អង់គ្លេស៖ ក្លិបមេឃខៀវ Manchester City ត្រូវបានគេរាយការណ៍មកថា មានឱកាសក្នុងការផ្ទេរយកខ្សែបម្រើ Saul Niguez តាមរយៈការដាក់កីឡាករ Bernardo Silva ទៅឲ្យក្លិប Atletico Madrid ជាថ្នូរដោះដូរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សSaul ត្រូវបានគេមើលឃើញថា មិនសូវបានបង្ហាញខ្លួនជាប់លាប់ក្នុងជម្រើសដំបូង សម្រាប់ At. Madrid នោះឡើយ កាលពីរដូវកាលមុន ដោយចូលលេងជម្រើសដំបូងបានត្រឹម២២ប្រកួតប៉ុណ្ណោះ ក្នុងចំណោមការប្រកួតក្នុងលីគ៣៨លើក ខណៈក្លិបយក្សអេស្ប៉ាញ មានគម្រោងបញ្ចេញខ្សែបម្រើរូបនេះ ក្នុងតម្លៃសមរម្យណាមួយនៅទីផ្សាររដូវក្ដៅខាងមុខ។
ខណៈកីឡាករ Silva គឺជាកូនសោរសំខាន់សម្រាប់ Man City នៅក្របខណ្ឌ Champions League កាលពីរដូវកាលមុន ប៉ុន្តែផ្ទុយទៅវិញ នៅក្នុងលីគ គេបែរជាមិនសូវបានលេងជាប់លាប់ និងត្រូវបានគេរាយការណ៍មកថា មានឈ្មោះក្នុងបញ្ជីផ្ទេរចេញ របស់ Man City ទៀតផង។
បើយោងតាមកាសែត The Times ជម្រើសជាតិព័រទុយកាល់ Silva ពិតជាមានបំណងចង់បញ្ចប់ការស្នាក់នៅទឹកដី Etihad នៅរដូវក្ដៅនេះ ខណៈក្លិប At. Madrid មានចំណាប់អារម្មណ៍ផ្ទេរយកអតីតខ្សែបម្រើក្រុម Monaco រូបនេះ។
ប្រភពដដែលបន្ថែមថា លទ្ធភាពក្នុងការដោះដូរយក Silva តាមរយៈការផ្ដល់ Saul ទៅឲ្យ Man City អាចនឹងទៅរួច។
គួរបញ្ជាក់ដែរថា ទាំង Silva និង Saul សុទ្ធសឹងតែនៅសល់កុងត្រារយៈពេលយូរទៀតជាមួយក្លិបរបស់ពួកគេ ជាក់ស្ដែង Silva មានកុងត្រាជាមួយ Man City ដល់ឆ្នាំ២០២៥ ចំណែកឯ Saul ត្រូវរង់ចាំរហូតដល់ឆ្នាំ២០២៦ទើបផុតកុងត្រា៕
ប្រភព៖ sportsmole