សហរដ្ឋអាមេរិក ៖ ពិតណាស់ មកទល់ពេលនេះ កញ្ញា រ៉េត សារីតា មិនទាន់ត្រលប់មកកម្ពុជាវិញនៅឡើយទេ បន្ទាប់ពី ធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិក ដើម្បីធ្វើការចូលរួម ក្នុងការប្រកួតប្រជែងសម្រស់ថ្នាក់ពិភពលោក Miss Universe 2020 ជាមួយគ្នានេះ បើទោះបី ជាកម្ពុជាមិនទទួល បានជ័យលាភី យ៉ាងណាក្តី តែអ្នកគាំទ្រ ខ្មែរទាំងអស់ សុទ្ធតែដឹងថា កញ្ញា ខំប្រឹងអស់ពីសមត្ថភាពដល់កម្រិតណា។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សទន្ទឺមនឹងនេះ ថ្មីៗនេះ ស្រាប់តែ កញ្ញា រ៉េត សារីតា ទម្លាយអារម្មណ៍យ៉ាងដូច្នេះ ជាពិសេស ធ្វើឲ្យអ្នកគាំទ្រ ពេញចិត្តចំពោះ ឃ្លាដំបូងនេះ ខ្លាំងណាស់ ដោយក្នុងនោះ រូបនាង បានប្រាប់ថា ៖
មានតែអ្នកជិះទូកជាមួយគ្នាទេ ទើបដឹងថាក្រោយភាពស្រស់ស្អាតលើឆាក មានការត្រៀមខ្លួន ហ្វឹកហាត់ហត់នឿយ ទឹកភ្នែក ប៉ុណ្ណា ទាំងថ្ងៃ ទាំងយប់ ពេលវេលាខុសគ្នា កន្លែងផ្សេងគ្នា វិស័យផ្សេងគ្នា។ ទោះបីប្រទេសកម្ពុជានៅតែពុំទាន់បានចូលថប់ក៏ដោយ នាងខ្ញុំនៅតែសប្បាយចិត្ត ដោយព្រោះដឹងថា មានការស្រឡាញ់គាំទ្រពីបងប្អូនទាំងអស់គ្នា ហើយដោយដឹងខ្លួនថាបានធ្វើអស់ពីសមត្ថភាព។ វាមិនមែនជាបរាជ័យ តែវាជាចំណាប់ផ្តើមនៃភាពជោគជ័យនៅពេលខាងមុខ ឆាប់ៗ។ អរគុណក្រុមការងារនាងខ្ញុំទាំងអស់ដែលទុកចិត្តលើសម្ថភាពខ្ញុំ ខ្ញុំនៅតែបន្តលើកទង់ជាតិខ្មែរឲ្យកាន់តែខ្ពស់ជាងនេះទៅទៀត៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖




