ល្អដូចឈ្មោះមែន! ល្អហួស បានលិខិតថ្លែងអំណរគុណពីសមាគមអ្នកស្ម័គ្រចិត្តខេត្តសៀមរាប ក្រោយធ្វើរឿងនេះ

//s9.kh1.co/cf/cf5cc9cf6e9e1f7b98fb0684692f87642a1c6877.png
តារា & កម្សាន្ដ

 ២៨-មិថុនា-២០២១ ៣ល្ងាច · ៤ ឆ្នាំមុន

មិនសរសើរមិនបាន នៅក្មេងទេ ប៉ុន្តែល្អហួស ទទួលបានលិខិតថ្លែងអំណរគុណពីសមាគមអ្នកស្ម័គ្រចិត្តខេត្តសៀមរាប ក្រោយបានបរិច្ចាកថវិកាជួយដល់ជនក្រីក្រចំនួន១៥គ្រួសារ

តារាកម្សាន្ត: តារាសម្តែង និងជាតារាចម្រៀងពន្លកថ្មី ប្អូនស្រី ល្អហួស ឬដែលមហាជន និងហ្វេនៗជាច្រើនបានស្គាល់នាងតាមរយ:ការសម្តែង និងការបកស្រា​យចម្រៀងបានយ៉ាងពីរោះផងដែលនោះ បានធ្វើឲ្យប្រិយមិត្ត ជាពិសេសអ្នកដែលនិយមគាំទ្រតារាស្រី ពន្លកថ្មី ធនធានកម្ររូបនេះ មានការភ្ញាក់ផ្អើល និងស្ងើចសរសើរនាងជាខ្លាំង ក្រោយពេលដែល សមាគមអ្នកសិល្ប:ស័្មគ្រចិត្តខេត្តសៀមរាប បានធ្វើការចេញលិខិតថ្លែងអំណរគុណដល់ល្អហួស ដែលប្អូនស្រីបានចូលរួមបរិច្ចាគទឹកប្រាក់ចំនួន ១០០ ដុល្លារសហរដ្ឋអាមេរិក ដើម្បីជួយទិញស្បៀងចែកជូនដល់ប្រជាពលរដ្ឋដែលជួបប្រទះនឹងការខ្វះខាតចំនួន១៥គ្រួសារ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សូមរំលឹកផងដែលថា ប្អូនស្រីល្អហួស មិនត្រឹមតែមានទឹកចិត្តសប្បុរសប៉ុណ្ណោះទេ ប៉ុន្តែប្អូនស្រីក៏មានរូបសម្រស់ស្រស់ស្អាត និងសមត្ថភាពដ៏ពូកែ ដោយប្អូនស្រីអាចនិយាយបាន៣ភាសាគឺ ភាសាខ្មែរ ភាសាអង់គ្លេស និងភាសាថៃបានយ៉ាងល្អប្រសើរផងដែរ៕

ចង់ជ្រាបឲ្យកាន់តែច្បាស់ជាងនេះទៅទៀតនោះ សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖

  ប្អូនស្រី ល្អហួស
  ប្អូនស្រី ល្អហួស
  ប្អូនស្រី ល្អហួស
  ប្អូនស្រី ល្អហួស
  ប្អូនស្រី ល្អហួស
  ប្អូនស្រី ល្អហួស
លិខិតថ្លែងអំណរគុណរបស់ សមាគមអ្នកសិល្ប:ស័្មគ្រចិត្តខេត្តសៀមរាប
លិខិតថ្លែងអំណរគុណរបស់ សមាគមអ្នកសិល្ប:ស័្មគ្រចិត្តខេត្តសៀមរាប
Sun Vannak
V.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T