1.co/df/dfb99b2975f19572c866ace851cbc98b95c80a61.jpg
តារា & កម្សាន្ដ

 ០៦-កក្កដា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

ឪពុកណាមិនស្រលាញ់កូន លោក ព្រាប សុវត្ថិ មិនដែលភ្លេចថ្ងៃកំណើតកូនប្រុស កាលពីម្សិលមិញនេះ តារារូបនេះ ធ្វើថ្ងៃកំណើតជូនកូនប្រុសពៅយ៉ាងមានក្ដីសុខ។

ភ្នំពេញ៖ កំពូលតារាចម្រៀងលោក ព្រាប សុវត្ថិ កំពុងជោគជ័យទាំងវិស័យចម្រៀង មុខជំនួញ ជាពិសេសគ្រួសារតែម្ដង។ ពិតណាស់ បើទោះបីតារារូបនេះរៀបការមកច្រើនឆ្នាំ តែទំនាក់ទំនងលោកនិងភរិយា នៅតែផ្អែមល្ហែម ហើយផ្ដល់ក្ដីស្រលាញ់ទៅគ្នាមិនចាញ់កាលពេលផ្ដើមស្នេហ៍ឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លើសពីនេះទៅទៀត ពេលនេះលោក ព្រាប សុវត្ថិ ក៏មានកូនប្រុសបីនាក់ ហើយកូនប្រុសទាំងបីនាក់របស់តារារូបនេះសុទ្ធសឹងតែធំពេញកម្លោះគ្រប់គ្នាតែម្ដង។ ម្យ៉ាងវិញទៀត កូនៗរបស់តារារូបនេះក៏បានដើរតាមកន្លងរបស់ឪពុក ចូលក្នុងវិស័យចម្រៀង កំពុងទទួលបានការគាំទ្រខ្លាំងពីមហាជន ជាពិសេសមិត្តៗយុវវ័យ។

ជាក់ស្ដែង គេដឹងថាលោក ព្រាប សុវត្ថិ ជាមេគ្រួសារដែលស្រលាញ់ភរិយានិងកូនៗបំផុត។ ក្នុងនោះដែរ កាលពីម្សិលមិញនេះជាថ្ងៃខួបកំណើតកូនប្រុសពៅ លោកបានរៀបចំធ្វើឡើងយ៉ាងសាមញ្ញ មានត្រឹមសមាជិកគ្រួសារ តែមើលទៅពោរពេញដោយក្ដីសុខ និងស្នាមញញឹម។

ជាមួយគ្នានេះដែរ ស្របពេលកំពូលតារារូបនេះបង្ហោះរូបជុំគ្រួសារ ក្នុងថ្ងៃកំណើតកូនប្រុសពៅ មានអ្នកលេងបណ្ដាញសង្គម និងហ្វេនជាច្រើនបានជូនពរ និងសរសើរពីជីវិតគ្រួសារតារារូបនេះគ្រប់គ្នា៕

សូមទស្សនារូបភាបខាងក្រោម៖ 

  លោក ព្រាប សុវត្ថិ
  លោក ព្រាប សុវត្ថិ
  លោក ព្រាប សុវត្ថិ
  លោក ព្រាប សុវត្ថិ
  លោក ព្រាប សុវត្ថិ
  លោក ព្រាប សុវត្ថិ
លោក សុវត្ថិ សិរីវុឌ្ឍ កូនប្រុសពៅ

លោក ព្រាប សុវត្ថិ
លោក សុវត្ថិ សិរីវុឌ្ឍ កូនប្រុសពៅ លោក ព្រាប សុវត្ថិ
លោក សុវត្ថិ សិរីវុឌ្ឍ កូនប្រុសពៅ លោក ព្រាប សុវត្ថិ
លោក សុវត្ថិ សិរីវុឌ្ឍ កូនប្រុសពៅ លោក ព្រាប សុវត្ថិ
រូបភាពជុំគ្រួសារលោក ព្រាប សុវត្ថិ ក្នុងថ្ងៃកំណើតកូនប្រុសពៅ
រូបភាពជុំគ្រួសារលោក ព្រាប សុវត្ថិ ក្នុងថ្ងៃកំណើតកូនប្រុសពៅ
រូបភាពក្នុងថ្ងៃកំណើតកូនប្រុសពៅ លោក ព្រាប សុវត្ថិ
រូបភាពក្នុងថ្ងៃកំណើតកូនប្រុសពៅ លោក ព្រាប សុវត្ថិ
រូបភាពលោក ព្រាប សុវត្ថិ បង្ហោះក្នុងថ្ងៃកំណើតកូនប្រុសពៅ
រូបភាពលោក ព្រាប សុវត្ថិ បង្ហោះក្នុងថ្ងៃកំណើតកូនប្រុសពៅ
សុវត្ថិ សិរីវុឌ្ឍព្រាប សុវត្ថិ
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T