តារា & កម្សាន្ដ
២១-មិថុនា-២០២១ ១ល្ងាច · ៣ ឆ្នាំមុនមនុស្សម្នាក់មិនអាចផ្គាប់ចិត្តមនុស្សមួយរយនាក់បានមែន! តារាចម្រៀង អ៊ីវ៉ា ជាតារាស្រីជោគជ័យក្នុងសុល្បៈច្រើនឆ្នាំ មានហាងលក់សម្លៀកក៏ធំ ហើយគ្រាន់តែបើកមុខរបរបន្ថែមមួយទៀតសោះ អ្នករិះគន់សុទ្ធតែថានាងធ្លាក់ខ្លួនអីណា។
កំពង់ស្ពឺ៖ តារាចម្រៀង កញ្ញា អ៊ីវ៉ា ជាតារាស្រីមួយរូបដែលមានប្រជាប្រិយភាពជាច្រើនឆ្នាំណាស់មកហើយ ហើយរាល់ការងារសិល្បៈរបស់នាង ក៏ទទួលបានការពេញចិត្តពីអ្នកគាំទ្រមិនតិចនោះឡើយ។ ទន្ទឹមនឹងការងារសិល្បៈជោគជ័យ មួយរយៈចុងក្រោយមកនេះ តារារាងតូចច្រឡឹងរូបនេះ ហាក់ប្រលែងដៃពីសិល្បៈកាន់តែខ្លាំង ដោយសារតែបញ្ហាជំងឺកូវីដរីករាលដាលផង និងរវល់ជាមួយមុខរបរផ្ទាល់ខ្លួនផង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្រៅពីអាជីពសិល្បៈ អ៊ីវ៉ា ក៏មានហាងលក់សម្លៀកបំពាក់យ៉ាងធំ ហើយនាងក៏ទើបតែងាកមកបើករបរលក់បុកល្ហុងបន្ថែមមួយមុខទៀតផងដែរ ទើបធ្វើឲ្យនាងកាន់តែរវល់ មិនសូវចេញមុខក្នុងសិល្បៈដូចមុន។ កាលបានឃើញបែបនេះហើយ អ្នកមិនចូលចិត្តនាងមួយចំនួន បាននិយាយពាក្យពេចន៍មើលងាយទៅកាន់នាងថា ជាតារាចម្រៀងធ្លាក់កូដ បាត់បង់ប្រជាប្រិយភាព ធ្លាក់ខ្លួនមកលក់បុងល្ហុងកោតតែមិនចេះខ្មាសគេទៅវិញ។ មិនបង្អង់យូរ អ៊ីវ៉ា ក៏ព្រលះជាមួយឃ្លានៅលើបណ្ដាញសង្គមយ៉ាងចាក់ចោតទៅវិញថា៖
យ៉ាងណាមិញ ក្រោយឃើញបែបនេះហើយ អ្នកគាំទ្រជាច្រើន ពិតជាពេញចិត្តស្ដូកតែម្ដង ជាមួយពាក្យពេចន៍របស់តារាស្រីរូបនេះ ហើយក៏ជឿជាក់ថា អ្នកដែលបាននិយាយមិនល្អមកកាន់ អ៊ីវ៉ា ក៏ល្មមនឹងភ្ញាក់ខ្លួនឈឺចាប់ជាមួយពាក្យបកស្រាយទាំងនេះមិនតិចនោះដែរ៕
ទស្សនារូបភាពខាងក្រោម៖