វិធី​សាស្ត្រ​៦យ៉ាង ជួយ​អ្នក​ឲ្យយក​ឈ្នះ​ ​ចិត្ត​ម្តាយក្មេក បាន​ដោយងាយ

//s9.kh1.co/ea/ea239d80b480d35c88ee8ea24fcbac35a8040914.jpg
នារី

 ១១-មិថុនា-២០២១ ៤ល្ងាច · ៤ ឆ្នាំមុន

ការទៅជួបគ្រួសារមិត្តប្រុស របស់អ្នកលើកដំបូង វាជាការសំខាន់ណាស់ ក្នុងការសន្សំពន្ទុឲ្យបានច្រើន ពីពួកគាត់ ជាពិសេសគឺ អនាគតម្តាយក្មេកតែម្តង។

យល់ដឹង៖ ដូចអ្នកបានដឹងហើយថា ជីវិតអាពាហ៍ពិពាហ៍ គឺជាជីវិតមួយដែលមាន បន្ទុកច្រើន។ ហើយការកសាងឲ្យមានទំនាក់ទំនងល្អជាមួយ គ្រួសារសាច់ថ្លៃ ក៏ជារឿងមួយសំខាន់ផងដែរ។ ព្រោះវាមិនធ្វើឲ្យ ស្វាមីរបស់អ្នកមាន បន្ទុកកាន់តែច្រើនក្នុងគ្រួសារនោះទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាពិសេសម្តាយក្មេក ជាមនុស្សម្នាក់ដែល អ្នកត្រូវយកចិត្តទុកដាក់បំផុត បើអ្នកទទួលបាន ការស្រលាញ់ពីម្តាយក្មេកហើយ ជីវិតអាពាហ៍ពិពាហ៍ របស់អ្នកនឹងមាន ភាពងាយស្រួលជាខ្លាំង។ ព្រោះគ្រប់នឹងជួយ សម្រួលការលំបាក នឹងសំពាធរបស់អ្នកបាន។

មិនថាអ្នករស់នៅដោយឡែក ឬរស់នៅជាមួយ គ្រួសារថ្លៃនោះទេ ការរក្សាទំនាក់ទំនងល្អ ជារឿងមួយសំខាន់បំផុត។ ហើយអ្នកគួរតែប្រុងប្រយ៏ត្ន កុំឲ្យមានទំនាស់ ជាមួយសាច់ថ្លៃឲ្យសោះ ព្រោះវាអាចបង្កើនសំពាធ ដល់ស្វាមីរបស់អ្នកបាន។

ខាងក្រោមជា៦វិធី ដើម្បីឲ្យអ្នកទទួលបាន ការស្រលាញ់ពីម្តាយក្មេករបស់អ្នក៖

១. ទាន់សម័យតាមបែបស្ទីល

មុនពេលជួបម្តាយក្មេករបស់អ្នក អ្នកគួរតែព្យាយាម សួរទៅកាន់គូស្នេហ៍របស់អ្នកថា តើម្តាយរបស់គាត់ចូលចិត្តមនុស្សប្រភេទណា ដើម្បីងាយស្រួល ក្នុងការសម្របខ្លួន ហើយក៏អាចជ្រើសរើសកាដូដែល គាត់ចូលចិត្តបានដែរ។

ជាពិសេស អ្នកត្រូវយកចិត្តទុកដាក់ លើរូបរាងរបស់អ្នក ទាំងសក់ស្អាត និងពាក្យទន់ភ្លន់ ធ្វើឱ្យឪពុកម្តាយមានអារម្មណ៍ល្អ។ គ្មានម្ដាយក្មេកណា ចូលចិត្តសក់កូនប្រសារ នាពេលអនាគតរបស់គាត់ គ្មានរបៀបរៀបរយទេ។

