ភ្នំពេញ: ជារឿងដ៏សែនសោកស្តាយ និងរន្ធត់ជាខ្លាំង ក្រោយពេលដែលបុរសកំសត់ម្នាក់ ត្រូវបានរថយន្តបុកស្លាប់ នៅតាមបណ្ដោយផ្លូវ៦០ម៉ែត្រ ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយោងតាមប្រភពឲ្យដឹង យុវជនដែលបានទទួលមរណភាពខាងលើមានឈ្មោះ សុជ សេរីភាព អាយុ២០ឆ្នាំ ជាអតីតនិស្សិតឆ្នាំទី២ ក្រោយមកក៏កើតជំងឺរលាកស្រោមខួរ ក្លាយជាជនពិការភ្នែក ស្នាក់នៅជាមួយក្រុមគ្រួសារ ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ រីឯរថយន្តមិនស្គាល់អត្តសញ្ញាណ ត្រូវបានសមត្ថកិច្ចបាននឹងកំពុងតែបើកការស្រាវជ្រាវបន្ត ចំណែកឯសពរបស់ជនរងគ្រោះត្រូវបានសមត្ថកិច្ចចាត់ចែងធ្វើបុណ្យបន្តតាមប្រពៃណីជាតិ៕
ចង់ជ្រាបឲ្យបានកាន់តែច្បាស់ថែមទៅទៀតនោះ សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា÷