អាមេរិក៖ ផ្ទះស្នាក់មួយកន្លែង ដែលត្រូវបានគេសាងសង់ឡើងនៅជាប់ផ្ទាំងថ្ម បានទាក់ទាញភ្ញៀវទេសចរយ៉ាងច្រើន ឲ្យចង់ទៅស្នាក់នៅកម្សាន្តលំហែកាយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សផ្ទះស្នាក់នេះ មានទីតាំងស្ថិតនៅភ្នំ Ute ភាគនារតីនៃរដ្ឋ Colorado ហើយមានម៉ាស៊ីនបោកគក់ ផ្ទះបាយ បន្ទប់ទឹក បន្ទប់គេងមួយគ្រែពីរ និងអាចបន្ថែមមនុស្សម្នាក់ទៀត ឲ្យគេងលើសាឡុងបានផងដែរ។ ចំពោះផ្នែកខាងក្នុង ត្រូវបានដេគ័រឡើងដោយគ្រឿងសង្ហារិមធម្មតា តែមើលទៅមានផាកសុខភាព បូករួមទាំងបរិយាកាសយ៉ាងល្អ និងធម្មជាតិខាងក្រៅគយគន់ទៅ ធ្វើឲ្យបាត់ទុក្ខកង្វល់។
ទន្ទឹមនឹងនេះដែរ ម្ចាស់ផ្ទះស្នាក់ បាននិយាយថា៖
យ៉ាងណាមិញ ផ្ទះស្នាក់ខាងលើនេះ ត្រូវបានដាក់ឲ្យកក់ជាមុនសម្រាប់អ្នកដែលចង់មកស្នាក់កម្សាន្ត ដែលក្នុងមួយយប់មានតម្លៃចំនួន៣៣៤ដុល្លារអាមេរិក៕
សូមទស្សនារូបភាពខាងក្រោម៖
ប្រភព: Daily Mail