រូបភាពតំណាង
រូបភាពតំណាង

២. ចរិតវាងវៃ

នៅពេលអ្នកទៅផ្ទះ មិត្តប្រុសរបស់អ្នក មិនថាអ្នកចូលចិត្ត ឬមិនចូលចិត្តអ្វីមួយ កុំបង្ហាញវាចេញមកឲ្យសោះ។ ប្រសិនបើ ការតុបតែងផ្ទះរបស់គាត់ មិនមានសោភ័ណ្ឌភាពទេ សូមកុំប្រើពាក្យរិះគន់។ ដោយសារតែអ្នក និងម្តាយរបស់គាត់ ទាំងពីរមានរសនិយមខុសគ្នា។ គួរតែពិចារណា ដោយការយកចិត្តទុកដាក់ នូវអ្វីដែលអ្នកនិយាយ ដូច្នេះអ្នកនឹងមិនធ្វើឱ្យ គ្រួសារមិត្តប្រុសរបស់អ្នក មានការយល់ច្រឡំ ទៅលើពាក្យសម្តីរបស់អ្នកនោះទេ។

រូបភាពតំណាង
រូបភាពតំណាង

៣. ប្រយ័ត្ននឹងពាក្យរបស់អ្នក

ការគួរសមគឺសំខាន់ណាស់ នៅពេលជួបមនុស្សចាស់។ កុំនិយាយអ្វី ដែលមិនសមហេតុសមផល ហើយប្រើពាក្យស្លោក ដើម្បីនិយាយជាមួយ ម្តាយក្មេករបស់អ្នក។ ព្រោះគាត់អាចមិន ចូលចិត្តវានោះទេ។ អ្នកត្រូវប្រុងប្រយ័ត្ន គ្រប់ពាក្យសម្តី ដោយសារម្តាយរបស់អ្នក តែងតែតាមសង្កេតអ្នកជានិច្ច។

រូបភាពតំណាង
រូបភាពតំណាង

៤. គោរពមនុស្សចាស់

នៅពេលមាន ជីដូនជីតាវ័យចំណាស់ នៅផ្ទះ អ្នកមិនគួរនិយាយជាមួយគាត់ ពេលកាន់ទូរស័ព្ទ ដោយមិនយកចិត្តទុកដាក់ជាមួយគាត់នោះទេ។ វាជាការហាមឃាត់ ព្រោះវាអាចធ្វើឲ្យគាត់ គិតថាអ្នកមិនគោរពគាត់ ដែលជាចាស់ទុំក្នុងគ្រួសារ។

រូបភាពតំណាង
រូបភាពតំណាង

៥. ការបន្ទាបខ្លួននឹងរកពិន្ទុជានិច្ច

កុំបង្ហាញចំណេះដឹងហួសហេតុ ដោយរំខាននៅពេល ឪពុកម្តាយកំពុងនិយាយ។ ការបន្ទាបខ្លួន នឹងជួយបង្កើតរូបភាពដ៏ស្រស់ស្អាតរបស់អ្នក នៅចំពោះមុខអ្នកគ្រប់គ្នា។ ផ្តល់ការសរសើរ ដល់ម្តាយរបស់មិត្តប្រុសអ្នក កាន់តែច្រើននោះហើយជាវិធី ធ្វើអោយអ្នកទាំងពីរកាន់តែ ស្និទ្ធស្នាលជាមួយគ្នា។

រូបភាពតំណាង
រូបភាពតំណាង

៦. ចេះជួយការងារក្នុងផ្ទះ

នៅពេលដែលមនុស្សគ្រប់គ្នា រៀបចំម្ហូប និងភេសជ្ជៈ ដើម្បីទទួលទាន សូមអ្នកប្រញាប់ប្រញាល់ ចុះទៅផ្ទះបាយ ដើម្បីផ្តល់ឱ្យ មនុស្សគ្រប់គ្នា នូវជំនួយបន្ថែម។ ពេលខ្លះគ្រាន់តែ ជាសកម្មភាពដូចជា ការចិតផ្លែឈើ ក៏ធ្វើឱ្យអ្នកទទួលបានពិន្ទុ នៅចំពោះមុខ មនុស្សវ័យចំណាស់បានដែរ៕

រូបភាពតំណាង
រូបភាពតំណាង

ប្រភព ៖ phunutoday

Ny Sreyda
នី ស្រីដា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T