ភ្នំពេញ៖ អាចនិយាយបានថាប្រជាប្រិយភាព របស់តារាសម្ដែងស្រីវ័យក្មេង កញ្ញា ស៊ឹម ស្រីនិច ពីមួយថ្ងៃ ទៅមួយថ្ងៃមានសន្ទុះនៃការគាំទ្រខ្លាំង ពីសំណាក់ទស្សនិកជន គួរឲ្យ កត់សម្គាល់មែនទែន ដោយទទួលបានភាពជោគជ័យខ្លាំង ក្រោមសមត្ថភាពការសម្ដែងរបស់ខ្លួន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ ខណៈពេលដែលតារាសម្ដែងស្រីពហុជំនាញ ស៊ឹម ស្រីនិច កំពុងតែទទួលបានភាពជោគជ័យខ្លាំងក្នុងវិថីសិល្បៈនោះ បើងាកមកមើលសកម្មភាពជីវិតប្រចាំថ្ងៃ ក៏ដូចជារូបសម្រស់របស់ខ្លួន ត្រូវបានប្រិយមិត្តជាច្រើន ទទួលបានការចាប់អារម្មណ៍ មិនចាញ់តារាស្រីផ្សេងទៀតនោះទេ។
ជាក់ស្ដែង តារាសម្ដែងស្រីរាងតូចច្រឡឹង កញ្ញា ស៊ឹម ស្រីនិច បានផ្តល់ក្តីសុខឲ្យខ្លួនឯងជារឿយៗ ពោល កាលពីប៉ុន្មាននាទីមុននេះ តារាស្រីរូបនេះបានបង្ហោះនៅលើបណ្ដាញសង្គម Instagram ឲ្យហ្វេនៗរំភើបជាមួយរូបនាងទៀតនោះ ដោយទើបតែទទួលបានលាភជ័យរថយន្តស៊េរីទំនើបថ្មីស្រឡាងមួយគ្រឿងផងដែរ៕
សូមទស្សនារូបភាពខាងក្រោម៖