ប្រុងប្រយ័ត្ន! ខណ្ឌ, សង្កាត់​ទាំងនេះ ក្នុងរាជធានីភ្នំពេញ មានអ្នកឆ្លងកូវីដ-១៩ ច្រើន

//s9.kh1.co/64/64f6edef422a0adf4ac1f22da1d4054cba651a00.jpg
សង្គម

 ១២-មិថុនា-២០២១ ៨ព្រឹក · ៤ ឆ្នាំមុន

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានបង្ហាញ សង្កាត់/ខណ្ឌ ក្នុងរាជធានីភ្នំពេញ ដែលមានចំនួនអ្នកឆ្លងកូវីដ-១៩ច្រើន។

ភ្នំពេញ៖ នាពេលថ្មីៗនេះ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានបង្ហាញថា យោងតាមទិន្និន័យអ្នកឆ្លង គិតត្រឹមថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ ថាបានរកឃើញខណ្ឌ/សង្កាត់ ក្នុងរាជធានីភ្នំពេញ មួយចំនួនខាងក្រោមនេះ ដែលមានអ្នកឆ្លងជំងឺកូវីដ-១៩ ច្រើនជាងគេ។  

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១. ខណ្ឌពោធិ៍សែនជ័យ រួមមានសង្កាត់ចោមចៅ១ សង្កាត់កាកាប១ សង្កាត់ចោមចៅ២ និងសង្កាត់ចោមចៅ៣

២.  ខណ្ឌមានជ័យ រួមមានសង្កាត់ស្ទឹងមានជ័យ៣ សង្កាត់បឹងទំពុន២ និងសង្កាត់ស្ទឹងមានជ័យ២

៣. ខណ្ឌឫស្សីកែវ រួមមានទួលសង្កែ១ សង្កាត់ឫស្សីកែវ សង្កាត់គីឡូម៉ែត្រលេខ៦ និងសង្កាត់ទួលសង្កែ២

៤. ខណ្ឌដង្កោ រួមមានសង្កាត់ស្ពានថ្ម សង្កាត់ពងទឹក សង្កាត់ព្រែកកំពឹស សង្កាត់ដង្កោ និងសង្កាត់ជើងឯក

៥. ខណ្ឌសែនសុខ រួមមានសង្កាត់គោកឃ្លាង សង្កាត់ទឹកថ្លា និងសង្កាត់អូរបែកក្អម

៦. ខណ្ឌជ្រោយចង្វារ រួមមានសង្កាត់ព្រែកតាសេក សង្កាត់ព្រែកលៀប សង្កាត់ជ្រោយចង្វារ

៧. ខណ្ឌកំបូល រួមមានសង្កាត់កន្ទោក និងសង្កាត់កំបូល

៨. ខណ្ឌដូនពេញ រួមមានសង្កាត់ស្រះចក និងសង្កាត់វត្តភ្នំ

៩. ខណ្ឌទួលគោក រួមមានសង្កាត់ទឹកល្អក់៣ និងសង្កាត់ទឹកល្អក់១

១០. ខណ្ឌច្បារអំពៅ រួមមានសង្កាត់ព្រែកប្រា សង្កាត់ក្បាលកោះ និងសង្កាត់ច្បារអំពៅទី២។

អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងទីតាំងទាំងអស់ខាងលើ ក៏ដូចជាទីតាំងផ្សេងៗទៀត ត្រូវតែបន្ដ និងបង្កើនការការពារខ្លួន តាមរយៈការ​ពាក់ម៉ាស់ រក្សាគម្លាត និងឧស្សាហ៍លាងដៃ គ្រប់ពេលវេលា​ គ្រប់ទីកន្លែង។ ហើយសូមយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួន តែប្រសិនបើមានរោគសញ្ញាដូចជា គ្រុនក្ដៅ ក្អក កណ្ដាស់ ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ទៅធ្វើតេស្ដ៕

រូបភាព
រូបភាព

ប្រភព៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩

Chheng Bouthorng
B.T

អត្ថបទទាក់ទង

//s9.kh1.co/49/494faf96a87778717c266b2280e278d9d1dc33be.png

ព្រះរាជសារ ព្រះកុរណាជាអម្ចាស់ជីវិតលើត្បូង ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ប្រទានជូនជនរួមជាតិ បញ្ជាក់អំពីមនោសញ្ចេតនាជាសកលក្នុងឱកាសនៃទិវាគុណអ្នកម្តាយថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥

 ០៨-ឧសភា-២០២៥ 
 ១ល្ងាច · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T