កូរ៉េខាងត្បូង៖ ចំពោះមហាជនដែលចូលស្តាប់បទចម្រៀងតាមលក្ខណៈញ៉ាក់កន្ត្រាក់អារម្មណ៍ ប្រាដកជាធ្លាប់ឃើញ និងដឹងពីភាពល្បីល្បាញ និងវត្តមានរបស់ DJ Soda ដែលជាសិល្បៈការនីមួយរូបដែលមានសមត្ថភាព Remix បទចម្រៀងបានល្អផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាការពិតណាស់ តារាស្រីរូបនេះមិនត្រឹមតែមានជំនាញក្នុងការRemix បទចម្រៀងនោះឡើយ ដោយអ្វីកាន់តែធ្វើឲ្យទស្សនិកជនកាន់តែចាប់អារម្មណ៍នោះរូបសម្បត្តិរបស់កញ្ញាតែម្តង ដែលកន្លងមកតារារូបនេះតែងតែបង្ហោះរូបភាពរបស់ខ្លួនជារឿយៗតាមបណ្តាញសង្គមជានិច្ច។
ដោយឡែកថ្មីៗនេះ DJ Soda បានបង្ហាញខ្លួនជាមួយនឹងរូបភាពថ្មីៗរបស់ខ្លួនទៀតហើយ ដោយលើកនេះគឺកញ្ញាបានជ្រើសរើសយកសម្លៀកបំពាក់រ៉ូបតាមបែបលក្ខណៈសុិចសុីពណ៍ត្រួយចេកមួយ ជាមួយនឹងរូបរាងដ៏តូចច្រឡឹង គួបផ្សំជាមួយសាច់សខ្ចី ដែលមើលទៅគឺពិតជាគួរឲ្យស្រលាញ់ខ្លាំងណាស់។
យ៉ាងណាមិញ អ្នកគាំទ្រជាច្រើនបាននាំគ្នាពោលពាក្យសរសើរទៅតារាស្រីរូបនេះដែលមានសម្រស់ស្អាត សាកសមនឹងការតុបតែងខ្លួនបែបសុិចសុី ឆើតឆាយបែបនេះណាស់៕
សូមចូលទស្សនារូបភាពខាងក្រោម៖