អង់គ្លេស៖ ការប្រកួតរវាង ក្រុមជម្រើសជាតិអង់គ្លេស និងស្កុដ៍ឡែន៍ ក្នុងព្រឹត្តិការណ៍ Euro 2020 បញ្ចប់ដោយលទ្ធផល ០ ទល់នឹង ០ ធ្វើឲ្យអ្នកគាំទ្ររបស់ក្រុមស្កុដឡែន៍ សាទរជាខ្លាំងដោយសារអាចទប់ទល់នឹងក្រុមតោកំណាចរបស់អង់គ្លេសបាននិងថែមទាំងបានលើកសរសើរ ខ្សែបម្រើ Billy Gilmour ផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សGilmour បានទទួលងារជាតារាឆ្នើមប្រចាំការប្រកួតឬ Man Of The Match ខណៈដែលក្រុមរបស់លោកគ្រូ Steve Clarke នេះអាចមានសិទ្ធិឡើងទៅវគ្គ១៦ក្រុមចុងក្រោយនៅ Euro ឆ្នាំ2020 នេះហើយ។
លោកគ្រូបង្វឹក Jose Mourinho ក៏មិនខុសពីអ្នករាល់គ្នាគឺពិតជាស្ញើចសរសើរនឹងទម្រង់លេងរបស់ ខ្សែបម្រើវ័យ២០ឆ្នាំនេះណាស់ ដោយនិយាយថាគេមើលទៅវិវត្តន៍ខ្លួនបានល្អជាងមុនឆ្ងាយណាស់។
លោកគ្រូ Mourinho បានថ្លែងប្រាប់ talkSPORT ថា៖
គួរបញ្ជាក់ផងដែរថា ការប្រកួតបន្ទាប់គឺ ស្កុដឡែន៍ ត្រូវជួបជាមួយ ក្រូអាត ក្នុងពូល D នៅថ្ងៃទី២៣ខែមិថុនា វេលាម៉ោង២ទាបភ្លឺ៕
ប្រភព៖ metro