អូស្ត្រាលី៖ ប្រិយមិត្តអ្នកអានមួយចំនួន ប្រាកដជាបានជ្រាបខ្លះៗហើយ ទាក់ទងនឹងស្ត្រីកូនភ្លោះមួយគូឈ្មោះថា Anna និង Lucy DeCinque អាយុ៣៥ឆ្នាំ មកពីទីក្រុង Perth ដែលត្រូវបានគេដាក់រហស្សនាមឲ្យថា កូនភ្លោះមានមុខមាត់ដូចគ្នាបំផុតលើពិភពលោក។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សស្ត្រីកូនភ្លោះមួយគូនេះ បានឲ្យដឹងដែរថា ពួកនាងទាំងពីរ មានមិត្តប្រុសម្នាក់រួមគ្នា ដែលមានឈ្មោះថា Ben។ ហើយពួកនាងថែមទាំងធ្លាប់បានចំណាយប្រាក់ទៅធ្វើការវះកាត់កែសម្ផស្សឲ្យកាន់តែដូចគ្នាផងដែរ។ លុះនៅពេលយប់ ពួកនាងនិងមិត្តប្រុស បានគេងលើគ្រែតែមួយរួមគ្នាទៀតផង។
ហើយកាលពីថ្មីៗនេះ ក្រោយពីមានទំនាក់ទំនងស្នេហាអស់រយៈពេល១០ឆ្នាំមក មិត្តប្រុសរបស់ពួកនាង បានរៀបចំពិធីបំពាក់ចិញ្ចៀនមួយឡើង ដែលប្រគល់ឲ្យចិញ្ចៀនម៉ូតដូចគ្នា ម្នាក់មួយវង់តែម្ដង។ ទន្ទឹមនឹងនេះដែរ មិត្តប្រុសបាននិយាយថា ពួកនាងទាំងពីរមានន័យណាស់សម្រាប់ជីវិតរបស់គាត់ ហើយរូបគាត់ផ្ទាល់នឹងចំណាយពេលវេលាក្នុងឆាកជីវិតរស់នៅជាមួយពួកនាងទាំងពីរឲ្យមានសេចក្ដីសុខ។
យ៉ាងណាមិញ ពួកនាងទាំងពីរ ក៏កំពុងមានគម្រោងធ្វើឲ្យមានផ្ទៃពោះក្នុងពេលតែមួយផងដែរ៕
សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖
ប្រភព: Daily Mail / Youtube