ឆន សុវណ្ណរាជ ជ្រើសរើសវិធីនេះតេស្តរកជំងឺកូវីដ-១៩ លទ្ធផល...(មានវីដេអូ)

//s9.kh1.co/e2/e26f452e4bc7dfa9276057952f93199fa461bfaf.jpg
តារា & កម្សាន្ដ

 ០៣-កក្កដា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

ក្រោយបំពេញការងារច្រើន មុននេះលោក ឆន សុវណ្ណរាជ បានបង្ហោះវីដេអូធ្វើតេស្តរកជំងឺកូវីដ-១៩ដោយខ្លួនឯង ហើយលោកទទួលបានលទ្ធផលគឺ អវិជ្ជមាន។

ភ្នំពេញ៖ កំពូលតារាចម្រៀងលោក ឆន សុវណ្ណរាជ ជាតារាចម្រៀងដែលទទួលបានឈ្មោះល្បីល្បាញខ្លាំង បើទោះបីចូលសិល្បៈច្រើនឆ្នាំក្ដី។ ពិតណាស់ ស្របពេលទទួលបានប្រជាប្រិយភាព បើងាកទៅមើលការងាររបស់តារារូបនេះវិញ ឃើញថាពីមួយឆ្នាំទៅមួយឆ្នាំ លោកមានភាពមមាញឹកខ្លាំងតែម្ដង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ម្យ៉ាងវិញទៀត បើទោះបីពេលនេះមានជំងឺកូវីដ-១៩ កំពុងរាតតត្បាតមានអ្នកឆ្លងច្រើន តែគេក៏ឃើញលោក ឆន សុវណ្ណរាជ ចេញទៅបំពេញការងារជារឿយៗ។ ទន្ទឹមនឹងចេញទៅបំពេញការងារ តារារូបនេះក៏មិនភ្លេចចូលរួមការពារ និងរក្សានូវអានាម័យពាក់ម៉ាស បាញ់អាកុល និងរក្សាគម្លាតផងដែរ។

ជាក់ស្ដែង មុននេះលោក ឆន សុវណ្ណរាជ បានបង្ហោះវីដេអូបង្ហាញពីវិធីតេស្តរកជំងឺកូវីដ-១៩ខ្លួនឯងនៅផ្ទះ ដោយតារារូបនេះបានទិញនូវប្រដាប់តេស្តឆាប់រហ័ស ដើម្បីដឹងពីអាការៈជំងឺមួយនេះ។ ក្នុងនោះដែរ ស្របពេលកំពុងធ្វើការតេស្ត លោកក៏បានណែនាំ និងប្រាប់ពីវិធីតេស្តត្រួសៗ សម្រាប់ជាភាពងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋតេស្តរកជំងឺកូវីដដោយខ្លួនឯង។ ជាមួយគ្នានេះ ក្រោយធ្វើការតេស្តរួចរាល់ លទ្ធផលដែលតារារូបនេះទទួលបានគឺ អវិជ្ជមាន៕

សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖

  លោក ឆន សុវណ្ណរាជ
  លោក ឆន សុវណ្ណរាជ
  លោក ឆន សុវណ្ណរាជ
  លោក ឆន សុវណ្ណរាជ
  លោក ឆន សុវណ្ណរាជ
  លោក ឆន សុវណ្ណរាជ
  លោក ឆន សុវណ្ណរាជ
  លោក ឆន សុវណ្ណរាជ
  លោក ឆន សុវណ្ណរាជ
  លោក ឆន សុវណ្ណរាជ
  លោក ឆន សុវណ្ណរាជ
  លោក ឆន សុវណ្ណរាជ
  លោក ឆន សុវណ្ណរាជ
  លោក ឆន សុវណ្ណរាជ
វីដេអូ លោក ឆន សុវណ្ណរាជ
ឆន សុវណ្ណរាជ
Som San
S.S

អត្ថបទទាក់ទង

//s9.kh1.co/0c/0cf969fd81164e62640a86f5a53b8be5526f834b.png

គោរពជូនពរ និងអបអរសាទរ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ក្នុងឱកាសដែល លោកជំទាវអ្នកឧកញ៉ា ត្រូវបានជាប់ឆ្នោតជ្រើសតាំង ជាប្រធានសមាគមសិល្បករខ្មែរអាណត្តិទី៦

 ០៣-ឧសភា-២០២៤ 
 ១២ល្ងាច · ៨ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T