អូស្ត្រាលី៖ តំបន់ Gippsland ខាងកើត ក្នុងប្រទេសអូស្ត្រាលី បានគ្របដណ្ដប់ដោយសំបុកពីងពាងពាសពេញស្មៅតាមផ្លូវ និងស្លាកសញ្ញាចរាចរណ៍ ដែលបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ហើយផ្នែកខ្លះនៃតំបន់នេះ ក៏ត្រូវបានបិទផងដែរកាលពីសប្ដាហ៍មុននេះ បន្ទាប់ពីមានភ្លៀងធ្លាក់ជាច្រើនថ្ងៃ ដែលធ្វើឲ្យប្រជាជនរាប់ពាន់នាក់គ្មានថាមពលអគ្គិសនីប្រើប្រាស់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយោងតាមសម្ដីរបស់សាស្ត្រាចារ្យ Dieter Hochuli មកពីសកលវិទ្យាល័យស៊ីដនី បានឲ្យដឹងថា សត្វពីងពាងទាំងនេះ ធ្លាប់តែចំណាយពេលវេលារស់នៅយ៉ាងរស់រវើកលើដី បែរជាផ្លាស់ប្ដូរទៅរស់នៅទីតាំងដែលខ្ពស់បំផុតពីដីវិញ ដោយសារតែមានភ្ញៀងធ្លាក់ខ្លាំង និងទឹកជន់លិច ដែលបណ្ដាលឲ្យពួកវាមិនអាចរស់នៅកន្លែងទាបបានឡើយ។
យ៉ាងណាមិញ ប្រជាជនមួយចំនួននៅតំបន់ខាងលើ បានចាប់ផ្ដើមសម្អាតសំបុកពីងពាងផងដែរ បន្ទាប់ពីមានភ្ញៀងធ្លាក់ប៉ុន្មានថ្ងៃចុងក្រោយនេះត្រូវបានបញ្ចប់ តែទន្ទឹមនឹងនេះដែរ ខាងអ្នកព្យាការណ៍បាននិយាយថា អាចនឹងមានភ្ញៀងធ្លាក់បន្ដទៀត៕
សូមទស្សនារូបភាពខាងក្រោម៖
ប្រភព: Daily Mail