ទាហានស្រីៗនៅអ៊ុយក្រែន នាំគ្នាពាក់ស្បែកជើងកែងហាត់សម ដែលបង្កឲ្យមានការរិះគន់ព្រាត

//s9.kh1.co/a0/a0aaa46faeb83b6208dd1a4c223d54a9ef06929b.jpg
សង្គម

 ០៤-កក្កដា-២០២១ ១០ព្រឹក · ៤ ឆ្នាំមុន

ទាហានស្រីៗជាច្រើននាក់ នៅប្រទេសអ៊ុយក្រែន ត្រូវបានគេបង្ខំឲ្យពាក់ស្បែកជើងកែង។

អ៊ុយក្រែន៖ ថ្មីៗនេះ ទាហានស្រីៗជាច្រើននាក់ នៅប្រទេសអ៊ុយក្រែន ត្រូវបានគេបង្ខំឲ្យពាក់ស្បែកជើងកែង ដែលបង្កឲ្យមានការភ្ញាក់ផ្អើល និងសើចចំអករិះគន់យ៉ាងខ្លាំង បន្ទាប់ពីរូបភាពប៉ុន្មានស្លឹក ត្រូវបានបង្ហោះទៅលើបណ្ដាញសង្គម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទាហានស្រីៗខាងលើ បានពាក់ស្បែកជើងកែង ហាត់សមត្រៀមក្បួនព្យុហយាត្រា ដែលនឹងត្រូវប្រារព្ធធ្វើឡើងនៅខែក្រោយ នៃទិវាឯករាជ្យភាពរយៈពេល៣០ឆ្នាំ បន្ទាប់ពីការបែកបាក់របស់សហភាពសូវៀត។ ទន្ទឹមនឹងនេះដែរ បានធ្វើឲ្យអ្នកអត្ថាធិប្បាយម្នាក់ឈ្មោះថា Maria Shapranova បានចេញមុខចោទប្រកាន់ក្រសួងការពារជាតិថា មានភាពវណ្ណៈនិយម និងភាពមិនត្រឹមត្រូវមកលើស្ត្រី ហើយស្ត្រីមិនសមនឹងទទួលបានការសើចចំអក និងមើលងាយបែបនេះទេ។

យ៉ាងណាមិញ លោក Olena Kondratyuk ជាអនុប្រធានសភាបានបន្ថែមទៀតថា អាជ្ញាធរគួរតែសុំទោសជាសាធារណៈចំពោះស្ត្រី ដែលធ្វើពួកគេអាម៉ាស់មុខ និងគួរតែបើកការស៊ើបអង្កេតផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

ទាហានពេលហាត់សម
ទាហានពេលហាត់សម
ទាហានពេលហាត់សម
ទាហានពេលហាត់សម
ទាហានពេលហាត់សម
ទាហានពេលហាត់សម
ទាហានពេលហាត់សម
ទាហានពេលហាត់សម

ប្រភព: Daily Mailladbible

Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T