អាថ៌កំបាំងលើរាងកាយមនុស្ស ដែលអ្នកខ្លួនឯងផ្ទាល់ ក៏មិនដែលដឹង

//s9.kh1.co/ae/ae444f281eba754dad68076113ea760924a8eb26.jpg
សង្គម

 ១១-មិថុនា-២០២៣ ១០ព្រឹក · មួយឆ្នាំមុន

តាមពិតរាងកាយដែលមនុស្សយើងរស់នៅសព្វថ្ងៃវាពិតជាមានអ្វីច្រើនទៀតដែលអ្នកមិនដែលចាប់អារម្មណ៍ពីខ្លួនឯង ពេលខ្លះអ្នកអាចយល់ច្រឡំអំពីអ្វីដែលអ្នកធ្លាប់ដឹងមកក៏ថាបាន។

កម្សាន្ត៖ ធម្មជាតិដែលបង្កើតមនុស្សមកគឺពិតជាអស្ចារ្យខ្លាំងណាស់ រាងកាយរបស់មនុស្សម្នាក់ៗមានចំណុចពិសេសជាច្រើន វាអាចលូតលាស់បាន អាចគិតបាន មានវិចារណញាណ នឹងអាចបង្កើតអ្វីៗផ្សេងៗបាន។​ ប៉ុន្តែនៅមានរឿងមួយចំនួនដែលគួរឲ្យចាប់អារម្មណ៍របស់រាងកាយមនុស្ស ដែលអ្នកមិនធ្លាប់ដឹងពីវា៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១. មនុស្សដែលសរសេរដៃឆ្វេង ស្លាប់មុនមនុស្សសរសេដៃស្ដាំ

មនុស្សភាគច្រើន តែងតែគិតថាអ្នកដែលសរសេរដៃឆ្វេងឬប្រើប្រាស់ដៃឆ្វេងបានគឺជាមនុស្សឆ្លាត តែអ្នកមិនដឹងទេថា ការឆ្លាតជាងអ្នកប្រើដៃស្ដាំនេះហើយដែលបណ្ដាលឲ្យអ្នកមានអាយុខ្លីជាងគេដល់ទៅ១០ឆ្នាំ។ យោងទៅតាមអ្នកវិទ្យាសាស្ត្របានបញ្ជាក់ថា អ្នកប្រើប្រាស់ដៃឆ្វេងអាចនឹងជួបបញ្ហាជាច្រើនដូចជា៖

១. មានភាគរយអាឡែកហ្សីទៅនឹងរបស់អ្វីមួយខ្ពស់

២. អាចជួបប្រទះនឹងបញ្ហាក្នុងការគេង

៣.​ ប្រើដៃឆ្វេងតែប្រើខួរក្បាលខាងស្ដាំ ដែលធ្វើឲ្យពួកគេឆ្លាត ព្រោះខួរក្បាលខាងស្ដាំមានឥទ្ធពលទៅលើ គំនិតច្នៃប្រឌិត និងផ្នែកខាងស្រមើស្រមៃ។

៤. ភាគច្រើនជាមនុស្សប្រមឹកចូលចិត្តផឹកស្រា

៥. ងាយនឹងកើតជម្ងឺឈឺក្បាលប្រកាំងជាងគេ២ដង

ឆ្លាតជាងគេមែន តែក៏អស់ជីវិតមុនគេដែរ ១០ឆ្នាំមិនមែនតិចទេ។

រូបតំណាង
រូបតំណាង

២​. មនុស្សមិនមែនស្លាប់ដោយសារចាស់ជរាទេ ប៉ុន្តែស្លាប់ដោយសារអាយុច្រើនមានជំងឺ

ជាការពិតណាស់ អ្នកតែងតែយល់ថា ចាស់ជរាស្លាប់ដោយសារតែមានអាយុច្រើន ប៉ុន្តែវាមិនមែននោះទេ អ្នកវិទ្យាសាស្ត្របានបញ្ជាក់ថា​ អ្នកអាចរស់បានដល់អាយុច្រើនរាប់រយឆ្នាំក៏មិនស្លាប់ដោយសាររាងកាយជរាដែរ តែសុខភាពរបស់អ្នកទេដែលធ្វើឲ្យអ្នកស្លាប់។ ពេលដែលអ្នកចាស់ទៅអ្នកនឹងមានជម្ងឺ គាំងបេះដូង មហារីក ប៉ុន្តែជម្ងឺទាំងនេះមិនមែនមកពីអ្នកចាស់គឺទេ ។ ឧទាហរណ៍ អ្នកនឹងមានឈាមកក់ដែលអាចនឹងហូរចូលទៅក្នុងសួត បណ្ដាលឲ្យរារាំងខ្យល់ដង្ហើមមិនឲ្យដកចេញចូលបាន ហើយធ្វើឲ្យរាងកាយរបស់អ្នកឈប់ដំណើរការ ភាពច្រើននៅពេលមនុស្សចាស់ជិតដាច់ខ្យល់គាត់នឹងមានអាក្ការៈពិបាកដកដង្ហើម។  ដូចពាក្យចាស់ពោលថា កើត ចាស់ ឈឺ ស្លាប់ មានន័យថា​ ឈឺសិនទើបស្លាប់។

