ព្រៃវែង៖ នៅថ្ងៃទី ១០ ខែមិថុនា ឆ្នាំ២០២១ រដ្ឋបាលខេត្តព្រៃវែង បានរកឃើញករណីអ្នកវិជ្ជមានកូវីដ-១៩ ចំនួន៤២នាក់ បន្ថែមទៀត តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) នៅមូលដ្ឋានក្នុងក្រុង/ស្រុកចំនួន៩ ដូចខាងក្រោម:
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស១- ក្រុងព្រៃវែង ចំនួន ៨នាក់
២- ស្រុកព្រះសេ្តច ចំនួន ៩នាក់
៣-ស្រុកពារាំង ចំនួន ៧នាក់
៤- ស្រុកស្វាយអន្ទរ ចំនួន ៤នាក់
៥- ស្រុកកំចាយមារ ចំនួន ៤នាក់
៦- ស្រុកស៊ីធរកណ្ដាល ចំនួន ៤នាក់
៧- ស្រុកពាមជរ ចំនួន ៣នាក់
៨- ស្រុកពោធិ៍រៀង ចំនួន ២នាក់
៩- ស្រុកកញ្ចៀច ចំនួន ១នាក់
បច្ចុប្បន្ន អ្នកវិជ្ជមានជំងឺកូវីដ-១៩ ទាំង ៤២នាក់ខាងលើ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តនិងតាមមន្ទីរពេទ្យបង្អែកស្រុករបស់ពួកគេនីមួយៗ។ យ៉ាងណាមិញ ចំពោះអ្នកដែលបានប្រាស្រ័យទាក់ទងប៉ះពាល់ដោយផ្ទាល់ឬប្រយោលជាមួយបុគ្គលវិជ្ជមានកូវីដ-១៩ ខាងលើ សូមដាក់ខ្លួនដាច់ដោយឡែកតាមដានសុខភាពរយៈពេល១៤ថ្ងៃ និងរាយការណ៍មកអាជ្ញាធរដើម្បីយកសំណាកនិងធ្វើចត្តាឡីស័ក ។
ដើម្បីជ្រាបឱ្យកាន់តែច្បាស់ សូមអានសេចក្តីប្រកាសលម្អិតខាងក្រោម៖

