យល់ដឹង៖ វាមានការងាយស្រួលណាស់ ក្នុងការដឹងថាម្នាក់នោះកំពុងតែលួច crush អ្នក ដោយគ្រាន់តែមើលទៅតាមកាយវិការ និងការនិយាយ ច្បាស់ជាមិនមានភាពប្រក្រតីឡើយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សខាងក្រោមនេះ យើងនឹងបង្ហាញឲ្យដឹងអំពីរបស់តារានិករនីមួយៗ នៅពេលបាននិយាយជាមួយ Crush ម្ដងៗ តើពួកគេមានការប្រតិកម្មយ៉ាងណា ៖
♈️ Aries (Mar 21 – Apr 19)
តារានិករនេះ ពេលបាននិយាយជាមួយ crush ម្ដងៗ គឺថ្ពាល់ប្រែទៅជាក្រហម និយាយត្រដិតៗ ធ្វើកាយវិការចម្លែកៗ ឈរជាន់ជើងគ្នានៅមិនស្ងៀម តែមើលទៅគួរឲ្យស្រលាញ់ណាស់។
♉️ Taurus (Apr 20 – May 20)
Taurus ព្យាយាមបង្ហាញច្រើន នូវទង្វើចម្លែកៗដែលគួរឲ្យគត់សម្គាល់ និងធ្វើឱ្យ crush មានស្នាមញញឹម និងសើចជានិច្ច ខណៈពេលដែលកំពុងតែមានអារម្មណ៍ និងចូលតួរ។ពួកគេមិនអាចទប់ នូវភាពគួរឲ្យស្រលាញ់របស់ពួកគេបានងាយឡើយ ពេលដែលនៅពីមុខ crush ។
♊️ Gemini (May 21 – Jun 20)
Gemini ស្វែងរកប្រធានបទណាមួយមកនិយាយ ដើម្បីទាក់ទាញចំណាប់អារម្មណ៍ដល់ crush របស់ពួកគេ ហើយនោះជាការសន្ទនាដ៏គួរឱ្យស្រលាញ់ និងរីករាយ ដែលនាំឱ្យមានបរិយាកាសកាន់តែរីករាយបំផុត និងមានរឿងឲ្យនិយាយមិនចេះចប់។

♋️ Cancer (Jun 21 – Jul 22)
Cancer ថ្ពាល់ប្រែទៅជាស៊ីជម្ពូរជានិច្ច ហើយមានការញញឹមញញែមបែបញាប់ញ័រ មើលទៅភ័យៗ តែគួរឱ្យស្រលាញ់ ហើយផ្តល់ការសរសើរជាច្រើនហូហែ និងស្នាមញញឹមឥតឈប់ឈររបស់ពួកគេ ទៅដល់ crush ជានិច្ច។
♌️ Leo (Jul 23 – Aug 22)
Leo តែងតែចង់គ្រប់គ្រងអារម្មណ៍ មិនឲ្យគេដឹង និងនិយាយធម្មតាៗ ដើម្បីកុំឲ្យមើលទៅចម្លែកៗ និងធ្វើឲ្យ crush មានការធុញទ្រាន់។
ពួកគេមើលទៅដូចជារំភើប និងនិយាយដោយភ្ជាប់ជាមួយថាមពល ដែលផ្តល់នូវការជឿជាក់ និងភាពវិជ្ជមានជានិច្ច។
♍️ Virgo (Aug 23 – Sep 22)
Virgo ចង់បានអ្វីគ្រប់យ៉ាងឲ្យដំនើរការដ៏ល្អឥតខ្ចោះ និងយ៉ាងរលូន ខណៈពេលដែលខ្លួនគេ ខំធ្វើយ៉ាងណាឲ្យមើលទៅរឹងប៉ឹង កុំឲ្យ crush របស់គេដឹង។ ទោះបីជាដំនើរការយ៉ាងណាក៏ដោយ ក៏គេត្រូវយកលេខទូរស័ព្ទរបស់ crush ឲ្យបានដែរ។

♎️ Libra (Sep 23 – Oct 22)
Libra ជាមនុស្សដែលនឹងមានការនិយាយ ដែលរលូនបំផុត លើប្រធានបទណាមួយ ហើយតែងធ្វើឱ្យ crush របស់ពួកគេមានអារម្មណ៍ថា មានការស្វាគមន៍ដ៏កក់ក្ដៅ និងមានផាសុខភាព។ (តែធាតុពិតថ្ពាល់ប្រែក្រហម និងអៀនខ្មាសច្រើន) ។
♏️ Scorpio (Oct 23 – Nov 21)
Scorpio មានការខ្មាស់អៀនច្រើននៅពេលដំបូង បន្ទាប់មកប្រែទៅជានិយាយច្រើន ហើយការសន្ទនាកាន់តែស៊ីជម្រៅ នៅពេលដែលគេមានអារម្មណ៍ថា ស្និទ្ធហើយ។ ពួកគេយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះអ្វីគ្រប់យ៉ាងដែល crush របស់ពួកគេកំពុងនិយាយ។
♐️ Sagittarius (Nov 22 – Dec 21)
Sagittarius តែងតែមានការលេងច្រើន និងនិយាយអ្វីដែលគួរឲ្យអស់សំណើចខ្លាំង មិនមែនជារឿងដែល serious ពេកទេ ខណៈពេលដែលរង់ចាំឱកាស ដើម្បីបង្កើតប្រធានបទ អំពីការចេញទៅ dating ជាមួយគ្នារវាងពួកគេទាំង ២។

♑️ Capricorn (Dec 22 – Jan 19)
Capricorn មើលទៅពិតជាស្ងប់ខ្លាំងណាស់ បើមើលពីខាងក្រៅ ខណៈពេលដែលចិត្តខាងក្នុងរបស់ពួកគេវិញ មានភាពពុះកញ្រ្ជោល ភ័យអរ បេះដូងលោត ពីព្រោះពួកគេរំភើប និងភ័យ ក្នុងការនិយាយជាមួយ crush របស់ពួកគេ។
♒️ Aquarius (Jan 20 – Feb 18)
Aquarius ជាមនុស្សដែលត្រជាក់ ស្ងប់ស្ងាត់ និងចេះក្នុងការប្រមូលអារម្មណ៍ ឲ្យនៅមូលបាន។ វាហាក់ដូចជាពួកគេបានគ្រប់គ្រងអារម្មណ៍ និងទឹកមុខបានល្អ ហើយពេលខ្លះស្ទើរតែនិយាយអ្វីដែលធ្វើឱ្យ crush របស់ពួកគេមានការភាន់ច្រឡំ។
♓️ Pisces (Feb 19 – Mar 20)
Pisces ហាក់ដូចជាពួកគេ មានការភាន់ច្រលំ និងវង្វេងបាត់ស្មារតី ដោយសារតែពេលនោះ ពួកគេមានភាពរំភើប នៅពេលដែល crush កំពុងនិយាយជាមួយពួកគេ។ ប៉ុន្តែមិនយូរប៉ុន្មានអ្នកនឹងដឹងហើយ តើអ្នកដឹងអ្វីខ្លះ?
វង្វេងអីវង្វេងចុះ តែពួកគេស្ដាប់បាន និងចាំច្បាស់ចំពោះ ថ្ងៃសម្រាប់ dating របស់ពួកគេ។
ប្រភព: themindsjournal