រូបតំណាង
រូបតំណាង

៣. ពេលមនុស្សស្លាប់ទៅហើយ ប៉ុន្តែការស្ដាប់របស់គេនឹងស្លាប់ទៅក្រោយគេ

នៅពេលមនុស្សស្លាប់ទៅ គេមិនអាចងើបមកប្រាប់យើងទេថាគេបានឮអ្នកនិយាយឬអត់ ប៉ុន្តែតាមពិតគឺ ពេលដែលមនុស្សដាច់ខ្យល់ហើយ ក៏នៅតែអាចស្ដាប់ឮអ្វីនៅជុំវិញខ្លួនបានដែរ។ Lawrence Ward ជាសិស្សច្បងនិងជាសាស្រ្តាចារ្យនៅសកលវិទ្យាល័យនៃBritish Columbia បានពន្យល់ថា អ្វីដែលសំខាន់គឺការស្ដាប់ឮនេះមាន២ប្រភេទ គឺ គ្រាន់តែឮ និង ស្ដាប់យល់។ ប៉ុន្តែវាពិតជារឿងពិតដែលអ្នកដែលគ្មានស្មារតីទៅហើយអាចឮបាន នៅពេលដែលយើងយំឬនិយាយអ្វីទៅកាន់ពួកគេ។ តែរឿងមួយដែលយើងមិនអាចបញ្ជាក់គឺ ពួកគេអាចនឹងយល់ ពាក្យដែលមនុស្សជុំវិញខ្លួនដែរឬទេ។ 

រូបតំណាង
រូបតំណាង

៤. ក្បាលមនុស្សអាចរស់បាន ២០វិនាទី​ បន្ទាប់ពីដាច់ពីក

វារៀងសាហាវបន្តិច តែវាជាការពិតដែលអ្នកនឹងដឹង មនុស្សដែលដាច់ក ក្បាលរបស់គេអាចរស់បានដល់២០នាទី ហើយកំឡុងពេលនោះ គេអាចមានសមត្ថភាពដូចមនុស្សរស់ធម្មតា ទទួលការឈឺចាប់ ស្លាប់ឮ មើលឃើញ​ តែមិនអាចនិយាយបាននោះទេ ព្រោះបំពង់ករបស់គេដាច់ទៅជាមួយខ្លួនបាត់ទៅហើយ។

យោងទៅតាមប្រវត្តិសាស្ត្រដែលគេបានចារទុកយូរមកហើយ ក្នុងពេលកាត់ទោសស្តេច Charles ទិ១​ និង  Queen Anne Boleyn ដោយកាត់ក្បាល គេសង្កតឃើញថា អ្នកទាំងពីរបានបង្ហាញពីទឹកមុខដូចជានិយាយអ្វីម្យ៉ាង នៅពេលដែលក្បាលរបស់ពួកគេដាច់ទៅហើយ ប្រភព៖ Maslin ។ 

ឆ្នាំ១៧៩៥ អ្នកស្រាវជ្រាវជនជាតិអាឡឺម៉ង់ម្នាក់ឈ្មោះ S.T. Sommering បានដកស្រង់នៅឯកសារនៃការកាត់ក្បាលថា អ្នកដែលត្រូវគេកាត់ក្បាលធ្លាក់ដល់ដីហើយ នៅតែអាចបញ្ចេញទឹកមុខ ខាំធ្មេញជាប់នៅឡើយ ប្រភព៖ Sommering ។ 

បើយោងទៅតាមបទពិសោធន៍ពិតដែលបុរសម្នាក់ឈ្មោះ Army Veteran បានជួបផ្ទាល់ នៅឆ្នាំ១៩៨៩ ខ្លួនជួបគ្រោះថ្នាក់ចរាចរណ៍ដែលបណ្ដាលឲ្យមិត្តរបស់លោកដាច់ក្បាលធ្លាក់ពីស្មា ហើយលោកបានបញ្ជាក់ថា លោកចាំមិនភ្លេចនៅទឹកមុខរបស់មិត្ត ដែលដំបូងគេហាក់ដូចជាភ្ញាក់ផ្អើល បន្ទាប់មកប្រែទៅជា ទឹកមុខភ័យខ្លាច រួចក៏ទឹកមុខដូចជាចង់យំ ប្រភព៖ Bellows ។ 

៥. មនុស្សជាង ៧ពាន់នាក់ បានស្លាប់ដោយសារអក្សររបស់គ្រូពេទ្យ

រឿងនេះ វាហាក់ដូចជាគួរឲ្យអស់សំណើច តែក៏គួរឲ្យអាណិតផងដែរ អ្នកជម្ងឺដែលស្លាប់ដោយសារអក្សរគ្រូពេទ្យនេះ ភាគច្រើនជាមនុស្សដែលមានជម្ងឺរាំរ៉ៃត្រូវលេបថ្នាំជាញឹកញាប់ ហើយាពួកគេបានទិញថ្នាំខុសដោយសារអ្នកបើកថ្នាំអានអក្សរខុសឬអានមិនដាច់។

