មើលមួយភ្លែតស្មានកូនភ្លោះ យុគ ចិន្តា និងកូនស្រីតែងខ្លួនសាមញ្ញទេ តែស្អាតខ្លាំង

//s9.kh1.co/22/2250d3d15ffabc1a9ca1587fa9254863876b13bc.jpg
តារា & កម្សាន្ដ

 ០៣-កក្កដា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

ចាប់តាំងពីកូនស្រីធំពេញក្រមុំមក អ្នកនាង យុគ ចិន្ដា កាន់តែបង្ហាញសកម្មភាពស្និទ្ធស្នាលជាមួយកូន ជាពិសេសបង្ហាញស្នាមញញឹមយ៉ាងស្រស់ស្រាយ។

ភ្នំពេញ៖ ពិធីការិនីសាច់ចាំ អ្នកនាង យុគ ចិន្ដា បច្ចុប្បន្នកំពុងប្រើជីវិតរស់នៅយ៉ាងមានក្ដីសុខ ខណៈមានកូនស្រីធំពេញក្រមុំយ៉ាងដូច្នេះ។ ម្យ៉ាងតារារូបនេះ តែងតែបង្ហោះពីសកម្មភាពជាមួុយកូនស្រី និងបង្ហាញភាពស្និទ្ធស្នាលជាមួយគ្នាធ្វើឲ្យហ្វេនលួចច្រណែនតែម្ដង។ ពិតណាស់ ក្រៅពីភាពស្និទ្ធស្នាល គ្រប់រូបភាពនាងតែងតែបង្ហាញស្នាមញញឹមយ៉ាងស្រស់ស្រាយផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ មួយរយៈចុងក្រោយនេះ គេសង្កេតឃើញ អ្នកនាង យុគ ចិន្ដា ឧស្សាហ៍ដើរលំហែកាយ តាមតំបន់ទេសចរណ៍នានា មិនតែប៉ុណ្ណោះនាងក៏មិនភ្លេចនាំកូនស្រីទៅជាមួយឡើយ។ បើក្រឡេកមើលសម្រស់វិញ ឃើញថាពិធីការិនីឆ្នើមរូបនេះ នៅតែស្រស់ស្អាត ហើយក្មេងជាងវ័យមិនឲ្យចាញ់កូនឡើយ។

ជាមួយគ្នានេះដែរ មុននេះបន្តិច អ្នកនាង យុគ ចិន្ដា បានបង្ហោះរូបជាមួយកូនស្រីជាថ្មីម្ដងទៀត តែរូបទាំងនេះនាងនិងកូនបានរៀបចំខ្លួនយ៉ាងសាមញ្ញ។ បើទោះបីធ្វើខ្លួនធម្មតាៗ តែមើលទៅម្ដាយកូនទាំងពីររូបនេះ នៅតែស្រស់សោភា ស្អាតមិនចាញ់គ្នាប៉ុន្មានឡើយ។ លើសពីនេះទៅទៀត បើមើលទៅកូនស្រីតារារូបនេះ មានកម្ពស់ខ្ពស់ប៉ិនម្ដាយទៅហើយ ម្យ៉ាងមើលមួយភ្លែតសឹងច្រឡំម្ដាយតែម្ដង ដោយសាររូបរាង មុខមាត់ និងកម្ពស់ស្រដៀងម្ដាយយ៉ាងដូច្នេះ៕

សូមទស្សនារូបភាពខាងក្រោម៖ 

  អ្នកនាង យុគ ចិន្ដា
  អ្នកនាង យុគ ចិន្ដា
  អ្នកនាង យុគ ចិន្ដា
  អ្នកនាង យុគ ចិន្ដា
  អ្នកនាង យុគ ចិន្ដា និងកូនស្រី
  អ្នកនាង យុគ ចិន្ដា និងកូនស្រី
 អ្នកនាង យុគ ចិន្ដា និងកូនស្រី
 អ្នកនាង យុគ ចិន្ដា និងកូនស្រី
 អ្នកនាង យុគ ចិន្ដា និងកូនស្រី
 អ្នកនាង យុគ ចិន្ដា និងកូនស្រី
 អ្នកនាង យុគ ចិន្ដា និងកូនស្រី
 អ្នកនាង យុគ ចិន្ដា និងកូនស្រី
 អ្នកនាង យុគ ចិន្ដា និងកូនស្រី
 អ្នកនាង យុគ ចិន្ដា និងកូនស្រី
 អ្នកនាង យុគ ចិន្ដា និងកូនស្រី
 អ្នកនាង យុគ ចិន្ដា និងកូនស្រី
 អ្នកនាង យុគ ចិន្ដា និងកូនស្រី
 អ្នកនាង យុគ ចិន្ដា និងកូនស្រី
 អ្នកនាង យុគ ចិន្ដា និងកូនស្រី
 អ្នកនាង យុគ ចិន្ដា និងកូនស្រី
 អ្នកនាង យុគ ចិន្ដា និងកូនស្រី
 អ្នកនាង យុគ ចិន្ដា និងកូនស្រី
យុគ ចិន្តា
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T