ជាអ្វីឲ្យពិតប្រាកដ! បុរសម្នាក់ ថតបានរូបភាពម៉្យាងតាមមាត់បង្អួច ដែលស្រដៀងនឹងថាសហោះ

//s9.kh1.co/de/de73b317ebcd771b54a7df0236903fa1b5416788.jpg
សង្គម

 ០៥-កក្កដា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

បុរសម្នាក់បានភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលដែលបានឃើញអ្វីម៉្យាង ដែលដូចទៅនឹងថាសហោះ តាមមាត់បង្អួចផ្ទះរបស់គាត់។

អង់គ្លេស៖ បុរសម្នាក់មានឈ្មោះថា Matthew Evans អាយុ៣៦ឆ្នាំ មកពី ទីប្រជុំជន Teignmouth បានភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលដែលបានឃើញអ្វីម៉្យាង ដែលដូចទៅនឹងថាសហោះ តាមមាត់បង្អួចផ្ទះរបស់គាត់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមសម្ដីរបស់បុរសខាងលើបាននិយាយឲ្យដឹងថា គាត់បានឃើញ ទិដ្ឋភាពនៃថាសហោះត្រឹមតែប៉ុន្មានវិនាទីប៉ុណ្ណោះ ហើយវាក៏បានរសាត់យ៉ាងឆ្ងាយបាត់ទៅ។ វាបានហោះដូចជាយន្ដហោះអីចឹងដែរ និងហោះចុះឡើងបន្ដិចៗ ហើយភ្លើងរបស់វា ពិតជាភ្លឺខ្លាំងណាស់។ ទន្ទឹមនឹងនេះ គាត់មិនអាចសន្និដ្ឋានបានទេថា វាជាថាសហោះ ឬអ្វីឲ្យពិតប្រាកដឡើយ ព្រោះពិបាកនឹងមើលណាស់នៅពេលនោះ។

យ៉ាងណាមិញ ក្រោយពីរូបភាពទាំងប៉ុន្មានសន្លឹក ត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមរួចមក មានមហាជនមួយចំនួនមិនបានយល់ថាវាជាថាសហោះឡើយ និងមានអ្នកខ្លះទៀតបានបញ្ចេញមតិ ដោយលើកឡើងថា៖

តើវាមិនមែនជាកន្លែងព្រះអាទិត្យរៀបនឹងលិចទេមែនទេ?

មតិមហាជន

ឆ្នាំ២០២១ហើយ តែរូបភាពដូចត្រូវបានគេថតឡើងក្នុងឆ្នាំ១៩៧៧៕

មតិមហាជន

សូមទស្សនារូបភាពខាងក្រោម៖

រូបភាពដែលថតបាន
រូបភាពដែលថតបាន
រូបភាពដែលថតបាន
រូបភាពដែលថតបាន
រូបភាពដែលថតបាន
រូបភាពដែលថតបាន

ប្រភព: Daily Mail

Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T