អង់គ្លេស៖ លោក Roy Keane បានរិះគន់ កីឡាករក្នុងក្រុមជម្រើសជាតិអង់គ្លេសពីររូបគឺ ខ្សែបម្រើ Mason Mount និង Ben Chilwell ដែលទៅនិយាយជាមួយ ខ្សែបម្រើ Billy Gilmour របស់ក្រុមជម្រើសជាតិស្កុដឡែន៍ ដែលហេតុការណ៍នេះបានធ្វើឲ្យពួកគេទាំងពីរត្រូវស្នាក់នៅដាច់ដោយឡែកដោយសារ Gilmour ត្រូវគេរកឃើញថាបានឆ្លងវីរុសកូវីដ១៩។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សកីឡាករ Chelsea ទាំងបីរូបនេះបាននិយាយនិងឱបរឹតគ្នាក្រោយចប់ការប្រកួតរវាងអង់គ្លេស និងស្កុដឡែន៍ ដោយកាលណោះ ទាំង Mount និង Chilwell បានឈរនិយាយគ្នាជាមួយ Gilmour យូរណាស់គឺដល់ទៅ២០នាទី ហើយលទ្ធផលគឺពួកគេទាំងមិនអាចចូលលេងក្នុងការប្រកួតរវាង អង់គ្លេស ទល់នឹង ឆេក ឡើយហើយមិនដឹងថានឹងបានចូលលេងនៅវគ្គ១៦ក្រុមចុងក្រោយឬអត់។
Keane បង្ហាញអារម្មណ៍ខឹងសម្បារនិងងហួសចិត្តដែលបានឮដូច្នេះនិងបានរិះគន់ Mason Mount ព្រមទាំង Ben Chilwell ថាមិនចេះគិតទាល់តែសោះ។
លោកបានថ្លែងប្រាប់ ITV ថា៖
គួរបញ្ជាក់ផងដែរថា អង់គ្លេស ទើបយកឈ្នះ ឆេក ១ទល់នឹង ០ កាលពីយប់ថ្ងៃច័ន្ទកន្លងទៅនេះ និងបានឡើងទៅវគ្គ១៦ក្រុមចុងក្រោយនៅ Euro 2020 ដោយជោគជ័យ៕
ប្រភព៖ metro