ពិសេសណាស់! ជប៉ុនជ្រើសរើស លោក ព្រាប សុវត្ថិ តំណាងឲ្យកម្ពុជា ចូលរួមក្នុងកម្មវិធីមួយដែលប្រជុំទៅដោយកំពូលតារាអាស៊ាន (មានវីដេអូ)​ - Khmerload

ពិសេសណាស់! ជប៉ុនជ្រើសរើស លោក ព្រាប សុវត្ថិ តំណាងឲ្យកម្ពុជា ចូលរួមក្នុងកម្មវិធីមួយដែលប្រជុំទៅដោយកំពូលតារាអាស៊ាន (មានវីដេអូ)​

https://s9.kh1.co/a8/a81c7207bb03721ba0e52b92c5168d40ef7e25db.jpg
តារា & កម្សាន្ដ
 10-Jun-2021 1pm · 6 months ago

លោក ព្រាប សុវត្ថិ តារាចម្រៀងប្រចាំផលិតកម្ម Galaxy Navatra បានលេចមុខតំណាងឲ្យប្រទេសកម្ពុជា ចូលរួមកម្មវិធីមួយដែលផ្ដួចផ្ដើមគំនិតដោយប្រទេសជប៉ុន ហៅថា «ONLINE ASEAN-Japan Music Festival»។ ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជាបានប្រកាសពីកម្មវិធីនាពេលថ្មីៗនេះ ដោយអះអាងថា កម្មវិធីនឹងដំណើរការឆាប់ៗដើម្បីផ្ដល់បទពិសោធន៍ថ្មីមួយដល់ប្រជាជនកម្ពុជា អាចកម្សាន្តជាមួយកម្មវិធីតន្ត្រីប្រមូលផ្ដុំដោយកំពូលតារាចម្រៀងប្រចាំប្រទេសក្នុងតំបន់អាស៊ានជាច្រើន ដោយមិនចាំបាច់ចេញពីផ្ទះនោះឡើយ ហើយនោះគឺ «មហោស្រពតន្ត្រីជប៉ុន-អាស៊ានតាមអនឡាញ» ។

ភ្នំពេញ៖​ លោក ព្រាប សុវត្ថិ តារាចម្រៀងប្រចាំផលិតកម្ម Galaxy Navatra បានលេចមុខតំណាងឲ្យប្រទេសកម្ពុជា ចូលរួមកម្មវិធីមួយដែលផ្ដួចផ្ដើមគំនិតដោយប្រទេសជប៉ុន ដែលមានឈ្មោះថា «ONLINE ASEAN-Japan Music Festival»។  

https://s9.kh1.co/__image/w=650,h=275,q=100/57/572d6cbed0530fe2fdb9acc17b50f878461bac37.jpg
រូបភាពខ្លះៗក្នុងវីដេអូនៃកម្មវិធី 
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជាបានប្រកាសពីកម្មវិធីនាពេលថ្មីៗនេះ ដោយអះអាងថា កម្មវិធីនឹងដំណើរការឆាប់ៗដើម្បីផ្ដល់បទពិសោធន៍ថ្មីមួយដល់ប្រជាជនកម្ពុជា អាចកម្សាន្តជាមួយកម្មវិធីតន្ត្រីប្រមូលផ្ដុំដោយកំពូលតារាចម្រៀងប្រចាំប្រទេសក្នុងតំបន់អាស៊ានជាច្រើន ដោយមិនចាំបាច់ចេញពីផ្ទះនោះឡើយ នោះគឺកម្មវិធី «មហោស្រពតន្ត្រីជប៉ុន-អាស៊ានតាមអនឡាញ»

កម្មវិធីនេះបង្កើតឡើងដើម្បីរឹតចំណងទំនាក់ទំនងរបស់ប្រទេសជប៉ុន ជាមួយបណ្ដាប្រទេសក្នុងតំបន់អាស៊ាន ក្នុងបរិបទពិភពលោកគម្រាមកំហែងដោយសារកូវីដ១៩។

ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា បានគូសបញ្ជាក់ថា តារាចម្រៀងតំណាងមកពីបណ្តាប្រទេសអាស៊ាន និងជប៉ុនបានចូលរួមក្នុងមហោស្រពតន្រ្តីជប៉ុន-អាស៊ាននេះ ក្នុងនោះតំណាងប្រទេសកម្ពុជា គឺលោក ព្រាប សុវត្ថិ ​ដែលជាតារាចម្រៀងម្នាក់ដ៏មានប្រជាប្រិយបំផុតនៅកម្ពុជា ក៏មានវត្តមានផងដែរ។

https://s9.kh1.co/__image/w=650,h=284,q=100/2d/2df1a7a8e463696622f9b093f00caaf13e8ac79e.jpg
រូបភាពខ្លះៗក្នុងវីដេអូនៃកម្មវិធី 

ការចាក់ផ្សាយកម្មវិធីនេះ បានចាប់ផ្ដើមកាលពីថ្ងៃសៅរ៍ ទី០៥ ខែមិថុនា ដល់ថ្ងៃសុក្រ ទី១១ ខែមិថុនា តាមគេហទំព័រយូធូប ហើយប្រសិនលោក លោកស្រី ចង់ស្វែងរក និងទស្សនាវីដេអូពីមុនៗ អាចចូលទៅទស្សនាបានតាមរយៈឆានែលយូធូបនេះ https://www.youtube.com/channel/UCHU9Z1sqnnJ_unmHSEqf8Jw

ជាក់ស្តែង នៅក្នុងវីដេអូចម្រៀងប្រមូលផ្ដុំដោយតារាចម្រៀងល្បីៗប្រចាំតំបន់អាស៊ាន លោក ព្រាប សុវត្ថិ បាននាំយកបទចម្រៀង មួយបទក្នុងផលិតកម្ម Galaxy Navatra ទៅចូលរួមជាមួយកម្មវិធី។ តោះ ចង់ដឹងថាទស្សនីយភាពនៅក្នុងកម្មវិធីយ៉ាងណានោះ សូមទស្សនាវីដេអូខាងក្រោមនេះ៖

វីដេអូ 
https://s9.kh1.co/__image/w=650,h=338,q=100/33/33caaa6e6a6a9082b31c61a633f3ab0bb91b5436.jpg
រូបភាពខ្លះៗក្នុងវីដេអូនៃកម្មវិធី 
https://s9.kh1.co/__image/w=650,h=326,q=100/c2/c21e1320c1d660769c644e78028e72a56e21ee4f.jpg
https://s9.kh1.co/__image/w=650,h=366,q=100/36/36262670ddf01c20314938f13a5a3ae9a1dbc4a5.jpg
រូបភាពខ្លះៗក្នុងវីដេអូនៃកម្មវិធី 
https://s9.kh1.co/__image/w=650,h=341,q=100/e4/e4d07ed8d387917e8cdaa2f4e83d2f8016062ce9.jpg
បទចម្រៀងដែលលោក ព្រាប សុវត្ថី យកចូលរួមក្នុងកម្មវិធី
https://s9.kh1.co/__image/w=650,h=238,q=100/fd/fd5b4e550a2e18f121072154f9f7327c0cfd734d.jpg
តារាចម្រៀងមកពីបណ្តាប្រទេសអាស៊ានដែលចូលរួមក្នុងកម្មវិធី
ព្រាប សុវត្ថិ
Pan Leakhena
ប៉ាន់ លក្ខិណា

អត្ថបទទាក់ទង