រាជធានីភ្នំពេញ ៖ ពិតណាស់ កេរ្ត៍ឈ្មោះ លោកជំទាវឧកញ៉ា ស្រី ណារួម ហៅ ម៉ែរួយ ត្រូវបាន បងប្អូនខ្មែរភាគច្រើន បានស្គាល់ បានឮរួចមកហើយ តាមរយៈ ជំនួញលក់អនឡាញដ៏ល្បីល្បាញរបស់ខ្លួន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ ថ្មីៗនេះ មហាជនលើបណ្តាញសង្គមហ្វេសប៊ុក ពិតជា ភ្ញាក់ផ្អើលឃើញហើយ បើកភ្នែកធំៗចំហំមាត់ ក្រោយឃើញ ម៉ែរួយ ឡើងឋានៈជា ទីប្រឹក្សាផ្ទាល់របស់ សម្តេចសង្ឃ បួរ គ្រី។
គួរបញ្ជាក់ផងដែរថា នេះបើយោងតាម ការរៀបរាប់បញ្ជាក់ របស់ ម៉ែរួយ ដែលបាន បញ្ជាក់យ៉ាងដូច្នេះថា ៖
ក្នុងថ្ងៃដ៏នក្ខត្តឫក្សនេះ!!!នាងខ្ញុំជំទាវឧកញ៉ា ស្រី ណារួម ហៅមែរួយមានសេចក្ដីត្រេកអរនិងអរព្រះគុណជាក្រៃលែងក្នុងឪកាសដែលសម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជគណៈធម្មយុត្តិកនិកាយនៃព្រះរាជាណាចក្រកម្ពុជា ត្រាស់នាងខ្ញុំជាទីប្រឹក្សាផ្ទាល់ មានគោរម្យ៍ងារ ជានារីរិទ្ធិទេវីមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍នៃព្រះរាជាណាចក្រកម្ពុជា៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖







