ហានិភ័យណាស់! អ្នកដែល​ធ្លាប់ចូលតូបនេះ ក្នុងផ្សារបឹងកេងកង សូមទៅធ្វើតេស្តកូវីដ១៩ ជាបន្ទាន់

//s9.kh1.co/e6/e6d83020ef4d866f07823321e6465f5eac8dd6bf.jpg
សង្គម

 ២៨-មិថុនា-២០២១ ៤ល្ងាច · ៤ ឆ្នាំមុន

អ្នកជំងឺ កូវីដ១៩ ​គឺជាអ្នកធ្វើក្រចក នៅតូប ឈ្មោះ ណៃ ណែល (Nice Nail) និងតូបលេខ ៦៦២ ក្នុង ​ផ្សារបឹងកេងកង

ភ្នំពេញ៖ នៅរសៀលនេះ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានប្រកាស​អំពាវនាវដល់ប្រជាពលរដ្ឋ ដែលបានទៅ ធ្វើក្រចកដៃ ក្រចកជើង ឬ មានទំនាក់ទំនងជាមួយជាងធ្វើក្រចក នៅតូប ឈ្មោះ ណៃ ណែល (Nice Nail) និងតូបលេខ ៦៦២ ក្នុង ​ផ្សារបឹងកេងកង ស្ថិតនៅក្នុង​ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង ចាប់ពីថ្ងៃទី ១៧ ដល់ថ្ងៃទី ២៤ ខែមិថុនា​ ឆ្នាំ២០២១​ សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មូលហេតុ អ្នកជំងឺ កូវីដ១៩ ​គឺជាអ្នកធ្វើក្រចក នៅទីតាំងខាងលើនេះ។ យ៉ាងណាមិញ ប្រសិន​បើ ​មានរោគសញ្ញាដូចជា គ្រុនក្ដៅ ក្អក កណ្ដាស់ ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមប្រញាប់ទៅធ្វើតេស្ដ។

រូបភាព (អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩)
រូបភាព (អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩)

ប្រភព៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩

Han Horn
H.H

អត្ថបទទាក់ទង

//s9.kh1.co/ec/ecbc2d36a05be12bbaff1c17f2a0755ca029027e.jpg

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ប្រធានបទ « រួមគ្នា បង្ការ ទប់ស្កាត់ និងកាត់ផ្តាច់ឫសគល់នៃបញ្ហាគ្រឿងញៀននៅកម្ពុជា » នាឆ្នាំនេះ ស្របទៅនឹងពាក្យស្លោកជា ភាសាអង់គ្លេសរបស់អង្គការសហប្រជាជាតិ «BREAK THE CYCLE LE (កាត់ផ្តាច់ការវិវដ្តនៃបញ្ហាគ្រឿងញៀន)»

 ២៦-មិថុនា-២០២៥ 
 ៨ព្រឹក · ៣ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T