ស្រលាញ់គ្នាជាង១០ឆ្នាំ​ ប្រពន្ធ​ ជា​ វណ្ណារិទ្ធ​ ទម្លាយអារម្មណ៍ពិតទៅកាន់ប្ដី ក្នុងថ្ងៃកំណេីតយ៉ាងផ្អែមល្ហែម

//s9.kh1.co/8a/8a7d6e4b7cad8cbb73eb481452a2c3486f6ac259.jpg
តារា & កម្សាន្ដ

 ១៥-មិថុនា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

ក្នុងថ្ងៃខួបកំណើតតារាប្រុស ជា វណ្ណារិទ្ធ ឆ្នាំនេះ ភរិយារបស់លោក ពោលពាក្យជូនពរជាច្រើនយ៉ាងផ្អែមល្ហែម ពិសេសថែមទាំងទម្លាយចរិតពិតស្វាមីបែបនេះទៀត ស្ដាប់ហើយអ្នកណាមិនច្រណែន។

ភ្នំពេញ៖ ជាការពិតណាស់ បើនិយាយដល់ជីវិតគ្រួសាររបស់ពិធីករដ៏ល្បីលោក ជា វណ្ណារិទ្ធ ក្រោយរៀបការមានគ្រួសារជាង១០ឆ្នាំ និងមានកូនប្រុសពីរនាក់រួចមកនេះ ជារឿយៗ យើងក៏តែងតែឃើញលោកបង្ហាញភាពកក់ក្ដៅឲ្យប្រពន្ធកូនពោរពេញទៅដោយសុភមង្គល នរណាៗឃើញហើយក៏សរសើរសឹងគ្រប់គ្នា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង ថ្មីៗនេះ នៅក្នុងឪកាសថ្ងៃខួបកំណើតរបស់ ជា ណ្ណារិទ្ធ ផ្ទាល់តែម្ដង ទោះបីជាគ្មានពិធីជប់លៀងជួបជុំគ្នាលក្ខណៈគ្រួសារឲ្យមើលទៅរ៉ូមែនទិកពិតមែន ប៉ុន្តែភរិយារបស់លោក ក៏មិនភ្លេចបង្ហោះពាក្យពេចន៍ជូនពរយ៉ាងផ្អែមល្ហែម ឲ្យហ្វេនៗលួចច្រណែនមិនចេះតិចនោះដែរ។ ដោយក្នុងនោះភរិយារបស់តារាប្រុសរូបនេះ បានរៀបរាប់អារម្មណ៍ពិត ព្រមនឹងពាក្យជូនពរថា៖

Happy Birthday មនុស្សល្អរបស់ខ្ញុំ ខ្ញុំស្រលាញ់គាត់ណាស់ ព្រោះគាត់ទទួលយកខ្ញុំជាខ្ញុំ មិនថាស្គមរឺធាត់ ស្អាតរឺអាក្រក់ សរឺខ្មៅ កាចរឺស្លូត ខ្ញុំមិនដែលខ្លាចគាត់ធុញខ្ញុំទេ ទោះបីស្គាល់មកជាង10ឆ្នាំ មានកូន2 គាត់នៅតែសរសេីរខ្ញុំរាល់ថ្ងៃ។ ឆ្នាំនេះគ្មានកាដូទេ ព្រោះធ្វេីផ្ទះ និងទិញឥវ៉ាន់អស់លុយហេីយ សុំសងនៅឆ្នាំក្រោយ។ សូមអោយឆ្នាំនេះតទៅ ពួកយេីងរកសុីមានបាន មានលុយច្រេីនៗ សុខភាពល្អទាំងគ្រួសារ ល្បីល្បាញក្នុងផ្លូវល្អ មានតែអ្នករាប់អាន អានិត និងគោរព ពិសេសការងារមកជាបន្តបន្ទាប់ ចាំអូនជួយទុកលុយអោយ Chea Vannarith

សាររបស់ប្រពន្ធ ជា វណ្ណារិទ្ធ

យ៉ាងណាមិញ ហ្វេនៗនៅលើបណ្ដាញសង្គមជាច្រើន ក្រោយពេលបានឃើញពាក្យពេចន៍ជូនពរបែបនេះហើយ គ្រប់គ្នាក៏សឹងតែរំភើបជំនួសផងដែរ និងបានផ្ញើពាក្យជូនពរទៅកាន់តារាប្រុសរូបនេះជាហូរហែ៕

ទស្សនារូបភាពខាងក្រោម៖

ជា វណ្ណារិទ្ធ
ជា វណ្ណារិទ្ធ
ជា វណ្ណារិទ្ធ និងគ្រួសារ
ជា វណ្ណារិទ្ធ និងគ្រួសារ
ជា វណ្ណារិទ្ធ និងគ្រួសារ
ជា វណ្ណារិទ្ធ និងគ្រួសារ
ជា វណ្ណារិទ្ធ និងគ្រួសារ
ជា វណ្ណារិទ្ធ និងគ្រួសារ
ជា វណ្ណារិទ្ធ
Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T