អឺរ៉ុប៖ កាលពីរាត្រីថ្ងៃ ពុធ កន្លងទៅ ត្រូវនឹងថ្ងៃទី ០៩ ខែ មិថុនា ឆ្នាំ ២០២១ ជាការប្រកួតលក្ខណៈមិត្តភាពអន្តរជាតិ មុនបើកយុទ្ធនាការ Euro ២០២០ រវាងក្រុមម្ចាស់ផ្ទះ ព័រទុយកាល់ ទល់នឹងក្រុមភ្ញៀវ អ៊ីស្រាអែល។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ ការប្រកួតរបស់ក្រុមទាំងពីរបានបញ្ចប់ទៅដោយក្រុម ព័រទុយកាល់ លត់ក្រុម អ៊ីស្រាអែល យ៉ាងចាស់ដៃក្នុងលទ្ធផល ៤ ទល់នឹង ០។
តាមរយៈការប្រកួតកាលពីយប់មិញ យើងឃើញថាក្រុមបញ្ចខែលពិតជាបង្ហាញទម្រង់លេងបានល្អមែនទែន ដែលនេះជាសញ្ញាណល្អមួយសម្រាប់ក្រុមម្ចាស់ការពារដំណែងជើងឯក។
ជាការពិតណាស់ កីឡាករ Bruno Fernandes ក៏ធ្វើបានល្អណាស់ដែរ ក្នុងនោះគេអាចស៊ុតបញ្ចូលទីបានចំនួន ២ គ្រាប់ គឺនៅនាទីទី ៤២ និង ៩០+១, ចំណែកឯកីឡាករ Cristiano Ronaldo រកបានមួយគ្រាប់នៅនាទីទី ៤៤ និងមួយគ្រាប់ទៀតគឺរកបានដោយខ្សែការពារស្លាបស្តាំ Joao Cancelo នៅនាទីទី ៨៦។
គួរបញ្ជាក់ថា ក្រុមបញ្ចខែលព័រទុយហ្កាល់ នឹងបើកយុទ្ធនាការការប្រកួតព្រឹត្តិការណ៍ Euro ២០២០ ដំបូងរបស់ខ្លួន នៅថ្ងៃទី ១៥ ខែ មិថុនា ដោយត្រូវប្រកួតជាមួយក្រុម ហុងគ្រី៕
សូមទស្សនាវីដេអូខាងក្រោម៖