បរទេស៖ ថ្មីៗនេះ ដើមរុក្ខជាតិម៉្យាង បានដាក់លក់ដេញថ្លៃនៅលើវេបសាយមួយ បានតម្លៃចំនួនប្រមាណ២៧,០០០ដុល្លារអាមេរិក។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ដើមរុក្ខជាតិដែលមានដើមកំណើតនៅព្រៃត្រូពិចនេះឈ្មោះថា Variegated Minima និងស្លឹកចំនួន៨ពណ៌បៃតង លាយពណ៌សយ៉ាងកម្រ ហើយចាក់ឬសក្នុងថូប្រវែង១៤សង់ទីម៉ែត្រ។
កាលពីថ្ងៃសុក្រសប្ដាហ៍មុននេះ វាត្រូវបានចុះបញ្ជីក្នុងតម្លៃ៩,០០០ដុល្លារអាមេរិកប៉ុណ្ណោះ។ ស្រាប់តែនៅល្ងាចថ្ងៃអាទិត្យ អ្នកដេញថ្លៃសល់ត្រឹមតែពីរនាក់ រហូតដល់ដេញថ្លៃតម្លៃចុងក្រោយ គឺច្រើនជាងតម្លៃដើមទៅទៀត។
យ៉ាងណាមិញ ជុំវិញតម្លៃដ៏ខ្ពស់ខាងលើនេះ ត្រូវបានគេចាត់ទុកថាជាតម្លៃខ្ពស់បំផុតក្នុងការដេញថ្លៃដើមរុក្ខជាតិ Variegated Minima ដែលការដេញថ្លៃលើកមុន បានតម្លៃត្រឹមតែ៨,៥០០០ដុល្លារអាមេរិកប៉ុណ្ណោះ។ ហើយប៉ុន្មានឆ្នាំចុងក្រោយនេះ ដើមរុក្ខជាតិនេះហាក់មានប្រជាប្រិយភាពខ្លាំងផងដែរ៕
សូមទស្សនារូបភាពខាងក្រោម៖
ប្រភព: 9now.nine.com