ក្រោយលេច​ព័ត៌មានថា ឌី សូនីតា និង គង់ ចាន់ស្រីមុំ ពាក់​មុខ​​ខ្លា​ដាក់គ្នា ស្រាប់តែពេលនេះ…

//s9.kh1.co/a2/a2315ffdad759f5052a7f92256235afd6b5daedd.jpg
តារា & កម្សាន្ដ

 ១៥-មិថុនា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

ក្រោយលេច​ព័ត៌មានថា ឌី សូនីតា និង គង់ ចាន់ស្រីមុំ ពាក់មុខខ្លាដាក់គ្នា ស្រាប់តែពេលនេះ…

មុននេះបន្តិចតារាសម្តែងល្បីឈ្មោះ ឌី សូនីតា បានចេញមុខធ្វើការបកស្រាយជុំវិញរឿងដ៏ក្តៅគគុក ដែលមានខាង​សារព័ត៌មាន​មួយបានចុះផ្សាយថាអ្នកនាង ឌី សូនីតា និងអ្នកនាង គង់ ចាន់ស្រីមុំ ពាក់មុខខ្លាដាក់គ្នាព្រមទាំង​បង្ហោះ​សារដៀមដាមគ្នា ធ្វើឲ្យម្ចាស់សាមីខ្លួនហួសចិត្ត ព្រមទាំងបានចេញមុខមកបកស្រាយភ្លាមៗ ដោយបង្ហាញភស្តុតាង​មួយចំនួនបង្ហាញថា ឌី សូនីតា និងអ្នកនាង គង់ ចាន់ស្រីមុំ គឺមានភាពស្និទ្ធស្នាលរាប់គ្នាដូចបងប្អូននៅពីក្រោយឆាក ដែលសកម្មភាពទាំងអស់នោះសឹងតែគ្មានអ្នកបានដឹងឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញសម្រាប់សារដែល ឌី សូនីតា បានបង្ហោះនោះគឺបានសរសេរយ៉ាងដូច្នេះថា៖ «យី….ពាក់មុខខ្លាទៅណាលោកព្រះហើយ មើលមិចចេញមុខខ្លានែក???? មុខគ្នាឡើងមូលដូចព្រះច័ន្ទពេញវង្ស រូបថតតាំងពីម៉ាក់អាស្មាយ៍ពោះធំណាអ្នក!! មើលអ្នកបងអ្នកអូនគេផងចាស។ ឈ្លោះគ្នាពីអង្កាលលោកព្រះ មិចសាមុីខ្លួនគេមិនដឹង? បងមុំឆាតមកខ្ញុំទាំងព្រឹកនែក អ្នកអូនអើយយើងឈ្លោះគ្នាពីអង្កាល? ពួកខ្ញុំមួយថ្ងៃៗ​រកសុីរវល់រកតែពេលជួបគ្នាមិនបាន ជំនាន់កូវីដអ៊ុំគេរកតែមកលេងក្មួយគេក៏មិនហ៊ាន ហើយចុះពូសារព័ត៌មានឯង​ទំនេរពេកក៏អី ខ្វះរឿងចុះមែន? រឺក៏ឃើញពួកខ្ញុំស្ងាត់ហើយចង់អោយពួកខ្ញុំល្បី យី….អត់ប្រយោជន៍»៕

ចង់ជ្រាបច្បាស់ សូមទស្សនារូបភាពខាងក្រោមនេះ ៖

ឌី សូនីតា
ឌី សូនីតា
គង់ ចាន់ស្រីមុំ
គង់ ចាន់ស្រីមុំ
គង់ ចាន់ស្រីមុំ និង ឌី សូនីតា
គង់ ចាន់ស្រីមុំ និង ឌី សូនីតា
គង់ ចាន់ស្រីមុំ និង ឌី សូនីតា
គង់ ចាន់ស្រីមុំ និង ឌី សូនីតា
ព័ត៌មានដែលខាងសារព័ត៌មានមួយបានចុះផ្សាយ
ព័ត៌មានដែលខាងសារព័ត៌មានមួយបានចុះផ្សាយ
សារបកស្រាយដែល ឌី សូនីតា បានបង្ហោះ
សារបកស្រាយដែល ឌី សូនីតា បានបង្ហោះ
គង់ ចាន់ស្រីមុំឌី សូនីតា
Khim Ching Ching
Queenco (C)

អត្ថបទទាក់ទង

//s9.kh1.co/0c/0cf969fd81164e62640a86f5a53b8be5526f834b.png

គោរពជូនពរ និងអបអរសាទរ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ក្នុងឱកាសដែល លោកជំទាវអ្នកឧកញ៉ា ត្រូវបានជាប់ឆ្នោតជ្រើសតាំង ជាប្រធានសមាគមសិល្បករខ្មែរអាណត្តិទី៦

 ០៣-ឧសភា-២០២៤ 
 ១២ល្ងាច · ៥ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T