រឿងមួយបានកើតឡើង នៅខែកក្កដា ឆ្នាំ២០០៦ មនុស្សជាង៧ពាន់នាក់បានស្លាប់ដោយមូលហេតុមកពី ការសរសេអក្សរដូចសត្វជន្លេនរបស់គ្រូពេទ្យ។ វាគឺជារឿងដែលគួរឲ្យភ្ញាក់ផ្អើលខ្លាំង ដែលបានរាយការណ៍មកពី National Academies of Science's Institute of Medicine (IOM) ។ មិនត្រឹមតែប៉ុណ្ណោះទេ អក្សរគ្រូពេទ្យបានធ្វើឲ្យមានការយល់ច្រឡំថ្នាំ បណ្ដាលឲ្យប្រជាជនជាង១លាននាក់រងការប៉ះពាល់ផងដែរ។

ប្រយ័ត្នប្រយែងពេលទិញថ្នាំផង សួរគ្រូពេទ្យហើយសរសេខ្លួនឯងទៅចៀសវាងដូចជនរងគ្រោះទាំងនេះ ស្លាប់ដោយមិនដឹងរឿង។

រូបតំណាង
រូបតំណាង

៦. សក់និងក្រចករបស់មនុស្សដុសលឿន នៅពេលមានផ្ទៃពោះ

នៅក្នុងកំឡុង ២០សប្ដាហ៍ សក់របស់អ្នកនឹងដុសក្រាស់ជាងមុននិងដុសលឿនជាងមុន ដោយសារតែអរម៉ូនរបស់អ្នកមានការលូតលាស់ សូម្បីតែក្រចករបស់អ្នកក៏ដុសលឿនដែរ ប៉ុន្ដែវាក៏ឆាប់បាក់ទៅវិញយ៉ាងងាយដូចគ្នា។ មូលហេតុនេះហើយ ទើបពេទ្យឲ្យម៉ាក់ៗកាត់សក់និងក្រចកនៅពេលកំពុងពពោះ ព្រោះវាដុះលឿនជាងមុនអាចដល់ទៅ២ដង។ 

រូបតំណាង
រូបតំណាង

៧. ការព្រឺរោម គឺកំពុងឲ្យសញ្ញា

ការព្រឺរោម ឬប៉ះរោម គឺជាលទ្ធផលនៃសាច់ដុំតូចៗដែលនៅក្នុងសាច់របស់អ្នកកំរើកឡើងដែលធ្វើឲ្យរោមប៉ះឡើង។

វាកើតឡើងធម្មជាតិដោយយើងមិនបានដឹងមុន ឬមានអារម្មណ៍មុននោះទេ ខួរក្បាលវាជាអ្នកភ្ញោចឲ្យរាងកាយចេញសកម្មភាពនៅពេលដែលខួរក្បាលគិតថាមានអាសន្ន(ខួរវាគិតខ្លួនឯង យើងមិនបាច់បញ្ជាទេ)។ ម្យ៉ាងទៀតវាអាចកើតឡើងជាពិសេសនៅពេលអ្នកមានអារម្មណ៍ថាត្រជាក់ឬពេលគ្រុនរងារ ពេលនោះមានន័យសាច់ដតូចៗក្នុងស្បែករបស់អ្នកកំពុងមានប្រតិកម្មប្រយុទ្ធនឹងអាកាសធាតុត្រជាក់ឬជម្ងឺ។

រូបតំណាង
រូបតំណាង

៨. មនុស្សខ្លះអាចមានឆ្អឹងជង្គង់ដល់ទៅ២

ទោះបីជាយើងមានឆ្អឹងជង្គង់២ក៏ដោយក៏យើងមិនអាចមើលដឹងដែរ ពេលខ្លះអ្នកអាចមានតែម្ខាង ពេលខ្លះអ្នកអាចមានទាំងសងខាងប៉ុន្តែវាជារឿងដែលកើតឡើងតែ២ភាគរយប៉ុណ្ណោះនៅក្នុងចំណោមមនុស្សទាំងអស់។ ឆ្អឹងដុសប្រភេទនេះត្រូវបានគេហៅថា bipartite patella ដែលវាជាឆ្អឹងជង្គង់ខាងមុខរបស់អ្នក។ ជាធម្មតាមនុស្សមានឆ្អឹងជង្គង់ខាងមុខតែមួយទេ ប៉ុន្តែមនុស្សដែលកើត bipartite patella មានឆ្អឹងជង្គង់ខាងមុខដល់ទៅ២៕

រូបតំណាង
រូបតំណាង

ប្រភព៖ Human Facts

Oeng Dalin
D.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T