ក្រឡេកមួយភ្លែតដំបូង គិតថាជាឆ្កែឬក៏មនុស្ស? នេះជារូបថតល្បីល្បាញពេញអ៊ីនធឺណេត

//s9.kh1.co/0b/0b21b8a1e753bee11e3c3da2aab51953835bd6bd.jpg
បច្ចេកវិទ្យា

 ២២-មិថុនា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

ជាក់ស្ដែង ដូចជារូបថតមួយសន្លឹកនេះ ដែលត្រូវបានចែករំលែកនៅលើបណ្ដាញសង្គមហ្វេសប៊ុកកន្លងមក ដោយសារតែការបំភាន់ភ្នែករបស់វា

បរទេស៖ ពេលខ្លះយើងមិនអាចបែងចែកការពិតក្នុងរយៈពេលមួយដ៏ខ្លី ដោយសារតែរូបភាពមួយចំនួនមានលក្ខណៈស្រដៀងគ្នានឹងវត្ថុអ្វីម្យ៉ាង ដែលយើងធ្លាប់បានជួប ទើបការកំណត់រូបភាព បានគិតទៅលើបទពិសោធន៍កន្លងមក ហើយមិនបានពិនិត្យពិច្ច័យអ្វីកំពុងកើតឡើងឲ្យបានច្បាស់លាស់។ ជាក់ស្ដែង ដូចជារូបថតមួយសន្លឹកនេះ ដែលត្រូវបានចែករំលែកនៅលើបណ្ដាញសង្គមហ្វេសប៊ុកកន្លងមក ដោយសារតែការបំភាន់ភ្នែករបស់វា ទើបទទួលបានការ Share ពីមួយទៅមួយយ៉ាងច្រើន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបភាពបំភាន់ភ្នែក
រូបភាពបំភាន់ភ្នែក

រូបភាពមួយនេះបង្ហាញពី សត្វឆ្កែពណ៌ខ្មៅមួយក្បាលបានរត់ចេញពីព្រៃ សំដៅមករកអ្នកថតនៅរដូវរងា ប៉ុន្តែអ្នកខ្លះក្រឡេកមើលរូបថតនេះមួយភ្លែត ដំបូងគិតថាជាមនុស្សស្លៀកពាក់ខ្មៅ មានស្ពាយកាតាប ដើរឆ្ពោះទៅក្នុងព្រៃ។

ចុះអ្នកវិញ ដំបូងបំផុត ពេលក្រឡេកមើលរូបនេះ គិតថាវាជារូបអ្វី? អាចបញ្ចេញមតិខាងក្រោម ពីការមើលឃើញដំបូងបំផុតរបស់អ្នក៕

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T