ដល់ក! រកឃើញអ្នកជំងឺកូវីដ-១៩ ធ្លាប់បានទៅអង្គុយហូបកាហ្វេនៅហាងមួយនេះ

//s9.kh1.co/fc/fc618040d64cc4f5ddbaf1563778fa6c0d0f51d5.jpg
សង្គម

 ១៥-មិថុនា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩​ បានប្រកាសរកឃើញអ្នកជំងឺកូវីដ-១៩ ថាធ្លាប់បានទៅអង្គុយហូបកាហ្វេនៅទីតាំងមួយនេះ។

ភ្នំពេញ៖ នៅមុននេះ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩​ បានប្រកាសរកឃើញអ្នកជំងឺកូវីដ-១៩ ថាធ្លាប់បានទៅអង្គុយហូបកាហ្វេនៅហាង ស៊ីក្លូកាហ្វេ (Cylco Cafe) សាខាទួលទំពូង ដែលមានទីតាំងស្ថិតនៅ ផ្លូវលេខ១៥៥ កែង២៣៦ សង្កាត់ទួលទំពូង ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរបញ្ជាក់ថា អ្នកវិជ្ជមានកូវីដ-១៩ ខាងលើធ្លាប់បានចូលហាង ស៊ីក្លូកាហ្វេនៅថ្ងៃទី០៩ ខែមិថុនា (ចេញចូលៗ) និងនៅថ្ងៃទី១០ ខែមិថុនា (ចាប់ពីម៉ោង ១៤:០០នាទី)។

អាស្រ័យហេតុនេះ ដើម្បីសុវត្ថិភាពសូមប្រជាពលរដ្ឋដែលបានទៅ ឬដឹងខ្លួនបានជាប់ពាក់ព័ន្ធ សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ៕

  ហាង ស៊ីក្លូកាហ្វេ
  ហាង ស៊ីក្លូកាហ្វេ

  ប្រភព៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩

Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T