បន្ទាប់ពីឪពុកម្តាយ ថ្ងៃកំណើត ពេជ្រ សោភា មិនបំភ្លេចគុណលោក ជុំ ប៊ុនធឿន ដល់ថ្នាក់ធ្វើរឿងនេះ(មានវីដេអូ)

//s9.kh1.co/5b/5b2654169bea5a6e2321e0a93682d4dcfc1cc714.jpg
តារា & កម្សាន្ដ

 ១០-មិថុនា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

ក្នុងថ្ងៃកំណើត ពេជ្រ សោភា មិនត្រឹមតែនឹកឃើញ គុណឪពុកម្តាយឡើយ តែក៏នៅនឹកឃើញ គុណរបស់លោក ជុំ ប៊ុនធឿនម្នាក់ទៀតដែរ

រាជធានីភ្នំពេញ ៖ ពិតណាស់ ថ្មីៗនេះ ជាថ្ងៃកំណើតរបស់ តារាចម្រៀងលំដាប់ប្រទេស ពេជ្រ សោភា ខណៈនោះ មានអ្នកគាំទ្រជាច្រើន រងចាំថាតើ ទំនាក់ទំនងរវាង ដៃគូលោក ឈឹម សក្កដា និងតារាចម្រៀងនេះ ដល់កម្រិតណាហើយ មិនតែប៉ុណ្ណោះ តើដូចពាក្យចចាមរាម បែកបាក់ដូចដែរគេនិយាយតគ្នាដែរឫទេ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានោះ ពេជ្រ សោភា ក៏បានបញ្ជាក់ថា មិនសូវមានអ្វីគួរឲ្យភ្ញាក់ផ្អើលអ្វីខ្លាំងនោះទេ ដោយសារតែ រូបលោក ជាប់រវល់ការងារខ្លាំង ហេតុនេះ ត្រូវធ្វើមុនថ្ងៃឲ្យរូបនាង ទន្ទឹមនឹងនេះ រូបនាងក៏បានប្រាប់ឲ្យដឹងថា ក្រៅពី នឹកឃើញគុណបំណាច់របស់ ឪពុកម្តាយដែលខំចិញ្ចឹមបីបាច់រក្សាហើយនោះ រូបខ្លួនក៏នៅនឹកឃើញ លោកគ្រូ ជុំ ប៊ុនធឿន ដោយសារតែលោកគ្រូ ទើបរូបនាង អាចដើរមកដល់ថ្ងៃនេះបាន លើសពីនេះ គាត់ជាមនុស្សដំបូង ដែលណែនាំរូបនាង ពីការធ្វើបទចម្រៀងផងដែរ។

គួរបញ្ជាក់ផងដែរថា ក្នុងថ្ងៃកំណើតនេះ ដើម្បីជាការសម្តែងគុណទៅលោកគ្រូ ជុំ ប៊ុនធឿន រូបនាង រួមជាមួយ លោក មាស សុគន្ធ ហៅលោកគ្រូអ៊ួយ បានយកស្នាដៃ និពន្ធទំនុកច្រៀង របស់លោកគ្រូ ជុំ ប៊ុនធឿន មកធ្វើជាបទថ្មី ក្នុងចំណងជើងថា "ឈប់ដេញដោល ៉ ស្តាប់ហើយ ជក់ចិត្តខ្លាំងណាស់៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

ពេជ្រ សោភា
ពេជ្រ សោភា
ពេជ្រ សោភា
ពេជ្រ សោភា
ពេជ្រ សោភា
ពេជ្រ សោភា
លោក ជុំ ប៊ុនធឿន
លោក ជុំ ប៊ុនធឿន
ពេជ្រ សោភា និងដៃគូ 
ពេជ្រ សោភា និងដៃគូ 
លោកគ្រូ អ៊ួយ
លោកគ្រូ អ៊ួយ

ប្រភព ៖ នគរធំ

ពេជ្រ សោភា
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

//s9.kh1.co/0c/0cf969fd81164e62640a86f5a53b8be5526f834b.png

គោរពជូនពរ និងអបអរសាទរ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ក្នុងឱកាសដែល លោកជំទាវអ្នកឧកញ៉ា ត្រូវបានជាប់ឆ្នោតជ្រើសតាំង ជាប្រធានសមាគមសិល្បករខ្មែរអាណត្តិទី៦

 ០៣-ឧសភា-២០២៤ 
 ១២ល្ងាច · ៣ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T