ក្តៅដូចខែប្រាំង! ពិធីករសុខ រ៉ាស៊ី ប្រកាសដាក់ពាក្យបណ្តឹងលោក អុិន សុភិន ប្រសិនបើ...

//s9.kh1.co/69/692882508acae11adeee6d50e326f542476756ab.jpg
តារា & កម្សាន្ដ

 ០៥-កក្កដា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

មិនធម្មតា ពិធីករសុខ រ៉ាស៊ី ប្រកាសដាក់ពាក្យបណ្តឹងលោក អុិន សុភិន ព្រោះតែជំពាក់លុយមិនសង

តារាកម្សាន្ត: នាពេលថ្មីៗកន្លងទៅនេះ ពិធីករល្បីឈ្មោះមួយរូប ប្រចាំស្ថានីយទូរទស្សន៍ហង្សមាស លោក សុខ រ៉ាស៊ី បានប្រកាសគោលជំហរបស់ខ្លួនថា លោកបាននឹងកំពុងតែពិភាក្សាជាមួយនឹងមេធាវី ដើម្បីដាក់ពាក្យបណ្ដឹងតាមផ្លូវច្បាប់ ប្ដឹងលោក អ៊ិន សុភិន ចាងហ្វាងផលិតកម្មមហាហង្ស និងជាអ្នករៀបចំកម្មវិធីប្រកួត «Miss Grand Cambodia ២០២០» ពីបទរំលោភលើសេចក្ដីទុកចិត្ត បន្ទាប់ពីលោក អ៊ិន សុភិន បានគេចវេសជាច្រើនលើក មិនដោះស្រាយបញ្ហាលុយជំពាក់ ពេលជួលឆាកតន្រ្តី និងសម្ភារៈផ្សេងៗទៀត អំឡុងពេលរៀបចំកម្មវិធី «Miss Grand Cambodia 2020» ដែលមានទំហំទឹកប្រាក់ជិត២ម៉ឺនដុល្លារ កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ កន្លងទៅ ខណៈដែលបញ្ហានេះលោក សុខ រ៉ាស៊ី បានទុកពេលវេលាឲ្យជិតមួយឆ្នាំមកហើយ ដើម្បីមានលទ្ធភាពដោះស្រាយ ប៉ុន្តែពុំទទួលបានលទ្ធផល។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ថ្លែងតាមរយ:សារបង្ហោះលើគណនីហ្វេសប៊ុកផ្ទាល់របស់ខ្លួន លោកសុខរ៉ាស៊ី បានបង្ហោះសារយ៉ាងដូច្នេះថា÷

លោក សុខ រ៉ាស៊ី
លោក សុខ រ៉ាស៊ី

ថ្ងៃនេះ ខ្ញុំសូមបញ្ចាក់ថា រឿងនេះ លុយ ខ្ញុំលែងចង់បានលុយហើយ ខ្ញុំសុខចិត្ត អោយច្បាប់ ចាប់ បុគ្គលនេះ ដាក់គុកចុះ កុំអោយដើរបោកបញ្ឆោត លួងលោម សិល្បៈករដ៏ទៃទៀត អោយចាញ់បោកដូចខ្ញុំ ហើយ កុំអោយ ខូចឈ្មោះ អ្នកដឹកនាំ ម្ជាស់ផលិតកម្ម ម្ចាស់កម្មវិធី គេល្អល្អ! ព្រោះតាមដឹង បុគ្គលនេះធ្លាប់មានរឿងរ៉ាវច្រើនណាស់ ជាមួយតួសម្តែងពេលថតរឿងទៀត! ពេលអាន ឆាតទៅ គេថា គេសុំា ហ្នឹងរឿង ហ្នឹងហើយ ព្រោះគេធ្លាប់មាន រឿងអញ្ចឹងរហូត!

លោក សុខ រ៉ាស៊ី

ចង់ជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា÷

ប្រភពដកស្រង់ព័ត៌មាន: Freshnews

លោក សុខ រ៉ាស៊ី
លោក សុខ រ៉ាស៊ី
លោក អុិន សុភិន
លោក អុិន សុភិន
Sun Vannak
V.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T