មើលមួយភ្លែតស្មានតែដុំថ្ម! ផ្ទាំងបំភាន់ភ្នែករបស់ទាហាន ដែលអ៊ីស្រាអែលទើបបង្កើតឡើង

//s9.kh1.co/37/37cef57fef5277841f99c4038e38b0f9484183ac.jpg
សង្គម

 ២៩-មិថុនា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

ក្រុមហ៊ុនអ៊ីស្រាអែល Polaris Solutions បានបង្កើតផលិតផលថ្មីមួយ សម្រាប់ទាហាន ដែលធ្វើឲ្យស្ទើរតែមើលមិនឃើញថា ទាហាននៅទីណា។

អ៊ីស្រាអែល៖ ក្រុមហ៊ុនអ៊ីស្រាអែល Polaris Solutions បានបង្កើតផលិតផលថ្មីមួយ សម្រាប់ទាហាន ដែលធ្វើឲ្យស្ទើរតែមើលមិនឃើញថា ទាហាននៅទីណា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមប្រភពព័ត៌មានបានឲ្យដឹងថា ផលិតផលថ្មីនេះ ត្រូវបានបង្កើតឡើងចំនួន៣០០ផ្ទាំង ក្នុងភាពជាដៃគូជាមួយក្រសួងការពារជាតិអ៊ីស្រាអែល (MoD)។ ផ្ទាំងនីមួយៗមានទម្ងន់ត្រឹមតែប្រមាណ០.៥០គីឡូក្រាមប៉ុណ្ណោះ និងមិនជ្រាបទឹក ដែលអនុញ្ញាតឲ្យទាហានរមៀលចុះឡើង និងដាក់តាមខ្លួនបានយ៉ាងងាយស្រួល នៅពេលដើរកាត់តំបន់សង្គ្រាមដែលមានគ្រោះថ្នាក់។ ហើយទាហាន អាចរុំផ្ទាំងនេះ ជុំវិញខ្លួនរបស់ពួកគេ និងរួមផ្ដុំគ្នា ដើម្បីបង្កើតបានជារបាំង ដែលស្រដៀងនឹងផ្ទាំងថ្ម នៅពេលពួកគេរៀបចំទីតាំងប្រយុទ្ធផងដែរ។ បន្ថែមពីនេះ វាក៏អាចធ្វើជាភួយ ដែលមានកម្ដៅទាប ឬជំរកដូចជាតង់ សម្រាប់សម្រាកទៀតផង។

យ៉ាងណាមិញ ចំពោះផលិតផលថ្មីខាងលើនេះ ខាងក្រុមហ៊ុននឹងប្ដូរគំរូ និងពណ៌តាមតម្រូវការរបស់អតិថិជនផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព

ប្រភព: Daily Mail

Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T