ចិន៖ អាចនិយាយបានថា នៅក្នុងឧស្សាហកម្មកម្សាន្តនៃប្រទេសចិនបច្ចុប្បន្ននេះ តារាសម្ដែងស្រី Yang Mi ត្រូវបានគេចាត់ទុកថា ជារាជនីនៃសម្រស់ ជាមួយនឹងភាពស្រស់ស្អាតទាំងមុខមាត់ និងរូបរាង ព្រមទាំងលេងខ្លួនបានយ៉ាងទាន់សម័យថែមទៀត។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយឡែក ថ្មីៗនេះ យោងតាម ទំព័រ Sina បានរាយការណ៍ថា មានអ្នកប្រមាញ់រូបថត បានចាប់យករូបភាពដ៏ក្តៅគគុកមួយរបស់តារាស្រីរូបនេះ នៅឯស្ទូឌីយោ ដោយបានបង្ហាញឲ្យឃើញ ពីរាងកាយដ៏ស្រស់ស្អាត ក្នុងឈុតសម្លៀកបំពាក់យ៉ាងសាមញ្ ជាមួយអាវយឺតខោខ្លី បញ្ចេញជើងតូចដ៏គួរឲ្យទាក់ទាញ។
តាមរយៈការបង្ហាញបែបនេះ ថែមទាំងបានធ្វើឲ្យហ្វេនៗជាច្រើនចូលមកសរសើរពីសម្រស់របស់នាងយ៉ាងខ្លាំង បើទោះជានាងនៅក្នុងឈុតដ៏សាមញ្ញមែន តែភាពទាក់ទាញយ៉ាងមានមន្តស្នេហ៍របស់នាងនៅតែដក់ជាប់ក្នុងចិត្តអ្នកទស្សនាជានិច្ច៕
ប្រភព៖ Kenh14
សូមទស្សនារូបភាពខាងក្រោម៖






