កម្សាន្ត៖ ប្រិយមិត្តមួយចំនួនដែលតែងតែចូលចិត្តតាមដានប្រវត្តិសាស្ត្រប្រាកដជាស្គាល់បុគ្គលល្បីៗមួយចំនួននៅក្នុងពិភពលោកយើងនេះហើយ ពួកគេបានបន្សល់ទុកឯកសារសំខាន់ៗ ឬរបកគំហើញថ្មីៗដំបូងគេ ឬរឿងរ៉ាវប្រវត្តិសាស្ត្រផ្សេងៗមកដល់បច្ចុប្បន្ននេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយោងតាមឯកសាររបស់បុគ្គលល្បីល្បាញទាំងនោះ យើងប្រាកដជាចង់ស្គាល់មុខមាត់ពិតរបស់ពួកគេយ៉ាងណាហើយ ប៉ុន្តែដោយសារតែកាលជំនាន់មុនមិនទាន់មានបច្ចេកទេសទំនើបដែលអាចរក្សាទុករូបថតឬវីដេអូបាន ដូច្នេះភាគច្រើនមុខមាត់របស់ពួកគេមានត្រឹមតែនៅក្នុងរូបគំនូរចាស់ៗដែលស្ទើរតែមើលមិនយល់ និងខ្លះទៀតមានជារូបចម្លាក់ដែលរក្សាទុកក្នុងសារមន្ទី។
ងាកមកសម័យបច្ចេកវិទ្យាទំនើបឥលូវវិញ អ្នករចនាក្រាហ្វិចដ៏ជំនាញ មួយចំនួនបានយក រូបចម្លាក់ ដែលថតបាន បញ្ចូលក្នុងកុំព្យូទ័រដើម្បីកែច្នៃរូបឡើងវិញ។
អ្វីដែលពិសេសនោះ អ្នកជំនាញទាំងនោះបានធ្វើការស្រមើស្រម៉ៃរបស់ខ្លួនដើម្បីរចនារូបអ្នកប្រវត្តិសាស្ត្រទាំងនោះឲ្យមានសភាពរស់រវើកដូចទើបនឹងថតពេលមានជីវិតអញ្ចឹង៕