កីទ្បា
០៩-មិថុនា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុនMarcus Rashford ថា Raphael Varane ជាខ្សែការពារដែលធ្វើឲ្យគាត់ពិបាកលេងជាមួយ
អឺរ៉ុប៖ ខ្សែប្រយុទ្ធក្លិប Manchester United កីឡាករ Marcus Rashford បានចាត់ទុក Raphael Varane ជា ខ្សែការពារដែលខ្លួនពិបាកនឹងប្រឈមមុខជាមួយបំផុត។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស កីឡាករ Marcus Rashford និង Raphael Varane
ជាការពិតណាស់ Rashford បានលើកឡើងបែបនេះស្របពេលដែលមានពាក្យចចាមអារ៉ាមថា Man Utd នឹងដាក់សំណើរទៅកាន់ Real Madrid ដើម្បីនាំយក Varane មកកាន់កីឡដ្ឋាន Old Trafford។
កីឡាករ Raphael Varane Rashford បាននិយាយថា៖
ក្រុមមួយចំនួនការពារបានល្អណាស់ ជាក់ស្តែងប្រសិនបើពួកគេសម្រុក គឺ សម្រុកខ្លាំងអស់គ្នា និង បើទម្លាក់ការពារ គឺ ទម្លាក់ទាំងអស់គ្នា។ វាពិតជាពិបាកក្នុងការស្វែកឲងរកចន្លោះដើម្បីលេង។ ជាក់ស្តែងពេលដែលខ្ញុំលេងជាមួយ Real Madrid ក្នុងការប្រកួតមិត្តភាព Varane ក៏បានលេងការប្រកួតនោះផងដែរ ហើយ ខ្ញុំគិតថាវាពិតជាតានតឹងណាស់ក្នុងការលេងទល់មុខនឹងគាត់៕
កីឡាករ Marcus Rashford កីឡាករ Raphael Varane ប្រភព ៖ mirror