សហព័ន្ធអារ៉ាប់រួម៖ ព្រះអង្គម្ចាស់នៃឌូបៃ Sheikh Hamdan Bin Mohammed ត្រូវបានគេស្គាល់ថា ជាអ្នកស្រលាញ់សត្វមួយព្រះអង្គ។ គេស្គាល់ព្រះភាគច្រើនហៅថា ព្រះអង្គម្ចាស់ Faza និងបច្ចុប្បន្ននេះ ព្រះអង្គម្ចាស់គ្រងមកុដនៃសហព័ន្ធឌូបៃ, សហព័ន្ធអារ៉ាប់រួម។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាញឹកញាប់រឿយៗ ព្រះអង្គតែងតែបង្ហាញនូវសត្វចិញ្ចឹមដ៏កម្រទៅកាន់ពិភពលោក តាមរយៈគណនី Instagram ផ្ទាល់របស់ព្រះអង្គ។ ជាក់ស្តែង ព្រះអង្គមានចិញ្ចឹមសត្វដូចជា សត្វតោ ខ្លា សេះ អូដ្ឋ ឥន្ទ្រីយ៍ និងសត្វជីរ៉ាហ្វ ឬសត្វកវែងជាដើម។
ដោយឡែក ក្នុងនោះ តាមរយៈវីដេអូមួយ ព្រះអង្គម្ចាស់ Sheikh Hamdan Bin Mohammed បានណែនាំសត្វចិញ្ចឹមរបស់ព្រះអង្គ ដែលមានឈ្មោះថា Moochi ទៅកាន់ពិភពលោក តាមរយៈវីដេអូដ៏កម្រមួយនៅលើបណ្តាញសង្គម Intagram។
ក្នុងវីដេអូខ្លីនោះ ព្រះអង្គដែលព្រះជន្ម ៣៦ព្រះវស្សា បានផ្តល់ចំណីសាច់ឆៅទាំងដុំៗ ដល់សត្វរបស់ព្រះអង្គ៕
ប្រភព៖ dayday news, the national news





